សូមលុបលាងកំហុសខ្ញុំ ឲ្យបានស្អាតទាំងស្រុង សូមជម្រះខ្ញុំឲ្យបានបរិសុទ្ធ រួចពីបាប!
វិវរណៈ 1:5 - អាល់គីតាប និងអ៊ីសាអាល់ម៉ាហ្សៀសប្រណីសន្ដោស ព្រមទាំងប្រទានសេចក្ដីសុខសាន្ដដល់បងប្អូនដែរ! អ៊ីសាជាបន្ទាល់ដ៏ស្មោះត្រង់ គាត់រស់ឡើងវិញមុនគេបង្អស់ ហើយគាត់ជាអធិបតីលើស្ដេចទាំងអស់នៅផែនដី។ អ៊ីសាស្រឡាញ់យើង និងបានរំដោះយើងឲ្យរួចពីបាប ដោយសារឈាមរបស់គាត់ផ្ទាល់។ ព្រះគម្ពីរខ្មែរសាកល ព្រមទាំងពីព្រះយេស៊ូវគ្រីស្ទដែលជាសាក្សីស្មោះត្រង់ ជាអ្នកដែលរស់ឡើងវិញមុនគេបង្អស់ពីចំណោមមនុស្សស្លាប់ និងជាមេគ្រប់គ្រងលើបណ្ដាស្ដេចនៃផែនដី! ចំពោះព្រះអង្គដែលស្រឡាញ់យើង ហើយរំដោះយើងពីបាបរបស់យើងដោយព្រះលោហិតរបស់ព្រះអង្គ Khmer Christian Bible ព្រមទាំងពីព្រះយេស៊ូគ្រិស្ដ ជាសាក្សីដ៏ស្មោះត្រង់ ជាកូនច្បងនៃពួកមនុស្សស្លាប់ និងជាអ្នកគ្រប់គ្រងលើអស់ទាំងស្ដេចនៅផែនដី។ សូមឲ្យព្រះអង្គដែលស្រឡាញ់យើង ហើយបានរំដោះយើងឲ្យរួចពីបាបដោយសារឈាមរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងពីព្រះយេស៊ូវគ្រីស្ទ ជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី។ ព្រះអង្គស្រឡាញ់យើង ហើយបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងព្រះយេស៊ូគ្រិស្ត ប្រណីសន្ដោស ព្រមទាំងប្រទានសេចក្ដីសុខសាន្តដល់បងប្អូនដែរ! ព្រះយេស៊ូជាបន្ទាល់ដ៏ស្មោះត្រង់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ហើយព្រះអង្គជាអធិបតីលើស្ដេចទាំងអស់នៅផែនដី។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអំពីព្រះយេស៊ូវគ្រីស្ទជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី រីឯព្រះអង្គដែលទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប |
សូមលុបលាងកំហុសខ្ញុំ ឲ្យបានស្អាតទាំងស្រុង សូមជម្រះខ្ញុំឲ្យបានបរិសុទ្ធ រួចពីបាប!
ស្ដេចទាំងប៉ុន្មាននឹងនាំគ្នា ក្រាបគោរពស្តេច ហើយប្រជាជាតិទាំងអស់ នឹងនាំគ្នាបម្រើស្តេច។
រីឯយើងវិញ យើងនឹងធ្វើឲ្យទត បានទៅជាកូនច្បងរបស់យើង ជាស្ដេចដ៏ធំជាងគេទាំងអស់នៅលើផែនដី។
សាក្សីគួរឲ្យទុកចិត្ត មិនដែលនិយាយកុហកទេ រីឯសាក្សីក្លែងក្លាយតែងតែស្រដីចេញនូវពាក្យកុហកគ្រប់យ៉ាង។
យើងបានតែងតាំងទត ឲ្យធ្វើជាសាក្សីរបស់យើង នៅមុខកុលសម្ព័ន្ធទាំងអស់ ព្រមទាំងឲ្យធ្វើជាមគ្គទេសក៍ ដឹកនាំប្រជាជាតិទាំងឡាយ។
ស្តេចបានកោះហៅពួកគ្រូមន្តអាគម ហោរា គ្រូធ្មប់ និងគ្រូទាយមក ដើម្បីកាត់ស្រាយសុបិនជូនស្តេច គេក៏នាំគ្នាចូលមកជួបស្ដេច។
គាត់បានទទួលអំណាចគ្រប់គ្រងកិត្តិនាម ព្រមទាំងរាជសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើគាត់ អំណាចគ្រប់គ្រងរបស់គាត់នៅស្ថិតស្ថេរអស់កល្បជានិច្ចឥតសាបសូន្យឡើយ។ រាជសម្បត្តិរបស់គាត់មិនត្រូវរលាយដែរ។»
ពេលណាគេបោកសម្លៀកបំពាក់ ក្រណាត់អំបោះ ឬវត្ថុធ្វើអំពីស្បែកដែលមានដុះផ្សិត ហើយស្នាមដុះផ្សិតនោះរលុបបាត់ គេត្រូវយកវត្ថុនោះទៅបោកម្តងទៀត ទើបវត្ថុនោះទៅជាបរិសុទ្ធ។
នៅថ្ងៃនោះនឹងមានប្រភពទឹកផុសឡើង លាងជម្រះអំពើបាប និងអំពើសៅហ្មងរបស់ព្ញាតិវង្សស្តេចទត និងប្រជាជននៅក្រុងយេរូសាឡឹម។
បុត្រាមនុស្សមកក្នុងពិភពលោកនេះ មិនមែន ដើម្បីឲ្យគេបម្រើគាត់ទេ គឺគាត់មកបម្រើគេវិញ ព្រមទាំងលះបង់ជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
អ៊ីសាចូលមកជិតគេ ហើយមានប្រសាសន៍ថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅសូរ៉កា ទាំងនៅលើផែនដី។
នៅមុនថ្ងៃបុណ្យរំលង អ៊ីសាជ្រាបថា ដល់ពេលកំណត់ដែលគាត់ត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅអុលឡោះជាបិតាហើយ។ ដោយអ៊ីសាស្រឡាញ់សិស្សរបស់គាត់ដែលរស់នៅក្នុងលោកនេះ គាត់ក៏ស្រឡាញ់គេរហូតដល់ទីបំផុត។
ខ្ញុំឲ្យបទបញ្ជាថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចអុលឡោះជាបិតាស្រឡាញ់ខ្ញុំដែរ។ ចូរទុកសេចក្ដីស្រឡាញ់របស់ខ្ញុំឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។
លោកពីឡាតសួរអ៊ីសាថា៖ «បើដូច្នេះ តើអ្នកជាស្ដេចមែនឬ?»។ អ៊ីសាមានប្រសាសន៍ថា៖ «លោកទេតើ ដែលមានប្រសាសន៍ថា ខ្ញុំជាស្ដេច។ ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះ ដើម្បីផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកណាកើតពីសេចក្ដីពិត អ្នកនោះនឹងស្ដាប់សំឡេងខ្ញុំ»។
ខ្ញុំប្រាប់អ្នកឲ្យដឹងច្បាស់ថា យើងនិយាយអំពីសេចក្ដីណាដែលយើងដឹង ហើយយើងធ្វើជាបន្ទាល់បញ្ជាក់នូវហេតុការណ៍ណាដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសក្ខីភាពរបស់យើងទេ។
អុលឡោះស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាអុលឡោះប្រទានបុត្រាតែមួយរបស់ទ្រង់មក ដើម្បីឲ្យអស់អ្នកដែលជឿលើបុត្រានោះ មានជីវិតអស់កល្បជានិច្ច គឺមិនឲ្យគេវិនាសឡើយ។
គាត់ធ្វើជាបន្ទាល់បញ្ជាក់ពីអ្វីៗទាំងអស់ ដែលគាត់បានឃើញ និងបានឮ ប៉ុន្ដែ គ្មាននរណាទទួលសក្ខីភាពរបស់គាត់ទេ។
ដូច្នេះសូមបងប្អូនថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះរសអុលឡោះដ៏វិសុទ្ធបានផ្ទុកផ្ដាក់ឲ្យបងប្អូនធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីឲ្យបងប្អូនថែរក្សាក្រុមជំអះរបស់អុលឡោះ ដែលទ្រង់បានលោះមក ដោយសារឈាមរបស់អ៊ីសា។
ពោលគឺអាល់ម៉ាហ្សៀសបានរងទុក្ខលំបាក ហើយបានរស់ឡើងវិញមុនគេបង្អស់ គាត់នឹងប្រទានដំណឹងអំពីពន្លឺនៃការសង្គ្រោះ ប្រាប់សាសន៍អ៊ីស្រអែល និងសាសន៍ដទៃ»។
អុលឡោះបានតំរូវឲ្យអ៊ីសាធ្វើជាគូរបាន សម្រាប់លោះអស់អ្នកដែលមានជំនឿ ឲ្យរួចពីបាប ដោយសារឈាមរបស់គាត់។ ធ្វើដូច្នេះ អុលឡោះបង្ហាញរបៀបដែលទ្រង់រាប់មនុស្សឲ្យបានសុចរិត គឺពីដើម អុលឡោះពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្ដអំពើបាប
