Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 15:1 - Khmer Christian Bible

1 បន្ទាប់​មក​ ខ្ញុំ​ឃើញ​ទី​សំគាល់​មួយ​ទៀត​ដែល​ធំ​ ហើយ​អស្ចារ្យ​នៅ​លើ​មេឃ​ គឺ​មាន​ទេវតា​ប្រាំពីរ​កាន់​គ្រោះកាច​ប្រាំពីរ​ដែល​ជា​គ្រោះកាច​ចុង​ក្រោយ​ ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​បាន​សម្រេច​ដោយសារ​គ្រោះកាច​ទាំង​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 បន្ទាប់មក ខ្ញុំ​ឃើញ​ទីសម្គាល់​ដ៏ធំ និង​អស្ចារ្យ​មួយទៀត​នៅ​លើមេឃ គឺ​មាន​ទូតសួគ៌​ប្រាំពីរ​រូប​កាន់​គ្រោះកាច​ប្រាំពីរ​ចុងក្រោយ ដ្បិត​សេចក្ដីក្រេវក្រោធ​របស់​ព្រះ​នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​ដោយ​គ្រោះកាចទាំងនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​ទី​សម្គាល់​មួយ​ទៀត ដែល​ធំ ហើយ​អស្ចារ្យ​នៅ​លើ​មេឃ គឺ​មាន​ទេវតា​ប្រាំពីរ ដែល​កាន់​គ្រោះ​កាច​ទាំង​ប្រាំពីរ​ចុង​ក្រោយ​បង្អស់ ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះ​បាន​បញ្ចប់​ដោយ​គ្រោះ​កាច​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បន្ទាប់​មក ខ្ញុំ​ឃើញ​ទី​សម្គាល់​មួយ​ទៀត​នៅ​លើ​មេឃ ជា​ទី​សម្គាល់​យ៉ាង​ធំ​គួរ​ស្ញែង​ខ្លាច គឺ​មាន​ទេវតា*​ប្រាំ‌ពីរ​រូប​កាន់​គ្រោះ​កាច​ប្រាំ‌ពីរ ដែល​ជា​គ្រោះ​កាច​ចុង​ក្រោយ​បង្អស់ ដ្បិត​គ្រោះ​កាច​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ព្រះ‌ជា‌ម្ចាស់​ឈប់​ព្រះ‌ពិរោធ*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ខ្ញុំ​ក៏​ឃើញ​ទី​សំគាល់​១​ទៀត ដែល​ធំ​ហើយ​អស្ចារ្យ នៅ​លើ​មេឃ គឺ​មាន​ទេវតា​៧ ដែល​កាន់​សេចក្ដី​វេទនា​ទាំង​៧​ក្រោយ​បង្អស់ ដ្បិត​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ​បាន​សំរេច ដោយ​សេចក្ដី​វេទនា​ទាំង​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បន្ទាប់​មក ខ្ញុំ​ឃើញ​ទី​សំគាល់​មួយ​ទៀត​នៅ​លើ​មេឃ ជា​ទី​សំគាល់​យ៉ាង​ធំ​គួរ​ស្ញែង​ខ្លាច គឺ​មាន​ម៉ាឡា‌អ៊ីកាត់​ប្រាំ​ពីរ​រូប​កាន់​គ្រោះ​កាច​ប្រាំ​ពីរ ដែល​ជា​គ្រោះ​កាច​ចុង​ក្រោយ​បង្អស់ ដ្បិត​គ្រោះ​កាច​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​អុលឡោះ​ឈប់​ខឹង។

សូមមើលជំពូក ចម្លង




វិវរណៈ 15:1
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំង​ស្រែក​ឡើង​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ដូច​ជា​សត្វ​តោ​ស្រែក​រោទ៍​ ហើយ​ពេល​ទេវតា​នោះ​ស្រែក​ឡើង​ ផ្គរ​លាន់​ទាំង​ប្រាំពីរ​ក៏​និយាយ​ដែរ។​


សេចក្ដី​វេទនា​ទីពីរ​បាន​កន្លង​ផុត​ទៅ​ហើយ​ មើល៍​ សេចក្ដី​វេទនា​ទីបី​នឹង​មក​យ៉ាង​ឆាប់។​


អ្នក​នោះ​នឹងត្រូវ​ផឹក​ស្រា​នៃ​កំហឹង​របស់​ព្រះជាម្ចាស់​ ជា​ស្រា​ដ៏​សុទ្ធ​ឥត​លាយ​ដែល​បាន​ចាក់​ចូល​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះអង្គ ​ហើយ​អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទារុណកម្ម​នៅ​ក្នុង​ភ្លើង​ និង​ស្ពាន់ធ័រ​នៅ​ចំពោះ​មុខ​ពួក​ទេវតា​បរិសុទ្ធ​ និង​នៅ​ចំពោះ​មុខ​កូនចៀម។​


ដូច្នេះ​ទេវតា​នោះ​ក៏​បោះ​កណ្ដៀវ​របស់​គាត់​ទៅ​លើ​ផែនដី​ ហើយ​ប្រមូល​ផល​ទំពាំងបាយជូរ​នៅ​លើ​ផែនដី​ រួច​បោះ​ចូល​ទៅ​ក្នុង​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ​ដ៏​ធំ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់។​


បន្ទាប់​មក​ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​ព្រះវិហារ​មក​ បន្លឺ​ទៅ​កាន់​ទេវតា​ទាំង​ប្រាំពីរ​ថា៖​ «ចូរ​ចេញ​ទៅ​ ហើយ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​ចេញ​ពី​ពាន​ទាំង​ប្រាំពីរ​នោះ​ទៅ​លើ​ផែនដី​ទៅ»។​


បន្ទាប់​មក​ ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​ពាន​ទាំង​ប្រាំពីរ​ ក៏​និយាយ​មក​កាន់​ខ្ញុំ​ថា៖​ «ចូរ​មក​ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​ជំនុំ​ជម្រះ​ស្រ្ដី​ពេស្យា​ដ៏​ល្បី​អសោច​ដែល​អង្គុយ​លើ​ទឹក​ជា​ច្រើន​


មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​មក​ដើម្បី​ឲ្យ​ព្រះអង្គ​ប្រហារ​ជនជាតិ​ទាំងឡាយ​ដោយសារ​ដាវ​នោះ​ ហើយ​ព្រះអង្គ​នឹង​គ្រប់គ្រង​ពួកគេ​ដោយ​ដំបង​ដែក​ ព្រះអង្គ​ក៏​ជាន់​ក្នុង​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ​នៃ​សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង​របស់​ព្រះជាម្ចាស់​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់។​


បន្ទាប់​មក​ ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​ពាន​ទាំង​ប្រាំពីរ​ពេញ​ដោយ​គ្រោះកាច​ចុង​ក្រោយ​ទាំង​ប្រាំពីរ​ បាន​ចូល​មក​ ហើយ​និយាយ​មក​ខ្ញុំ​ថា៖​ «ចូល​មក​ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូន​ក្រមុំ​ដែល​ជា​ប្រពន្ធ​របស់​កូនចៀម»។​


នោះ​ខ្ញុំ​បាន​ឃើញ​មាន​សត្វ​ឥន្រ្ទី​មួយ​កំពុង​ហើរ​លើ​អាកាស​ ហើយ​ឮ​វា​ស្រែក​ខ្លាំងៗ​ថា៖​ «វេទនា​ហើយ​ វេទនា​ហើយ​ វេទនា​ហើយ​ ដល់​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ដោយ​ព្រោះ​សំឡេង​ត្រែ​របស់​ទេវតា​បី​រូប​ទៀត​ដែល​បម្រុង​នឹង​ផ្លុំ»។​


ហើយ​ខ្ញុំ​ក៏​ឃើញ​ទេវតា​ទាំង​ប្រាំពីរ​រូប​ដែល​ឈរ​នៅ​មុខ​ព្រះជាម្ចាស់​ បាន​ទទួល​ត្រែ​ប្រាំពីរ។​


រួច​ទេវតា​ទាំង​ប្រាំពីរ​ដែល​មាន​ត្រែ​ប្រាំពីរ​នោះ​បាន​ប្រុងប្រៀប​ផ្លុំ​ត្រែ។​


រីឯ​មនុស្ស​ឯ​ទៀតៗ​ដែល​មិន​បាន​ស្លាប់​ដោយសារ​គ្រោះកាច​ទាំង​នេះ​ មិន​បាន​ប្រែចិត្ដ​ចេញ​ពី​កិច្ចការ​ដែល​ដៃ​របស់​ពួកគេ​បាន​ធ្វើ​ឡើយ​ ក៏​មិន​បាន​ឈប់​ថ្វាយបង្គំ​អារក្ស​ និង​រូប​ព្រះ​ដែល​ធ្វើ​ពី​មាស​ ពី​ប្រាក់​ ពី​លង្ហិន​ ពី​ថ្ម​ និង​ពី​ឈើ​ដែល​មើល​មិន​ឃើញ​ ស្ដាប់​មិន​ឮ​ ដើរ​មិន​រួច​នោះ​ឡើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម