សូមមើលមកដំណាក់នេះ ទាំងយប់ ទាំងថ្ងៃ គឺកន្លែងដែលទ្រង់មានបន្ទូលថា “ទីនេះ ជាកន្លែងសម្រាប់នាមយើង”។ ពេលខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ទូរអានៅទីនេះ សូមទ្រង់ស្តាប់ផង។
សាការី 12:4 - អាល់គីតាប នៅថ្ងៃនោះ យើងនឹងធ្វើឲ្យសេះទាំងប៉ុន្មានរបស់គេជ្រួលច្របល់ ហើយទាហានដែលជិះវាក៏វង្វេងវង្វាន់ដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ ប៉ុន្តែ យើងនឹងតាមថែរក្សាកូនចៅយូដា ហើយធ្វើឲ្យសេះទាំងអស់របស់ជាតិសាសន៍នានាមើលអ្វីលែងឃើញ។ ព្រះគម្ពីរខ្មែរសាកល នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “នៅថ្ងៃនោះ យើងនឹងវាយសេះទាំងអស់ដោយភាពភ្ញាក់ផ្អើល ហើយវាយអ្នកដែលជិះវាដោយភាពឆ្កួត។ យើងនឹងបើកភ្នែករបស់យើងមកលើវង្សត្រកូលយូដា ហើយវាយអស់ទាំងសេះរបស់ប្រជាជាតិនានាដោយភាពខ្វាក់ភ្នែក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងវាយសេះឲ្យជ្រួលច្របល់ ហើយឲ្យពួកអ្នកជិះត្រូវវិលខួរដែរ យើងនឹងបើកភ្នែកមើលពួកវង្សយូដា ហើយនឹងវាយសេះរបស់សាសន៍ទាំងប៉ុន្មានឲ្យខ្វាក់ភ្នែក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ យើងនឹងធ្វើឲ្យសេះទាំងប៉ុន្មានរបស់គេជ្រួលច្របល់ ហើយទាហានដែលជិះវាក៏វង្វេងវង្វាន់ដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ប៉ុន្តែ យើងនឹងតាមថែរក្សាកូនចៅយូដា ហើយធ្វើឲ្យសេះទាំងអស់របស់ជាតិសាសន៍នានាមើលអ្វីលែងឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះ អញនឹងវាយអស់ទាំងសេះឲ្យស្លុតស្លាំង ហើយឲ្យពួកអ្នកដែលជិះវាបានវិលខួរដែរ អញនឹងបើកភ្នែកមើលពួកវង្សយូដា ហើយនឹងវាយអស់ទាំងសេះរបស់សាសន៍ទាំងប៉ុន្មាន ឲ្យខ្វាក់ភ្នែក |
សូមមើលមកដំណាក់នេះ ទាំងយប់ ទាំងថ្ងៃ គឺកន្លែងដែលទ្រង់មានបន្ទូលថា “ទីនេះ ជាកន្លែងសម្រាប់នាមយើង”។ ពេលខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ទូរអានៅទីនេះ សូមទ្រង់ស្តាប់ផង។
ស្តេចស្រុកស៊ីរីចាត់ពលទាហានយ៉ាងច្រើន មានទាំងពលសេះ និងរទេះចំបាំងផង។ កងទ័ពស៊ីរីទៅដល់ក្នុងពេលយប់នោះ ហើយឡោមព័ទ្ធទីក្រុង។
ពលទាហានស៊ីរី ចុះតម្រង់មករកអេលីយ៉ាសាក់ គាត់ទូរអាអុលឡោះតាអាឡាថា៖ «សូមទ្រង់មេត្តាធ្វើឲ្យពួកគេស្រវាំងភ្នែកទៅ!»។ អុលឡោះតាអាឡាក៏ធ្វើឲ្យពលទាហានស៊ីរីស្រវាំងភ្នែក តាមពាក្យសុំរបស់អេលីយ៉ាសាក់។
សូមមើលមកដំណាក់នេះ ទាំងថ្ងៃ ទាំងយប់ គឺកន្លែងដែលទ្រង់មានបន្ទូលថា ជាកន្លែងសម្រាប់នាមរបស់ទ្រង់។ សូមទ្រង់ស្តាប់ខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ទូរអានៅទីនេះផង!
អុលឡោះជាម្ចាស់នៃខ្ញុំ ឥឡូវនេះសូមទ្រង់មើលមកខ្ញុំ! សូមទ្រង់ស្តាប់ពាក្យដែលយើងខ្ញុំទូរអា នៅទីនេះផង។
សូមទ្រង់ស្ដាប់ ព្រមទាំងមើលមកខ្ញុំ សូមស្តាប់ពាក្យទូរអាអង្វររបស់ខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ផង។ ខ្ញុំកំពុងតែទូរអាអង្វរចំពោះទ្រង់ទាំងថ្ងៃទាំងយប់ សូមទ្រង់ប្រណីសន្ដោសជនជាតិអ៊ីស្រអែល ជាអ្នកបម្រើរបស់ទ្រង់។ ខ្ញុំសូមសារភាពអំពើបាបក្នុងនាមជនជាតិអ៊ីស្រអែល គឺយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់ទ្រង់។ ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំក៏បានប្រព្រឹត្តអំពើបាបដែរ។
នៅថ្ងៃនោះ អុលឡោះតាអាឡានឹងធ្វើទោសអំណាចនានានៅស្ថានលើ ព្រមទាំងធ្វើទោសស្ដេចទាំងឡាយ នៅផែនដីដែរ។
អុលឡោះតាអាឡាជាម្ចាស់អើយ សូមស្ដាប់ខ្ញុំ! អុលឡោះតាអាឡាជាម្ចាស់អើយ សូមមើលផង! សូមទ្រង់ស្តាប់សេចក្ដីទាំងប៉ុន្មានដែលស្ដេចសានហេរីបបានផ្ញើមកជេរប្រមាថ អុលឡោះដ៏នៅអស់កល្ប!
យើងពេញចិត្តនឹងពួកគេ ហើយនឹងនាំពួកគេឲ្យវិលត្រឡប់មកកាន់ទឹកដីនេះវិញ យើងនឹងបណ្ដុះបណ្ដាលពួកគេ ហើយមិនបំផ្លាញពួកគេទេ យើងនឹងដាំពួកគេ ហើយមិនរំលើងពួកគេចោលទៀតឡើយ។
យើងនឹងបង្ខំអ្នក យកបង្ហៀរមកដាក់ក្នុងមាត់អ្នក យើងនឹងនាំអ្នក កងទ័ពទាំងមូលរបស់អ្នក សេះ និងទ័ពសេះដែលប្រដាប់ខ្លួនយ៉ាងល្អឥតខ្ចោះ ព្រមទាំងទាហានយ៉ាងច្រើនដែលកាន់ខែលតូចធំ ហើយប្រសប់ប្រើដាវទាំងអស់គ្នា។
ក្នុងពិធីជប់លៀងរបស់យើង អ្នករាល់គ្នានឹងស៊ីសាច់សេះ ស៊ីសាច់ទាហាន ទ័ពសេះ ទាហានដ៏អង់អាច និងអ្នកចំបាំងទាំងប៉ុន្មាន”- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមស្ដាប់ខ្ញុំ សូមមើលក្រុងបាក់បែក ដែលជាកម្មសិទ្ធិរបស់ទ្រង់នេះផង! យើងខ្ញុំអង្វរទ្រង់ ដោយមិនពឹងផ្អែកលើអំពើសុចរិតរបស់យើងខ្ញុំទេ តែយើងខ្ញុំសូមពឹងផ្អែកលើចិត្តអាណិតអាសូរដ៏ធំធេងរបស់ទ្រង់។
ពួកគេនឹងប្រៀបដូចជាទាហានដ៏អង់អាច ដែលជាន់ឈ្លីបច្ចាមិត្តដូចភក់ជ្រាំនៅតាមផ្លូវ។ ពួកគេវាយសំរុកទៅលើខ្មាំង ដ្បិតអុលឡោះតាអាឡានៅជាមួយពួកគេ។ រីឯទ័ពសេះរបស់ខ្មាំងសត្រូវ នឹងត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។
នៅថ្ងៃនោះ ប្រជាជននៅក្រុងយេរូសាឡឹមនឹងកាន់ទុក្ខយ៉ាងធំ ដូចគេកាន់ទុក្ខនៅហាដាដ-រីម៉ូននៅវាលមេគីដោ។
នៅថ្ងៃនោះ យើងនឹងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាផ្ទាំងថ្ម ដែលជាតិសាសន៍ទាំងអស់នាំគ្នាលើក។ អស់អ្នកដែលលើកថ្មនេះមុខជាត្រូវរបួសយ៉ាងធ្ងន់។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដី នឹង លើកគ្នាមកប្រហារក្រុងនេះ។
ពួកមេដឹកនាំរបស់ជនជាតិយូដានឹងគិតគ្នាថា: ប្រជាជននៅក្រុងយេរូសាឡឹមមានកម្លាំង ព្រោះអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលជាម្ចាស់របស់ពួកគេ។
នៅថ្ងៃនោះ យើងធ្វើឲ្យពួកមេដឹកនាំរបស់ជនជាតិយូដាបានដូចជាគុកភ្លើងដ៏សន្ធោសន្ធៅ នៅកណ្ដាលព្រៃ ឬដូចភ្លើងចន្លុះឆេះកណ្ដាប់ស្រូវ។ ពួកគេនឹងកំទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជាជននៅក្រុងយេរូសាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។
គ្រោះកាចក៏នឹងកើតមានចំពោះសេះ លាកាត់ អូដ្ឋ លា និងសត្វទាំងអស់ នៅក្នុងជំរំរបស់ពួកគេ គ្រោះកាចនេះ ក៏ដូចគ្រោះកាចមុនដែរ។
យើងនឹងការពារដំណាក់របស់យើងមិនឲ្យ កងទ័ពសត្រូវចេញចូលវាយលុកបានឡើយ ហើយយើងក៏មិនឲ្យនរណាសង្កត់សង្កិន ប្រជារាស្ដ្ររបស់យើងបានទៀតដែរ ដ្បិតឥឡូវនេះ យើងមើលថែរក្សាពួកគេ។
អុលឡោះមិនប្រកាន់ទោសមនុស្សលោក ក្នុងគ្រាដែលគេមិនទាន់ស្គាល់ទ្រង់នៅសម័យមុនៗនោះទេ តែឥឡូវនេះ ទ្រង់ប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែង ឲ្យគេកែប្រែចិត្ដគំនិត