ក៏ប៉ុន្ដែ ក្នុងការទាំងនោះ យើងមានជ័យជំនះលើសពីអ្នកមានជ័យជំនះទៅទៀត ដោយអុលឡោះជាអម្ចាស់ដែលបានស្រឡាញ់យើង។
កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្ដែ អុលឡោះលាងសំអាតបងប្អូន ប្រោសប្រទានឲ្យបងប្អូនបានបរិសុទ្ធ ព្រមទាំងឲ្យបងប្អូនបានសុចរិត ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស តាមរយៈរសនៃអុលឡោះជាម្ចាស់របស់យើងរួចស្រេចហើយ។
ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺអាល់ម៉ាហ្សៀសទេតើ ដែលមានជីវិតរស់នៅក្នុងរូបកាយខ្ញុំ។ រីឯជីវិតដែលខ្ញុំរស់ជាមនុស្សនាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើបុត្រារបស់អុលឡោះ ដែលបានស្រឡាញ់ខ្ញុំ និងបានលះបង់ជីវិតសម្រាប់ខ្ញុំ។
ក៏ប៉ុន្ដែ អុលឡោះដែលតែងតែអាណិតមេត្ដាដ៏ច្រើនពន់ប្រមាណនោះទ្រង់ស្រឡាញ់យើងខ្លាំងបំផុត
ចូររស់នៅដោយមានចិត្ដស្រឡាញ់ ដូចអាល់ម៉ាហ្សៀសបានស្រឡាញ់យើង ហើយបានលះបង់ជីវិតសម្រាប់យើង ទុកជាជំនូនជូនអុលឡោះ និងទុកជាគូរបានដែលគាប់បំណងទ្រង់។
ពួកគេនឹងមិនទទួលចំណែកមត៌កអ្វីក្នុងចំណោមបងប្អូនរបស់ខ្លួនឡើយ ដ្បិតអុលឡោះតាអាឡាផ្ទាល់ ជាចំណែកមត៌ករបស់ពួកគេដូចទ្រង់មានបន្ទូលស្រាប់។
ប៉ុន្តែ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក មិនព្រមធ្វើតាមពាក្យរបស់បាឡាមទេ គឺទ្រង់បានប្តូរបណ្តាសាឲ្យប្រែទៅជាពរដល់អ្នកវិញ ដ្បិតទ្រង់ស្រឡាញ់អ្នក។
អុលឡោះជ្រើសរើសអ្នករាល់គ្នា មកពីទ្រង់ស្រឡាញ់អ្នករាល់គ្នា ហើយពេញចិត្តគោរពតាមពាក្យ ដែលទ្រង់បានសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា។ ហេតុនេះហើយបានជាអុលឡោះតាអាឡាប្រើអំណាចដ៏ខ្លាំងពូកែរបស់ទ្រង់ ដើម្បីនាំអ្នករាល់គ្នាចេញពីស្រុកដែលអ្នករាល់គ្នាធ្វើជាទាសករ ទ្រង់រំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្តាប់ដៃរបស់ស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប។
អ៊ីសាប្រៀបដូចជាក្បាលនៃរូបកាយរបស់គាត់ គឺក្រុមជំអ អ៊ីសាជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ អ៊ីសារស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
នៅចំពោះអុលឡោះដែលប្រទានឲ្យអ្វីៗទាំងអស់មានជីវិត និងនៅចំពោះមុខអាល់ម៉ាហ្សៀសអ៊ីសា ដែលបានផ្ដល់សក្ខីភាពដោយប្រកាសជំនឿយ៉ាងល្អប្រពៃ នៅមុខលោកប៉ុនទាស-ពីឡាត ខ្ញុំសុំដាស់តឿនអ្នកថា
នៅពេលកំណត់ដែលអុលឡោះនឹងបង្ហាញឲ្យឃើញ។ អុលឡោះប្រកបដោយសុភមង្គល មានតែទ្រង់មួយគត់ ដែលជាអធិបតី ទ្រង់ជាស្តេច ធំលើសស្តេចនានា ជាម្ចាស់ធំលើសម្ចាស់នានា
ចុះចំណង់បើអ្នកដែលមើលងាយបុត្រារបស់អុលឡោះ ដោយបន្ថោកឈាមនៃសម្ពន្ធមេត្រី ជាឈាមដែលប្រោសឲ្យគេបានទៅជាបរិសុទ្ធ ហើយប្រសិនបើគេត្មះតិះដៀលរសអុលឡោះដ៏មានគុណ សូមបងប្អូនគិតមើល៍ តើគេនឹងត្រូវទទួលទោសខ្លាំងយ៉ាងណាទៅទៀត!
ចំណង់បើឈាមរបស់អាល់ម៉ាហ្សៀសវិញ តើនឹងរឹតតែជម្រះមនសិការយើងឲ្យបានរួចផុតពីអំពើឥតបានការ ដើម្បីគោរពបម្រើអុលឡោះដ៏នៅអស់កល្បខ្លាំងយ៉ាងណាទៅទៀត? គឺដោយសាររសអុលឡោះ ដែលនៅអស់កល្បជានិច្ច អាល់ម៉ាហ្សៀសបានជូនខ្លួនគាត់ផ្ទាល់ទៅអុលឡោះ ទុកដូចជាគូរបានឥតសៅហ្មង។
គឺដោយសារឈាមដ៏ថ្លៃវិសេសរបស់អាល់ម៉ាហ្សៀស ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។
ប៉ុន្ដែ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចទ្រង់ផ្ទាល់ដែលនៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយឈាមរបស់អ៊ីសា ជាបុត្រារបស់ទ្រង់ជម្រះយើងឲ្យបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំងអស់។
សេចក្ដីស្រឡាញ់របស់អុលឡោះមានដូចតទៅនេះ មិនមែនយើងទេដែលបានស្រឡាញ់ទ្រង់ គឺទ្រង់ទេតើដែលបានស្រឡាញ់យើង និងបានចាត់បុត្រារបស់ទ្រង់ឲ្យមកលះបង់ជីវិត លោះយើងឲ្យរួចពីបាបផង។
ម៉ាឡាអ៊ីកាត់ទីប្រាំពីរផ្លុំត្រែឡើង ស្រាប់តែមានសំឡេងលាន់ឮរំពងនៅលើមេឃថា៖ «នគរក្នុងលោកនេះ ត្រូវផ្ទេរជូនទៅអុលឡោះជាអម្ចាស់នៃយើង និងជូនអាល់ម៉ាហ្សៀសរបស់ទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!»។
យើងនឹងឲ្យបន្ទាល់របស់យើងទាំងពីរនាក់ស្លៀកបាវ ទៅថ្លែងបន្ទូល ក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃនោះ។
ស្ដេចទាំងដប់នឹងនាំគ្នាធ្វើសឹកជាមួយកូនចៀម តែកូនចៀមនឹងឈ្នះស្ដេចទាំងដប់ ដ្បិតគាត់ជាអម្ចាស់លើអម្ចាស់នានា និងជាស្តេច លើស្តេចនានា។ រីឯអស់អ្នកដែលនៅជាមួយកូនចៀម គឺអ្នកដែលអុលឡោះបានត្រាស់ហៅ និងបានជ្រើសរើស ហើយដែលមានជំនឿដ៏ស្មោះ ក៏នឹងមានជ័យជំនះ រួមជាមួយកូនចៀមដែរ»។
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ គាត់ដែលនៅលើសេះនោះ មាននាមថា «ស្មោះត្រង់ហើយពិតប្រាកដ» គាត់វិនិច្ឆ័យ និងច្បាំងប្រកបដោយយុត្ដិធម៌។
នៅលើអាវ និងលើភ្លៅរបស់គាត់ មានសរសេរឈ្មោះថា «ស្តេចលើស្តេចនានា និងអម្ចាស់លើអម្ចាស់នានា»។
“យើងស្គាល់កន្លែងអ្នករស់នៅហើយ គឺអ្នកស្ថិតនៅត្រង់កន្លែងដែលមានបល្ល័ង្ករបស់អ៊ីព្លេសហ្សៃតន។ អ្នកនៅតែមានចិត្ដស្មោះស្ម័គ្រនឹងយើងជានិច្ច សូម្បីតែនៅគ្រាដែលគេសម្លាប់អាន់ទីប៉ាស ជាបន្ទាល់ដ៏ស្មោះត្រង់របស់យើង ក៏អ្នកពុំបានលះបង់ចោលជំនឿរបស់អ្នកចំពោះយើងដែរ។ គេបានសម្លាប់គាត់ក្នុងក្រុងរបស់អ្នករាល់គ្នា គឺនៅកន្លែងដែលអ៊ីព្លេសហ្សៃតននៅ។
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះនៅក្រុងឡៅឌីសេ ដូចតទៅនេះ៖ អ្នកដែលជាអាម៉ីនជាបន្ទាល់ដ៏ស្មោះត្រង់ និងពិតប្រាកដ ហើយជាប្រភពនៃអ្វីៗទាំងអស់ ដែលអុលឡោះបានបង្កើតមក គាត់មានបន្ទូលថាៈ
ខ្ញុំក៏ជម្រាបគាត់ថា៖ «លោកអើយ លោកទេតើដែលជ្រាប»។ គាត់ក៏ប្រាប់ខ្ញុំថា៖ «ពួកគេសុទ្ធតែជាអ្នកដែលបានឆ្លងកាត់ទុក្ខវេទនាដ៏ខ្លាំងនោះ។ គេបានបោកអាវរបស់ខ្លួនឲ្យបានសស្អាត ក្នុងឈាមរបស់កូនចៀម។