Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូអែល 3:16 - អាល់គីតាប

16 អុលឡោះ‌តាអាឡា​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូន ទ្រង់​បន្លឺ​សំឡេង​ពី​ក្រុង​យេរូ‌សាឡឹម ផ្ទៃ​មេឃ និង​ផែនដី​ក៏​កក្រើក​រំពើក តែអុលឡោះ‌តាអាឡា​ការ‌ពារ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​ជា​ជំរក​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ព្រះ‌យេហូវ៉ា​នឹង​ស្រែក​គ្រហឹម​ពី​ភ្នំ​ស៊ីយ៉ូន ហើយ​បញ្ចេញ​ព្រះ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម ផ្ទៃ​មេឃ និង​ផែន‌ដី​កក្រើក​រំពើក តែ​ព្រះ‌យេហូវ៉ា​ជា​ជម្រក​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ជា​ទី​មាំ‌មួន​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ព្រះ‌អម្ចាស់​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូន ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​ពី​ក្រុង​យេរូ‌សាឡឹម ផ្ទៃ​មេឃ និង​ផែនដី​ក៏​កក្រើក​រំពើក តែ​ព្រះ‌អម្ចាស់​ការ‌ពារ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​ជា​ជម្រក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ព្រះ‌យេហូវ៉ា​នឹង​ស្រែក​គ្រហឹម​ពី​ស៊ីយ៉ូន​មក ហើយ​បញ្ចេញ​ព្រះ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម នោះ​ទាំង​ផ្ទៃ​មេឃ ហើយ​ផែនដី នឹង​កក្រើក​រំពើក​ទៅ តែ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ជា​ទី​ពំនាក់ ដល់​រាស្ត្រ​ទ្រង់ ហើយ​ជា​ទី​មាំ‌មួន ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង




យ៉ូអែល 3:16
31 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ថ្ម‌ដា​ការពារ​ខ្ញុំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ជា​ម្ចាស់​ដែល​ជួយ​រំដោះ​ខ្ញុំ ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ ជា​ថ្ម‌ដា​សម្រាប់​ខ្ញុំ​ពឹង​ជ្រក ទ្រង់​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ខ្ញុំ​ និង​ជា​ជំរក​ដ៏​មាំ‌មួន​របស់​ខ្ញុំ។


អុលឡោះ‌តាអាឡា​ប្រទាន​អំណាច ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ អុលឡោះ‌តាអាឡា​ប្រទាន​ពរ​ឲ្យ​ប្រជា‌រាស្ត្រ របស់​ទ្រង់​មាន​សន្តិ‌ភាព។


ទ្រង់​ជា​ទី​ជំរក​របស់​ខ្ញុំ និង​ជា​ប៉ម​មួយ​ដ៏​រឹង‌មាំ​តទល់​នឹង​ខ្មាំង​សត្រូវ។


នាម​របស់អុលឡោះ‌តាអាឡា​ជា​បន្ទាយ​ដ៏​រឹង‌មាំ ដែល​មនុស្ស​សុចរិត​រត់​មក​ជ្រក‌កោន ដើម្បី​ឲ្យ​បាន​សុខ។


មនុស្ស​បែប​នេះ​នឹង​បាន​រស់​នៅ​កន្លែង​ខ្ពស់ៗ គេ​នឹង​មាន​ថ្ម‌ដា​ដ៏​រឹង‌មាំ​ជា​ជំរក គេ​នឹង​មាន​អាហារ មាន​ទឹក គ្រប់​គ្រាន់ ឥត​ខ្វះ​អ្វី​ឡើយ។


នៅ​ទី​នោះ អុលឡោះ‌តាអាឡា​សំដែង​ភាព​ថ្កុំ‌ថ្កើង របស់​ទ្រង់​ឲ្យ​យើង​ឃើញ គឺ​ទ្រង់​ប្រទាន​ទន្លេ​ដ៏​ធំ​ទូលាយ ជា​ទន្លេ​ដែល​នាវា​ចំបាំង​ពុំ​អាច​ចូល​បាន ហើយ​សំពៅ​ដ៏​ធំៗ​ក៏​ពុំ​អាច​ឆ្លង​កាត់​បាន​ដែរ។


អុលឡោះ‌តាអាឡា​ស្រឡាញ់​ប្រជា‌ជន របស់​ទ្រង់​យ៉ាង​ខ្លាំង ទ្រង់​ចេញ​ទៅ​ដូច​វីរ‌ជន ដូច​អ្នក​ចំបាំង​ដ៏​ចំណាន ទ្រង់​បន្លឺ​សំឡេង ស្រែក​កម្លា ហើយ​យក​ជ័យ‌ជំនះ​លើ​ខ្មាំង​សត្រូវ។


យើង​ធ្វើ​ឲ្យ​មាត់​អ្នក​ពោល​ពាក្យ​របស់​យើង យើង​លាត​ដៃ​ធ្វើ​ជា​ម្លប់​ការពារ​អ្នក ដោយ​លាត​សន្ធឹង​ផ្ទៃ​មេឃ ចាក់​គ្រឹះ​នៃ​ផែនដី ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​ថា “អ្នក​ជា​ប្រជា‌ជន​របស់​យើង”។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​កម្លាំង និង​ជា​កំពែង​ដ៏​រឹង‌មាំ​របស់​ខ្ញុំ នៅ​ពេល​មាន​អាសន្ន ទ្រង់​ជា​ជំរក របស់​ខ្ញុំ។ ប្រជា‌ជាតិ​នានា​ដែល​នៅ​ទី​ដាច់​ស្រយាល នឹង​នាំ​គ្នា​មក​រក​ទ្រង់ ទាំង​ពោល​ថា “ដូនតា​របស់​យើង​បាន​ទទួល​ព្រះ​ក្លែង‌ក្លាយ ទុក​ជា​កេរ​ដំណែល ជា​ព្រះ​ឥត​បាន​ការ គ្មាន​ប្រយោជន៍​អ្វី​សោះ!


សូម​កុំ​បំភ័យ​ខ្ញុំ​ឡើយ ដ្បិត​ទ្រង់​ជា​ជំរក​របស់​ខ្ញុំ នៅ​ថ្ងៃ​ដែល​ខ្ញុំ​ជួប​ទុក្ខ​លំបាក។


ដោយ​ចិត្ត​ប្រច័ណ្ឌ និង​ដោយ​ចិត្ត​ឆេះ‌ឆួល​យើង​ក៏​ប្រកាស​ថា នៅ​ថ្ងៃ​នោះ​មុខ​ជា​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​នៅ​ស្រុក​អ៊ីស្រ‌អែល។


ពួក​គេ​នឹង​ដើរ​តាមអុលឡោះ‌តាអាឡា ទ្រង់​នឹង​បន្លឺ​សំឡេង​ដូច​សត្វ​សិង្ហ ពេល​ឮ​ទ្រង់​បន្លឺ​សំឡេង កូន​ចៅ​របស់​ទ្រង់​នឹង​ប្រញាប់​រត់​ចេញ ពី​ស្រុក​ខាង​លិច​ទាំង​ញ័រ​រន្ធត់។


គាត់​មាន​ប្រសាសន៍​ថា: អុលឡោះ‌តាអាឡា​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូន ទ្រង់​បន្លឺ​សំឡេង​ពី​ក្រុង​យេរូ‌សាឡឹម វាល​ស្មៅ​របស់​ពួក​គង្វាល​ក៏​ក្រៀម​ស្ងួត ហើយ​កំពូល​ភ្នំ​កើមែល​ក៏​ហួត‌ហែង​អស់​ដែរ។


ពេល​សត្វ​សិង្ហ​គ្រហឹម តើ​នរណា​មិន​ខ្លាច? ពេលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល តើ​នរណា​មិន​ថ្លែង​បន្ទូល​នេះ?


អុលឡោះ‌តាអាឡា​មាន​ចិត្ត​សប្បុរស ទ្រង់​ជា​ជំរក​នៅ​គ្រា​មាន​អាសន្ន ទ្រង់​មើល​ថែ​ទាំ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត លើ​ទ្រង់


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖ «បន្តិច​ទៀត យើង​នឹង​ធ្វើ​ឲ្យ ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​សមុទ្រ និង​ដី​គោក កក្រើក។


យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​កក្រើក។ ទ្រព្យ‌សម្បត្តិ​ដ៏​មាន​តម្លៃ របស់​ប្រជា‌ជាតិ​ទាំង​អស់ នឹង​ហូរ​ចូល​មក​ក្នុង​ដំណាក់​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​នេះ បាន​ថ្កុំ‌ថ្កើង​រុង‌រឿង នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


យើង​នឹង​ពង្រឹង​កម្លាំង​ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​មុខ​ក្នុង​នាម​យើង» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


«យើង​នឹង​ពង្រឹង​កម្លាំង​កូន​ចៅ​យូដា យើង​នឹង​សង្គ្រោះ​កូន​ចៅ​យូសុះ យើង​នឹង​ស្ដារ​ស្ថាន‌ភាព​របស់​ពួក​គេ​ឡើង​វិញ ដ្បិត​យើង​នឹង​អាណិត‌អាសូរ​ពួក​គេ។ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ប្រជា‌ជន ដែល​យើង​មិន​បាន​បោះ​បង់​ចោល​សោះ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ យើង​នឹង​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ។


អ្នក​ទោស​ដែល​ពោរ‌ពេញ​ទៅ​ដោយ សេចក្ដី​សង្ឃឹម​អើយ ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ក្រុង​ដែល មាន​កំពែង​ដ៏​រឹង‌មាំ​វិញ​ចុះ! ថ្ងៃ​នេះ យើង​ប្រកាស​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ខាត​បង់ យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​មួយ​ជា​ពីរ។


ពី​ដើម សំឡេង​របស់​ទ្រង់​បាន​ធ្វើ​ឲ្យ​កក្រើក​ផែនដី ឥឡូវ​នេះ ទ្រង់​មាន​បន្ទូល​សន្យា​ថាៈ«ម្ដង​នេះ​ទៀត យើង​នឹង​ធ្វើ​ឲ្យ​កក្រើក​មិន​ត្រឹម​តែ​ផែនដី​ប៉ុណ្ណោះ​ទេ គឺ​កក្រើក​ទាំង​ផ្ទៃ​មេឃ​ផង​ដែរ»។


ខណៈ​នោះ​ស្រាប់​តែ​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង ក្រុង​រលំ​អស់​មួយ​ភាគ​ដប់ មនុស្ស​ប្រាំ​ពីរ​ពាន់​នាក់​បាន​បាត់​បង់​ជីវិត​នៅ​ពេល​រញ្ជួយ​ផែនដី។ អ្នក​សល់​ពី​ស្លាប់​ភ័យ​ញ័រ​រន្ធត់ នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា»។


ពេល​នោះ ទ្វារ​ម៉ាស្ជិទ​របស់​អុលឡោះ​នៅ​សូរ៉កា​ក៏​បើក​ចំហ​ឡើង ហើយ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ក៏​លេច​មក​នៅ​ក្នុង​ម៉ាស្ជិទ ហើយ​ក៏​មាន​ផ្លេក​បន្ទោរ មាន​ឮ​សូរ​សំឡេង មាន​ផ្គរ‌លាន់ មាន​រញ្ជួយ​ផែនដី និង​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង​ផង​ដែរ។


ពេល​នោះ មាន​ផ្លេក​បន្ទោរ មាន​ឮ​សំឡេង មាន​ផ្គរ‌លាន់ និង​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​មាន​មនុស្ស​រស់​នៅ​លើ​ផែនដី​មក មិន​ដែល​មាន​រញ្ជួយ​ផែនដី​ខ្លាំង​យ៉ាង​នេះ​ទេ។


អុលឡោះដែល​ជា​សិរី‌រុង‌រឿង​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​ចេះ​កុហក មិន​ក្រឡាស់​ពាក្យ​សំដី ហើយ​មិន​ចេះ​ស្តាយ​ក្រោយ​ដូច​មនុស្ស​លោក​ទេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម