សូមឲ្យទំនុករបស់ខ្ញុំ បានគាប់បំណងទ្រង់ សូមឲ្យខ្ញុំបានសប្បាយដោយសារអុលឡោះតាអាឡា។
វិវរណៈ 10:10 - អាល់គីតាប ខ្ញុំក៏ទទួលយកក្រាំងតូចពីដៃម៉ាឡាអ៊ីកាត់មកបរិភោគ នៅក្នុងមាត់ខ្ញុំ វាផ្អែមដូចទឹកឃ្មុំ លុះបរិភោគរួចហើយ ខ្ញុំក៏ឈឺពោះ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំក៏យកក្រាំងតូចនោះពីដៃរបស់ទូតសួគ៌ ហើយហូបវាទៅ នោះវាផ្អែមដូចទឹកឃ្មុំក្នុងមាត់របស់ខ្ញុំ ប៉ុន្តែក្រោយពីហូបអស់ វាត្រឡប់ជាល្វីងក្នុងពោះរបស់ខ្ញុំ។ Khmer Christian Bible ខ្ញុំក៏យកសៀវភៅតូចនោះពីដៃទេវតា រួចបរិភោគទៅ ហើយនៅក្នុងមាត់ខ្ញុំសៀវភៅតូចនោះផ្អែមដូចទឹកឃ្មុំ លុះពេលខ្ញុំបរិភោគរួចហើយ ក៏ធ្វើឲ្យពោះខ្ញុំល្វីងមែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំក៏យកក្រាំងតូចនោះពីដៃទេវតាមកបរិភោគ ហើយនៅក្នុងមាត់ខ្ញុំផ្អែមដូចទឹកឃ្មុំ តែកាលខ្ញុំបានបរិភោគរួចហើយ នោះក៏ល្វីងនៅក្នុងពោះខ្ញុំមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក៏ទទួលយកក្រាំងតូចពីដៃទេវតាមកបរិភោគ នៅក្នុងមាត់ខ្ញុំ វាផ្អែមដូចទឹកឃ្មុំ លុះបរិភោគរួចហើយ ខ្ញុំក៏ឈឺពោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំក៏យកក្រាំងតូចពីដៃទេវតាមកទទួលទានឯនៅក្នុងមាត់ខ្ញុំ ក៏ផ្អែមដូចទឹកឃ្មុំមែន តែកាលខ្ញុំបានទទួលទានរួចទៅហើយ នោះពោះខ្ញុំបានទៅជាល្វីងវិញ |
សូមឲ្យទំនុករបស់ខ្ញុំ បានគាប់បំណងទ្រង់ សូមឲ្យខ្ញុំបានសប្បាយដោយសារអុលឡោះតាអាឡា។
បន្ទូលរបស់ទ្រង់ប្រៀបបាននឹងអាហារ ដ៏ឆ្ងាញ់ពិសេស សម្រាប់ខ្ញុំ ហើយក៏មានរសជាតិផ្អែមជាងទឹកឃ្មុំទៅទៀត។
គួរឲ្យប្រាថ្នាជាងមាសសុទ្ធដ៏ច្រើន ព្រមទាំងផ្អែមជាងទឹកឃ្មុំដែលហូរ ចេញពីសំបុកទៅទៀត។
សំដីទន់ភ្លន់ប្រៀបបាននឹងទឹកឃ្មុំ មានរសជាតិឆ្ងាញ់ជាទីគាប់ចិត្ត ហើយផ្ដល់សុខភាពល្អ។
ដៃនោះបើកក្រាំងនៅចំពោះមុខខ្ញុំ ក្រាំងនោះមានសរសេរទាំងខាងក្នុង ទាំងខាងក្រៅ ដែលកត់ត្រាសុទ្ធតែពាក្យសំណោក ពាក្យទំនួញ និងពាក្យត្អូញត្អែរ។
រសរបស់អុលឡោះលើកខ្ញុំឡើង ហើយនាំខ្ញុំទៅ ខ្ញុំទៅទាំងខឹងមួម៉ៅ ហើយអុលឡោះតាអាឡាដាក់ដៃលើខ្ញុំ។
ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរបរិភោគក្រាំងដែលយើងប្រគល់ឲ្យយ៉ាងឆ្អែតចុះ!»។ ខ្ញុំក៏ទទួលទានក្រាំងនោះ ដែលមានរសជាតិផ្អែម ដូចទឹកឃ្មុំនៅក្នុងមាត់ខ្ញុំ។
បន្ទាប់មក មានគេប្រាប់ខ្ញុំថា៖ «អ្នកត្រូវថ្លែងបន្ទូលនៃអុលឡោះសាជាថ្មីទៀត អំពីប្រជាជន អំពីជាតិសាសន៍ អំពីភាសានានា និងអំពីស្ដេចជាច្រើនផង»។
ខ្ញុំក៏ដើរទៅរកម៉ាឡាអ៊ីកាត់នោះ ទាំងសុំឲ្យគាត់ប្រគល់ក្រាំងតូចមកខ្ញុំ។ គាត់ពោលមកកាន់ខ្ញុំថា៖ «ចូរយកក្រាំងនេះ ហើយបរិភោគវាទៅ។ ក្រាំងនេះនឹងធ្វើឲ្យអ្នកឈឺពោះ តែកាលនៅក្នុងមាត់ វាផ្អែមដូចទឹកឃ្មុំ»។