អេសាវងើបមុខឡើង ឃើញស្រីៗ និងក្មេងៗ គាត់សួរថា៖ «តើអស់អ្នកដែលនៅជាមួយប្អូននេះ ជានរណាដែរ?»។ យ៉ាកកូបឆ្លើយថា៖ «នេះជាកូនដែលអុលឡោះប្រោសប្រទានមកខ្ញុំ»។
ហេព្រើរ 2:13 - អាល់គីតាប អ៊ីសាមានប្រសាសន៏ទៀតថា៖ «ខ្ញុំទុកចិត្ដលើទ្រង់» ហើយថា«ខ្ញុំនៅឯនេះរួមជាមួយនឹងកូនចៅ ដែលអុលឡោះប្រទានឲ្យខ្ញុំ»។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលទៀតថា:“ខ្ញុំនឹងទុកចិត្តលើព្រះអង្គ” ហើយថា:“មើល៍! ខ្ញុំ និងកូនៗ ដែលព្រះបានប្រទានមកខ្ញុំ!”។ Khmer Christian Bible ព្រះអង្គមានបន្ទូលទៀតថា៖ «ខ្ញុំនឹងទុកចិត្តលើព្រះអង្គ» ហើយមានបន្ទូលទៀតថា៖ «មើល៍ ខ្ញុំ និងកូនៗដែលព្រះជាម្ចាស់ប្រទានមកខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ទូលបង្គំទុកចិត្តដល់ព្រះអង្គ» ហើយថា «មើល៍ ទូលបង្គំនៅជាមួយពួកកូនចៅ ដែលព្រះបានប្រទានមកទូលបង្គំ» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ទូលបង្គំទុកចិត្តលើព្រះអង្គ» ហើយថា«ខ្ញុំនៅឯនេះរួមជាមួយនឹងកូនចៅ ដែលព្រះជាម្ចាស់ប្រទានឲ្យខ្ញុំ» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយ១ទៀតថា «ទូលបង្គំនឹងទុកចិត្តដល់ទ្រង់» ហើយ១ទៀតថា «មើល ទូលបង្គំនេះ នឹងពួកកូនចៅ ដែលព្រះបានប្រទានមកទូលបង្គំ» |
អេសាវងើបមុខឡើង ឃើញស្រីៗ និងក្មេងៗ គាត់សួរថា៖ «តើអស់អ្នកដែលនៅជាមួយប្អូននេះ ជានរណាដែរ?»។ យ៉ាកកូបឆ្លើយថា៖ «នេះជាកូនដែលអុលឡោះប្រោសប្រទានមកខ្ញុំ»។
យូសុះឆ្លើយថា៖ «នេះជាកូនៗដែលអុលឡោះប្រទានមកកូន នៅស្រុកនេះ»។ អ៊ីស្រអែលនិយាយថា៖ «ចូរកូននាំវាចូលមកជិតពុកមក៍ ពុកនឹងឲ្យពរវា»។
អុលឡោះជាថ្មដាសម្រាប់ឲ្យខ្ញុំពឹងជ្រក ទ្រង់ជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជំរកដ៏រឹងមាំរបស់ខ្ញុំ។ ទ្រង់សង្គ្រោះខ្ញុំឲ្យរួចពីជនឃោរឃៅ។
អុលឡោះតាអាឡាជាថ្មដាការពារខ្ញុំ ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ ជាម្ចាស់ដែលជួយរំដោះខ្ញុំ ទ្រង់ជាម្ចាស់នៃខ្ញុំ ជាថ្មដាសម្រាប់ខ្ញុំពឹងជ្រក ទ្រង់ជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជំរកដ៏មាំមួនរបស់ខ្ញុំ។
ខ្ញុំអង្វរអុលឡោះតាអាឡាថា: ទ្រង់ជាជំរក និងជាកំពែងការពារខ្ញុំ ទ្រង់ជាម្ចាស់នៃខ្ញុំ ខ្ញុំផ្ញើជីវិតលើទ្រង់!
អុលឡោះជាអ្នកសង្គ្រោះខ្ញុំ ខ្ញុំផ្ញើជីវិតលើទ្រង់ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតអុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងជូនទ្រង់ ព្រោះទ្រង់បានសង្គ្រោះខ្ញុំ»។
អុលឡោះតាអាឡាពេញចិត្តឲ្យអ្នកបម្រើ របស់ទ្រង់រងទុក្ខលំបាកដ៏ខ្លោចផ្សា។ ដោយគាត់បានប្រគល់ជីវិត ធ្វើជាគូរបានលោះបាបសម្រាប់អ្នកដទៃ ទ្រង់នឹងធ្វើឲ្យគាត់មានពូជពង្ស ទ្រង់នឹងបន្តអាយុជីវិតរបស់គាត់ ហើយអុលឡោះតាអាឡានឹងសម្រេចតាមបំណង របស់ទ្រង់តាមរយៈគាត់។
គាត់បានទុកចិត្ដលើអុលឡោះ បើអុលឡោះគាប់ចិត្តនឹងគាត់មែន សូមឲ្យទ្រង់ដោះលែងគាត់ឥឡូវនេះទៅ! ដ្បិតគាត់ពោលថា “ខ្ញុំជាបុត្រារបស់អុលឡោះ”»។
អុលឡោះជាបិតាដែលបានប្រទានចៀមទាំងនោះមកឲ្យខ្ញុំ ទ្រង់មានអំណាចធំលើសអ្វីៗទាំងអស់ គ្មាននរណាអាចឆក់យកគេពីដៃអុលឡោះជាបិតាបានឡើយ។
ទោះបីបងប្អូនមានតួនមួយម៉ឺននាក់ណែនាំតាមមាគ៌ាអាល់ម៉ាហ្សៀសក៏ដោយ ក៏បងប្អូនគ្មានឪពុកច្រើនដែរ គឺមានតែខ្ញុំហ្នឹងហើយដែលបានបង្កើតបងប្អូនមកឲ្យរួមរស់ជាមួយអាល់ម៉ាហ្សៀសអ៊ីសា ដោយបាននាំដំណឹងល្អមកជូនបងប្អូន។