នៅពេលដែលអៃយ៉ូបទូរអាអង្វរឲ្យមិត្តភក្ដិរបស់គាត់ អុលឡោះតាអាឡាប្រោសប្រណីគាត់ឲ្យបានចំរុងចំរើនឡើងវិញ។ អុលឡោះតាអាឡាប្រទានឲ្យគាត់ទទួលអ្វីៗទាំងអស់ពីរដងច្រើនលើសមុន។
សាការី 9:12 - អាល់គីតាប អ្នកទោសដែលពោរពេញទៅដោយ សេចក្ដីសង្ឃឹមអើយ ចូរនាំគ្នាវិលត្រឡប់ទៅកាន់ក្រុងដែល មានកំពែងដ៏រឹងមាំវិញចុះ! ថ្ងៃនេះ យើងប្រកាសឲ្យអ្នករាល់គ្នាដឹងថា អ្វីៗដែលអ្នករាល់គ្នាខាតបង់ យើងនឹងសងអ្នករាល់គ្នាវិញមួយជាពីរ។ ព្រះគម្ពីរខ្មែរសាកល ពួកអ្នកទោសដែលមានសេចក្ដីសង្ឃឹមអើយ ចូរត្រឡប់មកបន្ទាយវិញចុះ! ថ្ងៃនេះយើងប្រកាសថា យើងនឹងសងអ្នកទ្វេដង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពួកអ្នកជាប់គុក ដែលមានសង្ឃឹមអើយ ចូរវិលមកឯទីមាំមួនចុះ នៅថ្ងៃនេះ យើងប្រកាសថា យើងនឹងសងអ្នកមួយជាពីរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទោសដែលពោរពេញទៅដោយ សេចក្ដីសង្ឃឹមអើយ ចូរនាំគ្នាវិលត្រឡប់ទៅកាន់ក្រុងដែល មានកំពែងដ៏រឹងមាំវិញចុះ! ថ្ងៃនេះ យើងប្រកាសឲ្យអ្នករាល់គ្នាដឹងថា អ្វីៗដែលអ្នករាល់គ្នាខាតបង់ យើងនឹងសងអ្នករាល់គ្នាវិញមួយជាពីរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកអ្នកជាប់គុក ដែលមានសេចក្ដីសង្ឃឹមអើយ ចូរវិលមកឯទីមាំមួនចុះ នៅថ្ងៃនេះឯង អញប្រកាសថា អញនឹងសងឯង១ជា២ |
នៅពេលដែលអៃយ៉ូបទូរអាអង្វរឲ្យមិត្តភក្ដិរបស់គាត់ អុលឡោះតាអាឡាប្រោសប្រណីគាត់ឲ្យបានចំរុងចំរើនឡើងវិញ។ អុលឡោះតាអាឡាប្រទានឲ្យគាត់ទទួលអ្វីៗទាំងអស់ពីរដងច្រើនលើសមុន។
ទ្រង់នឹងប្រមូលអំណាចទាំងនោះ ដូចគេប្រមូលអ្នកទោសនៅក្នុងរណ្ដៅ ទ្រង់ឃុំពួកគេទុក។ ច្រើនឆ្នាំកន្លងទៅមុខទៀត ទើបទ្រង់ជំនុំជម្រះពួកគេ។
ក្នុងស្ថានមនុស្សស្លាប់ គ្មាននរណាអាចលើកតម្កើងទ្រង់បានឡើយ មច្ចុរាជក៏ពុំអាចសរសើរតម្កើងទ្រង់ ហើយអស់អ្នកដែលចុះទៅក្នុងរណ្ដៅ ក៏ពុំអាចសង្ឃឹមលើចិត្តស្មោះស្ម័គ្រ របស់ទ្រង់បានទៀតដែរ។
ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម ហើយប្រកាសប្រាប់គេថា ពេលវេលាដែលខ្មាំងបង្ខំឲ្យគេធ្វើការ យ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ! គេរងទុក្ខទោសគ្រប់គ្រាន់ហើយ! អុលឡោះតាអាឡាបានដាក់ទោសគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត ហើយគេក៏បានរងទុក្ខទោសនោះ មួយទ្វេជាពីរដែរ!»។
ហើយប្រាប់ពួកឈ្លើយសឹកថា “ចូរចេញមក!” រួចប្រាប់អស់អ្នកនៅទីងងឹតថា “ចូរបង្ហាញខ្លួនមក!” ពួកគេនឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងសុខសាន្ត ដូចចៀមស៊ីស្មៅនៅតាមផ្លូវ និងស្វែងរកអាហារ តាមវាលស្មៅ នៅលើកំពូលភ្នំ។
យេរូសាឡឹមអើយ ចូររលាស់ធូលីដីចេញពីអ្នក ចូរក្រោកមកអង្គុយនៅកន្លែងដើម របស់អ្នកវិញ! ក្រុងស៊ីយ៉ូនដែលជាប់ជាឈ្លើយអើយ ចូរស្រាយចំណងចេញពីកអ្នកទៅ!
អ្នករាល់គ្នាលែងអាម៉ាស់ និងលែងបាក់មុខទៀតហើយ អ្នករាល់គ្នានឹងទទួលទឹកដីរបស់គេ មួយទ្វេជាពីរទុកជាមត៌ក អ្នករាល់គ្នានឹងមានអំណរសប្បាយ អស់កល្បជានិច្ច។
ទ្រង់ជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រអែល ទ្រង់តែងតែសង្គ្រោះយើងខ្ញុំ នៅពេលមានអាសន្ន។ ហេតុដូចម្ដេចបានជាទ្រង់នៅព្រងើយ ហាក់ដូចជាជនបរទេស ដែលធ្វើដំណើរមក ស្នាក់តែមួយយប់ក្នុងស្រុកនេះទៅវិញ?
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាកម្លាំង និងជាកំពែងដ៏រឹងមាំរបស់ខ្ញុំ នៅពេលមានអាសន្ន ទ្រង់ជាជំរក របស់ខ្ញុំ។ ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល នឹងនាំគ្នាមករកទ្រង់ ទាំងពោលថា “ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ ទុកជាកេរដំណែល ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ!
ឱអុលឡោះតាអាឡាអើយ ទ្រង់ជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រអែល! អស់អ្នកដែលបោះបង់ចោលទ្រង់ នឹងត្រូវអាម៉ាស់ អស់អ្នកដែលងាកចេញពីទ្រង់ នឹងត្រូវវិនាសទៅជាធូលីដី ដ្បិតពួកគេបានបោះបង់ចោលអុលឡោះតាអាឡា ដែលជាប្រភពទឹកផ្ដល់ជីវិត។
អនាគតនាងពោរពេញដោយសេចក្ដីសង្ឃឹម ព្រោះកូនចៅរបស់នាងវិលត្រឡប់មក ទឹកដីរបស់ខ្លួនវិញ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
បន្តិចទៀត ពួកអ្នកយាមនឹងស្រែក នៅលើភ្នំអេប្រាអ៊ីមថា: “ចូរក្រោកឡើង! យើងនាំគ្នាឡើងទៅលើភ្នំស៊ីយ៉ូន ថ្វាយបង្គំអុលឡោះតាអាឡាជាម្ចាស់របស់យើង!”»
ប្រជាជនដែលរត់ភៀសខ្លួនចេញពីក្រុង បាប៊ីឡូន ប្រកាសឲ្យអ្នកក្រុងស៊ីយ៉ូនដឹងថា អុលឡោះតាអាឡា ជាម្ចាស់នៃយើង ទ្រង់សងសឹកហើយ គឺទ្រង់សងសឹកពួកបាប៊ីឡូន ព្រោះគេបានកំទេចម៉ាស្ជិទរបស់ទ្រង់!
អុលឡោះតាអាឡារកយុត្តិធម៌ឲ្យពួកយើង។ មក! យើងនាំគ្នារៀបរាប់ប្រាប់អ្នកក្រុងស៊ីយ៉ូន អំពីស្នាដៃរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង។
ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ឆ្អឹងទាំងអស់នេះជាពូជពង្សអ៊ីស្រអែលទាំងមូល។ ពួកគេតែងពោលថា “ឆ្អឹងរបស់យើងស្ងួតហួតហែងអស់ យើងផុតសង្ឃឹមហើយ! យើងវិនាសហើយ!”
ពេលនោះ យើងនឹងប្រគល់ចម្ការ ទំពាំងបាយជូរឲ្យនាងវិញ។ ជ្រលងភ្នំអាកោរនឹងក្លាយទៅជាទ្វារនាំនាងទៅរក សេចក្ដីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចគ្រានាងនៅពីក្មេង គឺគ្រាដែលនាងទើបនឹងចេញពីស្រុកអេស៊ីប។
អុលឡោះតាអាឡាស្រែកគំរាមពីភ្នំស៊ីយ៉ូន ទ្រង់បន្លឺសំឡេងពីក្រុងយេរូសាឡឹម ផ្ទៃមេឃ និងផែនដីក៏កក្រើករំពើក តែអុលឡោះតាអាឡាការពារប្រជារាស្ត្ររបស់ទ្រង់ ទ្រង់ជាជំរករបស់ជនជាតិអ៊ីស្រអែល។
រីឯអ្នកវិញ ក្រុងស៊ីយ៉ូនអើយ អ្នកប្រៀបដូចជាប៉មចាំយាម និងជាបន្ទាយដ៏រឹងមាំ អ្នកនឹងទទួលអំណាចគ្រប់គ្រងដូចពីដើម យេរូសាឡឹមនឹងធ្វើជារាជធានីសាជាថ្មី»។
អុលឡោះតាអាឡាមានចិត្តសប្បុរស ទ្រង់ជាជំរកនៅគ្រាមានអាសន្ន ទ្រង់មើលថែទាំអស់អ្នកដែលផ្ញើជីវិត លើទ្រង់
ចំពោះយើងដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលអុលឡោះដាក់នៅខាងមុខយើង ទ្រង់ក៏បានលើកទឹកចិត្ដយើងយ៉ាងខ្លាំង ដោយមានបន្ទូលនៃអុលឡោះទាំងពីរយ៉ាងដែលពុំចេះប្រែប្រួល ហើយអុលឡោះមិនចេះកុហក ក្នុងបន្ទូលនេះឡើយ។
សេចក្ដីសង្ឃឹមនេះប្រៀបបីដូចជាយុថ្កាមួយដ៏ជាប់មាំមួន សម្រាប់ព្រលឹងរបស់យើង ហើយក៏បានចូលហួសវាំងននទៅក្នុងទីសក្ការៈថែមទៀតផង