វិវរណៈ 10:3 - អាល់គីតាប3 គាត់បន្លឺសំឡេងឡើងយ៉ាងខ្លាំងដូចសឹង្ហគ្រហឹម ហើយពេលម៉ាឡាអ៊ីកាត់នោះបន្លឺសំឡេង ផ្គរទាំងប្រាំពីរក៏លាន់ឮឡើងដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 រួចគាត់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងដូចសិង្ហគ្រហឹម។ នៅពេលគាត់ស្រែកឡើង ផ្គរលាន់ទាំងប្រាំពីរក៏បន្លឺសំឡេងរបស់វាឡើង។ សូមមើលជំពូកKhmer Christian Bible3 ទាំងស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងដូចជាសត្វតោស្រែករោទ៍ ហើយពេលទេវតានោះស្រែកឡើង ផ្គរលាន់ទាំងប្រាំពីរក៏និយាយដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំង ដូចសំឡេងសិង្ហគ្រហឹម។ ពេលទេវតានោះបន្លឺសំឡេងឡើង ផ្គរលាន់ទាំងប្រាំពីរក៏លាន់ឮឡើងដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំងដូចសិង្ហគ្រហឹម ហើយពេលទេវតានោះបន្លឺសំឡេង ផ្គរទាំងប្រាំពីរក៏លាន់ឮឡើងដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 រួចបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំង ដូចជាសំឡេងនៃសត្វសិង្ហដែលគ្រហឹម លុះបានបន្លឺស្រេចហើយ នោះក៏មានឮសំឡេងផ្គរលាន់៧ សូមមើលជំពូក |
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ: «ពេលណាសត្វសិង្ហ ឬកូនវាគ្រហឹមទៅលើរំពា ទោះបីពួកគង្វាលលើកគ្នាមកស្រែកគំរាម ចង់ដណ្ដើមរំពានោះពីវាក្ដី ក៏វាមិនភ័យខ្លាចសំរែករបស់ពួកគេ ឬដកខ្លួនថយ ដោយសំឡេងបង្អើល របស់ពួកគង្វាលនោះឡើយ។ រីឯយើងដែលជាអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ក៏ដូច្នោះដែរ យើងនឹងចុះទៅធ្វើសឹកនៅភ្នំស៊ីយ៉ូន»។