Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 10:21 - អាល់គីតាប

21 ដោយ​យើង​មាន​មូស្ទី​ម្នាក់ ដែល​គ្រប់‌គ្រង​លើ​ដំណាក់​របស់​អុលឡោះ​ដូច្នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ដោយ​យើងមាន​បូជាចារ្យ​ដ៏ធំឧត្ដម​គ្រប់គ្រងលើ​ដំណាក់​របស់​ព្រះ

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ហើយ​ដោយសារ​យើង​មាន​សង្ឃ​មួយ​អង្គ​ដ៏​ធំ​ដែល​គ្រប់គ្រង​លើ​ដំណាក់​របស់​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ហើយ​ដោយ​យើង​មាន​សម្តេច​សង្ឃ​ដ៏​ធំ​មួយ​អង្គ​ត្រួត​លើ​ដំណាក់​ព្រះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ដោយ​យើង​មាន​មហា​បូជា‌ចារ្យ*​មួយ​រូប ដែល​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ដូច្នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ហើយ​ដែល​មាន​សំដេច​សង្ឃ​ដ៏​ធំ​១​អង្គ​ត្រួត​លើ​ដំណាក់​ព្រះ

សូមមើលជំពូក ចម្លង




ហេព្រើរ 10:21
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា​អ្នក​ឈ្មោះ​ពេត្រុស ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ក្រុម‌ជំអះ​របស់​ខ្ញុំ។ មច្ចុរាជពុំ​មាន​អំណាច​លើ​ក្រុម‌ជំអះ​នេះ​បាន​ឡើយ


ក៏​ប៉ុន្ដែ បើ​ខ្ញុំ​ក្រ​មក​ដល់​សំបុត្រ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា ត្រូវ​ប្រព្រឹត្ដ​យ៉ាង​ណាៗ ក្នុង​ដំណាក់​របស់​អុលឡោះ គឺ​ក្នុង​ក្រុម‌ជំអះ​របស់​ទ្រង់​ដ៏​នៅ​អស់‌កល្ប។ ក្រុម‌ជំអះ​នេះ​ជា​សសរ និង​ជា​គ្រឹះ​ទ្រ​ទ្រង់​សេចក្ដី​ពិត។


ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​បង​ប្អូន​របស់​គាត់​គ្រប់​ជំពូក​ទាំង​អស់ ដើម្បី​ធ្វើ​ជា​មូស្ទី​ដែល​មាន​ចិត្ដ​មេត្ដា‌ករុណា មាន​ចិត្ដ​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​អុលឡោះ និង​ដើម្បី​រំដោះ​ប្រជា‌ជន​ឲ្យ​រួច​ផុត​ពី​បាប​ផង។


បង​ប្អូន​បរិសុទ្ធ​អើយ អុលឡោះ​ក៏​បាន​ត្រាស់​ហៅ​បង​ប្អូន​ដែរ! ចូរ​គិត​ពិចារ​ណា​មើល អំពី​អ៊ីសា ជា​អ្នក​នាំ​សារ ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក និង​ជា​មូស្ទី​ដែល​នាំ​ឲ្យ​យើង​មាន​ជំនឿ​ដូច​យើង​ប្រកាសនោះ​ទៅ។


គឺ​ឆ្ពោះ​ទៅ​កាន់​កន្លែង​ដែល​អ៊ីសា​បាន​ចូល​ទៅ​មុន ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ហើយ​អ៊ីសា​ក៏​បាន​ទទួល​ឋានៈ​ជា​មូស្ទី​រហូត​អស់‌កល្ប​ជា‌និច្ច តាម​របៀប​ស្តេច​ម៉ិល‌គីស្សា‌ដែក។


មាន​តែ​មូស្ទី​ដ៏​ប្រសើរ​ដូច​អ៊ីសា​នេះ​ហើយ ដែល​យើង​ត្រូវ​ការ គឺ​មូស្ទី​បរិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង ខុស​ប្លែក​ពី​មនុស្ស​បាប ព្រម​ទាំង​ខ្ពង់‌ខ្ពស់​លើស​សូរ៉កា​ទៅ​ទៀត។


គោល​ដ៏​សំខាន់​បំផុត ក្នុង​សេចក្ដី​ដែល​យើង​កំពុង​តែ​បរិយាយ​នេះ គឺ​ថា​យើង​មាន​មូស្ទី​មួយ នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​អុលឡោះ​ដ៏​ឧត្ដុង​ឧត្ដម​នៅ​សូរ៉កា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម