សុភាសិត 14:32 - អាល់គីតាប មនុស្សអាក្រក់តែងតែទទួលបរាជ័យ ដោយសារអំពើអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិត ទោះបីក្នុងពេលស្លាប់ក្ដី ក៏នៅតែមានទីពឹងជានិច្ច។ ព្រះគម្ពីរខ្មែរសាកល មនុស្សអាក្រក់ត្រូវបានផ្ដួលរំលំដោយសារតែសេចក្ដីអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិតមានទីជ្រកកោន សូម្បីតែក្នុងពេលដែលគាត់ស្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សអាក្រក់ត្រូវធ្លាក់ចុះ ដោយអំពើខូចអាក្រក់របស់ខ្លួន តែមនុស្សសុចរិតមានទីពំនាក់ ក្នុងកាលដែលស្លាប់វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអាក្រក់តែងតែទទួលបរាជ័យ ដោយសារអំពើអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិត ទោះបីក្នុងពេលស្លាប់ក្ដី ក៏នៅតែមានទីពឹងជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សអាក្រក់ត្រូវធ្លាក់ចុះ ដោយអំពើខូចអាក្រក់របស់ខ្លួន តែមនុស្សសុចរិតមានទីពំនាក់ក្នុងកាលដែលស្លាប់វិញ។ |
ទ្រង់មុខជាប្រហារខ្ញុំ ខ្ញុំលែងមានសង្ឃឹមអ្វីទៀតហើយ ប៉ុន្តែ ខ្ញុំនឹងការពារខ្លួននៅចំពោះ ទ្រង់។
មច្ចុរាជនឹងច្រានគេពីពន្លឺទម្លាក់ទៅក្នុងទីងងឹត ព្រមទាំងដកគេចេញពីពិភពលោក។
ទ្រង់បង្ហាញខ្ញុំឲ្យស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត។ ដោយទ្រង់នៅជាមួយ ខ្ញុំមានអំណរដ៏បរិបូណ៌ ហើយនៅខាងស្តាំទ្រង់ ខ្ញុំក៏រីករាយអស់កល្បជានិច្ចដែរ។
ចំពោះខ្ញុំវិញ ដោយខ្ញុំប្រព្រឹត្តតាមសេចក្ដីសុចរិត ខ្ញុំនឹងបានឃើញទ្រង់ ពេលខ្ញុំក្រោកពីដំណេក ខ្ញុំបានស្កប់ចិត្ត ដោយទ្រង់នៅជាមួយ។
ទោះបីខ្ញុំដើរកាត់ជ្រលងភ្នំ នៃសេចក្ដីស្លាប់ ក៏ដោយ ក៏ខ្ញុំមិនខ្លាចអ្វីសោះឡើយ ដ្បិតទ្រង់នៅជាមួយខ្ញុំ ទ្រង់ការពារ និងរក្សាខ្ញុំជានិច្ច ។
ចូរសង្កេតមើលមនុស្សទៀងត្រង់ ដែលគ្មានចិត្តវៀចវេរ មនុស្សសន្សំសុខ តែងតែមានអនាគតរុងរឿងជានិច្ច។
អុលឡោះនឹងធ្វើឲ្យមនុស្ស អាក្រក់វិនាសសូន្យទៅ ដូចបន្លាដែលពុំទាន់ដុះចេញមកស្រួលបួលផង ក៏ត្រូវខ្យល់កួចផាត់បាត់ទៅ គឺទោះបីនៅ ខៀវស្រស់ក្តី ឬក្រៀមទៅហើយក្តី។
ទ្រង់ដឹកនាំខ្ញុំឲ្យដើរ តាមបំណងរបស់ទ្រង់ ហើយនៅទីបញ្ចប់ ទ្រង់នឹងទទួលខ្ញុំ នៅក្នុងសិរីរុងរឿងរបស់ទ្រង់។
សេចក្ដីសុចរិតរបស់មនុស្សគ្មានកំហុស រមែងតម្រង់ផ្លូវរបស់ខ្លួន រីឯមនុស្សពាលវិញ តែងតែស្លាប់ដោយសារអំពើពាលរបស់ខ្លួន។
ដ្បិតបើមនុស្សសុចរិតដួលប្រាំពីរដង គេអាចក្រោកឡើងបានជានិច្ច រីឯមនុស្សអាក្រក់វិញ គេធ្លាក់ទៅក្នុងមហន្តរាយរហូត។
កំហុសរបស់មនុស្សអាក្រក់ជាចំណងចងខ្លួន ហើយអំពើបាបជាអន្ទាក់ដែលធ្វើឲ្យខ្លួនគេរើពុំរួច។
ហេតុនេះ គេមុខជាវិនាសយ៉ាងទាន់ហន់ ព្រមទាំងត្រូវអន្តរាយមួយរំពេចរកអ្វីមកកែកុនពុំបាន។
«ឱអុលឡោះជាចៅហ្វាយអើយ! ឥឡូវនេះ ទ្រង់បានសម្រេចតាម បន្ទូលសន្យារបស់ទ្រង់ហើយ។ ដូច្នេះ សូមឲ្យខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ លាចាកលោកនេះទៅ ដោយសុខសាន្ដផងចុះ
អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «ខ្ញុំនឹងចាកចេញទៅ ហើយអ្នករាល់គ្នានឹងតាមរកខ្ញុំ តែអ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ»។
ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ បើអ្នករាល់គ្នាមិនព្រមទទួលស្គាល់ឋានៈរបស់ខ្ញុំទេ អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួនជាមិនខាន»។
រីឯអុលឡោះវិញ ទ្រង់ពេញចិត្តបង្ហាញកំហឹង និងសំដែងអំណាចរបស់ទ្រង់។ ដូច្នេះ អុលឡោះអត់ធ្មត់យ៉ាងខ្លាំង ទ្រង់ស៊ូទ្រាំនឹងអស់អ្នកដែលត្រូវរងកំហឹងហើយត្រូវវិនាសអន្ដរាយ។
យើងនឹកក្នុងចិត្ដថា គេនឹងដាក់ទោសយើងដល់ស្លាប់។ រឿងនេះកើតឡើង ដើម្បីកុំឲ្យយើងពឹងផ្អែកលើខ្លួនឯង គឺពឹងផ្អែកលើអុលឡោះ ដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។
យើងមានចិត្ដក្លាហាន យើងចូលចិត្ដឃ្លាតឆ្ងាយពីរូបកាយនេះ ហើយទៅនៅជិតអ៊ីសាជាអម្ចាស់ប្រសើរជាង។
ចំពោះខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយអាល់ម៉ាហ្សៀស ហើយបើស្លាប់ ខ្ញុំក៏បានចំណេញដែរ។
ចិត្ដខ្ញុំរារែកទាំងសងខាង គឺម្យ៉ាងខ្ញុំប៉ងប្រាថ្នាចង់លាចាកលោកនេះ ទៅនៅជាមួយអាល់ម៉ាហ្សៀសនោះប្រសើរជាងឆ្ងាយណាស់
ពេលណាមនុស្សម្នាពោលថា “មានសន្ដិភាពហើយ! មានសន្ដិសុខហើយ!”ពេលនោះមហន្តរាយនឹងកើតមានដល់គេមួយរំពេច ពុំអាចគេចផុតបានឡើយ គឺប្រៀបបីដូចជាស្ដ្រីឈឺផ្ទៃមុនសំរាលកូនដែរ។
អ៊ីសាជាអម្ចាស់នឹងរំដោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់យ៉ាង ហើយអ៊ីសានឹងសង្គ្រោះខ្ញុំ ដើម្បីឲ្យខ្ញុំបានចូលទៅក្នុងនគររបស់គាត់នៅសូរ៉កា។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
ខ្ញុំឮសំឡេងមួយ បន្លឺពីលើមេឃមកថា៖ «ចូរសរសេរដូចតទៅៈ អស់អ្នកដែលស្លាប់រួមជាមួយអ៊ីសាជាអម្ចាស់ ពិតជាមានសុភមង្គលចាប់តាំងពីពេលនេះទៅហើយ! រសអុលឡោះមានបន្ទូលថា ពិតមែនហើយ អ្នកទាំងនោះនឹងបានឈប់សម្រាក លែងនឿយហត់ទៀត ដ្បិតកិច្ចការដែលគេបានប្រព្រឹត្ដទាំងប៉ុន្មាន នឹងអន្ទោលតាមគេជាប់ជានិច្ច»។