ទ្រង់សង្គ្រោះ និងរំដោះមនុស្សលោក ទ្រង់សំដែងទីសំគាល់ និងឫទ្ធិអំណាច នៅលើមេឃ និងនៅលើផែនដី គឺទ្រង់នេះហើយដែលបានសង្គ្រោះ ដានីយ៉ែលឲ្យរួចពីក្រញាំតោ»។
វិវរណៈ 15:1 - អាល់គីតាប បន្ទាប់មក ខ្ញុំឃើញទីសំគាល់មួយទៀតនៅលើមេឃ ជាទីសំគាល់យ៉ាងធំគួរស្ញែងខ្លាច គឺមានម៉ាឡាអ៊ីកាត់ប្រាំពីររូបកាន់គ្រោះកាចប្រាំពីរ ដែលជាគ្រោះកាចចុងក្រោយបង្អស់ ដ្បិតគ្រោះកាចទាំងនេះនឹងធ្វើឲ្យអុលឡោះឈប់ខឹង។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ខ្ញុំឃើញទីសម្គាល់ដ៏ធំ និងអស្ចារ្យមួយទៀតនៅលើមេឃ គឺមានទូតសួគ៌ប្រាំពីររូបកាន់គ្រោះកាចប្រាំពីរចុងក្រោយ ដ្បិតសេចក្ដីក្រេវក្រោធរបស់ព្រះនឹងត្រូវបានបំពេញឲ្យសម្រេចដោយគ្រោះកាចទាំងនោះ។ Khmer Christian Bible បន្ទាប់មក ខ្ញុំឃើញទីសំគាល់មួយទៀតដែលធំ ហើយអស្ចារ្យនៅលើមេឃ គឺមានទេវតាប្រាំពីរកាន់គ្រោះកាចប្រាំពីរដែលជាគ្រោះកាចចុងក្រោយ ដ្បិតសេចក្ដីក្រោធរបស់ព្រះជាម្ចាស់បានសម្រេចដោយសារគ្រោះកាចទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ខ្ញុំបានឃើញទីសម្គាល់មួយទៀត ដែលធំ ហើយអស្ចារ្យនៅលើមេឃ គឺមានទេវតាប្រាំពីរ ដែលកាន់គ្រោះកាចទាំងប្រាំពីរចុងក្រោយបង្អស់ ដ្បិតសេចក្ដីក្រោធរបស់ព្រះបានបញ្ចប់ដោយគ្រោះកាចទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ខ្ញុំឃើញទីសម្គាល់មួយទៀតនៅលើមេឃ ជាទីសម្គាល់យ៉ាងធំគួរស្ញែងខ្លាច គឺមានទេវតា*ប្រាំពីររូបកាន់គ្រោះកាចប្រាំពីរ ដែលជាគ្រោះកាចចុងក្រោយបង្អស់ ដ្បិតគ្រោះកាចទាំងនេះនឹងធ្វើឲ្យព្រះជាម្ចាស់ឈប់ព្រះពិរោធ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំក៏ឃើញទីសំគាល់១ទៀត ដែលធំហើយអស្ចារ្យ នៅលើមេឃ គឺមានទេវតា៧ ដែលកាន់សេចក្ដីវេទនាទាំង៧ក្រោយបង្អស់ ដ្បិតសេចក្ដីឃោរឃៅរបស់ព្រះបានសំរេច ដោយសេចក្ដីវេទនាទាំងនោះ។ |
ទ្រង់សង្គ្រោះ និងរំដោះមនុស្សលោក ទ្រង់សំដែងទីសំគាល់ និងឫទ្ធិអំណាច នៅលើមេឃ និងនៅលើផែនដី គឺទ្រង់នេះហើយដែលបានសង្គ្រោះ ដានីយ៉ែលឲ្យរួចពីក្រញាំតោ»។
ប្រសិនបើអ្នករាល់គ្នានៅតែជំទាស់នឹងយើង ហើយមិនព្រមស្តាប់យើងទេ យើងនឹងវាយអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ស្របតាមអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។
គាត់បន្លឺសំឡេងឡើងយ៉ាងខ្លាំងដូចសឹង្ហគ្រហឹម ហើយពេលម៉ាឡាអ៊ីកាត់នោះបន្លឺសំឡេង ផ្គរទាំងប្រាំពីរក៏លាន់ឮឡើងដែរ។
អ្នកនោះនឹងត្រូវទទួលទណ្ឌកម្មពីអុលឡោះ ទ្រង់នឹងវិនិច្ឆ័យទោសគេឥតត្រាប្រណីឡើយ ហើយគេនឹងត្រូវរងទុក្ខទោសនៅក្នុងភ្លើង និងក្នុងស្ពាន់ធ័រ នៅចំពោះមុខពួកម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធ និងនៅចំពោះមុខរបស់កូនចៀម។
ម៉ាឡាអ៊ីកាត់នោះបោះកាំបិតរបស់គាត់មកលើផែនដី ផ្លែទំពាំងបាយជូរនៅលើផែនដីក៏កាត់រួចរាល់ជាស្រេច ហើយគាត់បោះផ្លែទំពាំងបាយជូរទៅក្នុងធុងបញ្ជាន់ផ្លែ ជាធុងនៃកំហឹងដ៏ខ្លាំងរបស់អុលឡោះ។
ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីម៉ាស្ជិទ បន្លឺទៅកាន់ម៉ាឡាអ៊ីកាត់ទាំងប្រាំពីរថា៖ «ចូរនាំគ្នាទៅ ហើយយកពែងទាំងប្រាំពីរនៃកំហឹងរបស់អុលឡោះចាក់លើផែនដីទៅ!»។
បន្ទាប់មក ម៉ាឡាអ៊ីកាត់ម្នាក់ក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «សុំអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញការវិនិច្ឆ័យទោសស្ដ្រីពេស្យាដ៏មានឈ្មោះល្បី ដែលអង្គុយលើមហាសមុទ្រ។
មានដាវមួយយ៉ាងមុតចេញពីមាត់របស់គាត់ មកប្រហារជាតិសាសន៍ទាំងឡាយគាត់នឹងកាន់ដំបងដែកដឹកនាំគេ ហើយគាត់ជាន់ទំពាំងបាយជូរនៅក្នុងធុងឲ្យចេញជាស្រានៃកំហឹងដ៏ខ្លាំងក្លារបស់អុលឡោះ ដ៏មានអំណាចលើអ្វីៗទាំងអស់។
បន្ទាប់មក ម៉ាឡាអ៊ីកាត់ម្នាក់ក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរពេញទៅដោយគ្រោះកាចទាំងប្រាំពីរ ចុងក្រោយបង្អស់បានចូលមក ហើយពោលមកកាន់ខ្ញុំថា៖ «សូមអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម»។
ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសត្វឥន្ទ្រីមួយហើរកាត់អាកាសវេហាស៍ ទាំងស្រែកឡើងយ៉ាងខ្លាំងៗថាៈ «វេទនាហើយ! វេទនាហើយ! មនុស្សនៅលើផែនដីនឹងត្រូវវេទនាហើយ ព្រោះតែសំឡេងត្រែឯទៀតៗ ដែលម៉ាឡាអ៊ីកាត់ទាំងបីរូបហៀបនឹងផ្លុំ!»។
ខ្ញុំក៏បានឃើញម៉ាឡាអ៊ីកាត់ប្រាំពីររូបដែលឈរនៅខាងមុខអុលឡោះ ទទួលត្រែប្រាំពីរ។
រីឯមនុស្សឯទៀតៗ ដែលមិនបានស្លាប់ដោយគ្រោះកាចទាំងនោះ ពុំព្រមកែប្រែចិត្ដគំនិតឈប់ប្រព្រឹត្ដអំពើរបស់ខ្លួនទេ គឺគេពុំព្រមឈប់ថ្វាយបង្គំអ៊ីព្លេស ថ្វាយបង្គំរូបសំណាករបស់ព្រះក្លែងក្លាយធ្វើពីមាស ពីប្រាក់ ពីលង្ហិន ពីថ្ម និងធ្វើពីឈើ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយក៏មិនចេះដើរនោះឡើយ។