Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 10:10 - ព្រះគម្ពីរខ្មែរសាកល

10 ខ្ញុំ​ក៏​យក​ក្រាំងតូច​នោះ​ពី​ដៃ​របស់​ទូតសួគ៌ ហើយ​ហូប​វា​ទៅ នោះ​វា​ផ្អែម​ដូច​ទឹកឃ្មុំ​ក្នុង​មាត់​របស់ខ្ញុំ ប៉ុន្តែ​ក្រោយពី​ហូប​អស់ វា​ត្រឡប់ជាល្វីង​ក្នុង​ពោះ​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ខ្ញុំ​ក៏​យក​សៀវភៅ​តូច​នោះ​ពី​ដៃ​ទេវតា​ រួច​បរិភោគ​ទៅ​ ហើយ​នៅ​ក្នុង​មាត់​ខ្ញុំ​សៀវភៅ​តូច​នោះ​ផ្អែម​ដូច​ទឹកឃ្មុំ​ លុះ​ពេលខ្ញុំ​បរិភោគ​រួច​ហើយ ​ក៏​ធ្វើ​ឲ្យ​ពោះ​ខ្ញុំ​ល្វីង​មែន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ខ្ញុំ​ក៏​យក​ក្រាំង​តូច​នោះ​ពី​ដៃ​ទេវតា​មក​បរិ‌ភោគ ហើយ​នៅ​ក្នុង​មាត់​ខ្ញុំ​ផ្អែម​ដូច​ទឹក​ឃ្មុំ តែ​កាល​ខ្ញុំ​បាន​បរិ‌ភោគ​រួច​ហើយ នោះ​ក៏​ល្វីង​នៅ​ក្នុង​ពោះ​ខ្ញុំ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ខ្ញុំ​ក៏​ទទួល​យក​ក្រាំង​តូច​ពី​ដៃ​ទេវតា​មក​បរិភោគ នៅ​ក្នុង​មាត់​ខ្ញុំ វា​ផ្អែម​ដូច​ទឹក​ឃ្មុំ​ លុះ​បរិភោគ​រួច​ហើយ ខ្ញុំ​ក៏​ឈឺ​ពោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 នោះ​ខ្ញុំ​ក៏​យក​ក្រាំង​តូច​ពី​ដៃ​ទេវតា​មក​ទទួល​ទាន​ឯ​នៅ​ក្នុង​មាត់​ខ្ញុំ ក៏​ផ្អែម​ដូច​ទឹក​ឃ្មុំ​មែន តែ​កាល​ខ្ញុំ​បាន​ទទួល​ទាន​រួច​ទៅ​ហើយ នោះ​ពោះ​ខ្ញុំ​បាន​ទៅ​ជា​ល្វីង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ខ្ញុំ​ក៏​ទទួល​យក​ក្រាំង​តូច​ពី​ដៃ​ម៉ាឡា‌អ៊ីកាត់​មក​បរិភោគ នៅ​ក្នុង​មាត់​ខ្ញុំ វា​ផ្អែម​ដូច​ទឹក​ឃ្មុំ លុះ​បរិភោគ​រួច​ហើយ ខ្ញុំ​ក៏​ឈឺ​ពោះ។

សូមមើលជំពូក ចម្លង




វិវរណៈ 10:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ការសញ្ជឹងគិត​របស់ខ្ញុំ​បាន​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​; ខ្ញុំ​នឹង​អរសប្បាយ​ក្នុង​ព្រះយេហូវ៉ា​។


ព្រះបន្ទូល​របស់ព្រះអង្គ ផ្អែម​ដល់​ក្រអូមមាត់​របស់ទូលបង្គំ​យ៉ាងណាហ្ន៎​! វា​ផ្អែម​ជាង​ទឹកឃ្មុំ​ទៅទៀត ដល់​មាត់​របស់ទូលបង្គំ​។


សេចក្ដីទាំងនោះ​គួរឲ្យប្រាថ្នា​ជាង​មាស គឺ​លើសជាង​មាសសុទ្ធ​ជាច្រើន ហើយ​ផ្អែម​ជាង​ទឹកឃ្មុំ និង​តំណក់ទឹកឃ្មុំ​ពី​ផ្លិតឃ្មុំ​ទៅទៀត​។


ពាក្យសម្ដី​សប្បុរស​ជា​ផ្លិតឃ្មុំ ក៏​ផ្អែម​ដល់​ព្រលឹង ហើយ​ជា​ការប្រោសឲ្យជា​ដល់​ឆ្អឹង​ផង​។


បន្ទាប់មក គេ​ប្រាប់​ខ្ញុំ​ថា​៖ “អ្នក​ត្រូវតែ​ព្យាករ​ម្ដងទៀត​អំពី​ជនជាតិ ប្រជាជាតិ ភាសា និង​ស្ដេច​ជាច្រើន”៕


ខ្ញុំ​ក៏​ទៅ​រក​ទូតសួគ៌​នោះ ហើយ​សុំ​គាត់​ឲ្យ​ប្រគល់​ក្រាំងតូច​នោះ​មក​ខ្ញុំ​។ គាត់​ក៏​និយាយ​នឹង​ខ្ញុំ​ថា​៖ “ចូរ​យក ហើយ​ហូប​វា​ចុះ​! វា​នឹង​ត្រឡប់ជាល្វីង​ក្នុង​ពោះ​របស់អ្នក ប៉ុន្តែ​នឹង​ផ្អែម​ដូច​ទឹកឃ្មុំ​ក្នុង​មាត់​របស់អ្នក”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម