Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 21:9 - អាល់គីតាប

9 បន្ទាប់​មក ម៉ាឡា‌អ៊ីកាត់​ម្នាក់​ក្នុង​ចំណោម​ម៉ាឡា‌អ៊ីកាត់​ទាំង​ប្រាំ​ពីរ ដែល​កាន់​ពែង​ទាំង​ប្រាំ​ពីរ​ពេញ​ទៅ​ដោយ​គ្រោះ​កាច​ទាំង​ប្រាំ​ពីរ ចុង​ក្រោយ​បង្អស់​បាន​ចូល​មក ហើយ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូន​ក្រមុំ ជា​ភរិយា​របស់​កូន​ចៀម»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 បន្ទាប់មក ទូតសួគ៌​មួយ​រូប​ក្នុងចំណោម​ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​ដែល​កាន់​ពែង​ប្រាំពីរ​ដែល​ពេញ​ដោយ​គ្រោះកាច​ចុងក្រោយ​ទាំង​ប្រាំពីរ បាន​ចូលមក​និយាយ​នឹង​ខ្ញុំ​ថា​៖ “មក៍! ខ្ញុំ​នឹង​បង្ហាញឲ្យ​អ្នក​ឃើញ​កូនក្រមុំ ជា​ភរិយា​របស់​កូនចៀម”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 បន្ទាប់​មក​ ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​ពាន​ទាំង​ប្រាំពីរ​ពេញ​ដោយ​គ្រោះកាច​ចុង​ក្រោយ​ទាំង​ប្រាំពីរ​ បាន​ចូល​មក​ ហើយ​និយាយ​មក​ខ្ញុំ​ថា៖​ «ចូល​មក​ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូន​ក្រមុំ​ដែល​ជា​ប្រពន្ធ​របស់​កូនចៀម»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 បន្ទាប់​មក មាន​ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ ដែល​កាន់​ពែង​ទាំង​ប្រាំពីរ ពេញ​ដោយ​គ្រោះ​កាច​ទាំង​ប្រាំពីរ​ចុង​ក្រោយ​បង្អស់ បាន​ចូល​មក ហើយ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូល​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូន​ក្រមុំ ជា​ភរិយា​របស់​កូន​ចៀម»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 បន្ទាប់​មក ទេវតា*​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំ‌ពីរ ដែល​កាន់​ពែង​ទាំង​ប្រាំ‌ពីរ ពេញ​ទៅ​ដោយ​គ្រោះ​កាច​ទាំង​ប្រាំ‌ពីរ​ចុង​ក្រោយ​បង្អស់ បាន​ចូល​មក ហើយ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​លោក​ឃើញ​កូន​ក្រមុំ​ជា​ភរិយា​របស់​កូន​ចៀម»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ក្នុង​ទេវតា​ទាំង​៧ មាន​ទេវតា​១ ដែល​កាន់​ចាន​កន្ទោង​ដ៏​ពេញ​ដោយ​សេចក្ដី​វេទនា​ទាំង​៧​ក្រោយ​បង្អស់ ទេវតា​នោះ​បាន​មក​និយាយ​នឹង​ខ្ញុំ​ថា ចូរ​មក​ឯ​ណេះ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ប្រពន្ធ​ថ្មោង‌ថ្មី ជា​ភរិយា​របស់​កូន​ចៀម

សូមមើលជំពូក ចម្លង




វិវរណៈ 21:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ហេតុ‌ការណ៍​ដែល​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​សំដែង​ឲ្យ​ឃើញ គឺ​អុលឡោះ​ប្រទាន​ឲ្យ​អ៊ីសា​បង្ហាញ​ព្រឹត្ដិ‌ការណ៍ ដែល​ត្រូវ​តែ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ឲ្យ​ពួក​អ្នក​បម្រើ​របស់​គាត់​ដឹង។ អ៊ីសា​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​គាត់ ឲ្យ​មក​ប្រាប់​លោក​យ៉ូហាន​ជា​អ្នក​បម្រើ​របស់​គាត់


បន្ទាប់​មក ម៉ាឡា‌អ៊ីកាត់​ម្នាក់​ក្នុង​ចំណោម​ម៉ាឡា‌អ៊ីកាត់​ទាំង​ប្រាំ​ពីរ ដែល​កាន់​ពែង​ទាំង​ប្រាំ​ពីរ ចូល​មក​និយាយ​នឹង​ខ្ញុំ​ថា៖ «សុំ​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​វិនិច្ឆ័យ​ទោស​ស្ដ្រី​ពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី ដែល​អង្គុយ​លើ​មហា​សមុទ្រ។


យើង​នាំ​គ្នា​អរ​សប្បាយ​ឡើង ត្រូវ​មាន​អំណរ​រីក‌រាយ​ឲ្យ​ខ្លាំង ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​ទ្រង់ ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គល‌ការ​កូន​ចៀម​ហើយ ភរិយាថ្មោង​ថ្មី​របស់​កូន​ចៀម​ក៏​បាន​រៀប‌ចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ។


ម៉ាឡា‌អ៊ីកាត់​បាន​វាស់​កំពែង​ដែរ ឃើញ​មាន​កំពស់​មួយ​រយ​សែ‌សិប​បួន​ហត្ថ តាម​រង្វាស់​មនុស្ស​លោក ដូច​រង្វាស់​ម៉ាឡា‌អ៊ីកាត់​ដែរ។


បន្ទាប់​មក ខ្ញុំ​ឃើញ​ក្រុង​បរិសុទ្ធ​ជា​ក្រុង​យេរូសា‌ឡឹម​ថ្មី ចុះ​ពី​សូរ៉កា គឺ​ចុះ​មក​ពី​អុលឡោះ ទាំង​តែង​ខ្លួន​ដូច​ភរិយា​ថ្មោង​ថ្មី​តុប‌តែង​ខ្លួន​ទទួល​ស្វាមី។


ម៉ាឡា‌អ៊ីកាត់​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ ដែល​មាន​ទឹក​ផ្ដល់​ជីវិត​ថ្លា​ដូច​កែវ​ចរណៃ ហូរ​ចេញ​មក​ពី​បល្ល័ង្ក​របស់​អុលឡោះ និង​បល្ល័ង្ក​របស់​កូន​ចៀម។


រស‌អុលឡោះ និង​ភរិយា​ថ្មោង​ថ្មី​ពោល​ឡើង​ថា៖ «សូម​អញ្ជើញ​មក!»។ សូម​ឲ្យ​អស់​អ្នក​ដែល បាន​ឮ​ពោល​ឡើង​ដែរ​ថា៖ «សូម​អញ្ជើញ​មក!»។ អ្នក​ណា​ស្រេក សុំ​អញ្ជើញ​មក! អ្នក​ណា​ចង់​បាន សុំ​អញ្ជើញ​មក​ទទួល​ទឹក​ដែល​ផ្ដល់​ជីវិត ដោយ​មិន​បាច់​បង់​ថ្លៃ!


ម៉ាឡា‌អ៊ីកាត់​ពោល​មក​ខ្ញុំ​ថា៖ «ពាក្យ​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិត គួរ​ឲ្យ​ជឿ។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដែល​ប្រទាន​រស​របស់​ទ្រង់​ដល់​ពួក​ណាពី ទ្រង់​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​ទ្រង់ ឲ្យ​មក​ប្រាប់​ពួក​អ្នក​បម្រើ​ទ្រង់​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម