វិវរណៈ 15:2 - អាល់គីតាប2 បន្ទាប់មកទៀត ខ្ញុំឃើញដូចជាមានសមុទ្រមួយភ្លឺដូចកែវលាយជាមួយនឹងភ្លើង ហើយអស់អ្នកដែលបានឈ្នះសត្វតិរច្ឆាន និងឈ្នះរូបចម្លាក់របស់វា ព្រមទាំងឈ្នះលេខឈ្មោះរបស់វា ឈរនៅលើសមុទ្រកែវនោះ។ ពួកគេកាន់ពិណរបស់អុលឡោះ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ពេលនោះ ខ្ញុំឃើញអ្វីដូចជាសមុទ្រកែវលាយជាមួយភ្លើង។ អ្នកដែលមានជ័យជម្នះលើសត្វតិរច្ឆាន និងរូបសំណាករបស់វា ព្រមទាំងលេខនៃឈ្មោះរបស់វា ក៏ឈរលើសមុទ្រកែវនោះ ទាំងកាន់ពិណរបស់ព្រះ សូមមើលជំពូកKhmer Christian Bible2 ខ្ញុំបានឃើញមានដូចជាសមុទ្រកែវលាយជាមួយភ្លើង ហើយពួកអ្នកដែលបានឈ្នះសត្វសាហាវនោះ និងរូបចម្លាក់របស់វា ព្រមទាំងលេខឈ្មោះរបស់វាកំពុងឈរនៅលើសមុទ្រកែវនោះ ទាំងកាន់ពិណរបស់ព្រះជាម្ចាស់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 បន្ទាប់មក ខ្ញុំឃើញដូចជាសមុទ្រកែវ លាយជាមួយភ្លើង ហើយអស់អ្នកដែលបានឈ្នះសត្វនោះ និងរូបចម្លាក់របស់វា ព្រមទាំងលេខឈ្មោះរបស់វា ឈរលើសមុទ្រកែវនោះ ទាំងកាន់ស៊ុងរបស់ព្រះគ្រប់គ្នា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 បន្ទាប់មកទៀត ខ្ញុំឃើញដូចជាមានសមុទ្រមួយភ្លឺដូចកែវលាយជាមួយនឹងភ្លើង ហើយអស់អ្នកដែលបានឈ្នះសត្វតិរច្ឆាន និងឈ្នះរូបចម្លាក់របស់វា ព្រមទាំងឈ្នះលេខឈ្មោះរបស់វា ឈរនៅលើសមុទ្រកែវនោះ។ ពួកគេកាន់ពិណរបស់ព្រះជាម្ចាស់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 រួចខ្ញុំមើលទៅ ឃើញដូចជាសមុទ្រកែវ លាយនឹងភ្លើង ហើយពួកអ្នកដែលបានឈ្នះសត្វនោះ នឹងរូបវា ហើយលេខឈ្មោះវាផង គេឈរលើសមុទ្រនោះ ទាំងកាន់ស៊ុងរបស់ព្រះគ្រប់គ្នា សូមមើលជំពូក |
ខ្ញុំធ្វើពិធីជ្រមុជអ្នករាល់គ្នាក្នុងទឹក ដើម្បីឲ្យអ្នករាល់គ្នាបានកែប្រែចិត្ដគំនិត ប៉ុន្ដែ អ្នកដែលមកក្រោយខ្ញុំ គាត់មានកម្លាំងខ្លាំងជាងខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់សូម្បីតែដោះស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គាត់ផង។ គាត់នឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ក្នុងរសអុលឡោះដ៏វិសុទ្ធ និងដោយភ្លើងវិញ។