អុលឡោះមានបន្ទូលមកស្ត្រីថា៖ «នៅពេលនាងមានផ្ទៃពោះ យើងនឹងធ្វើឲ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំង នាងនឹងសំរាលកូន ទាំងឈឺចុកចាប់។ តណ្ហាជំរុញនាងឲ្យត្រូវការប្ដី តែប្ដីនឹងធ្វើជាម្ចាស់លើនាង»។
លោកុប្បត្តិ 35:16 - អាល់គីតាប យ៉ាកកូបបាននាំក្រុមគ្រួសាររបស់គាត់ចាកចេញពីបេតអែល។ មុនទៅដល់ភូមិអេប្រាតា រ៉ាជែលបានសំរាលកូនយ៉ាងសែនលំបាក ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ពួកគេធ្វើដំណើរចេញពីបេត-អែល។ ពេលពួកគេនៅតែនៅឆ្ងាយបន្តិចពីអេប្រាតា រ៉ាជែលបង្កើតកូន ហើយនាងសម្រាលកូនយ៉ាងពិបាកណាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ពួកគេបានធ្វើដំណើរចេញពីបេត-អែល។ កាលគេនៅឆ្ងាយ មិនទាន់ទៅដល់អេប្រាតានៅឡើយ នាងរ៉ាជែលក៏ឈឺពោះសម្រាលកូន ហើយគាត់សម្រាលកូនយ៉ាងពិបាក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបាននាំក្រុមគ្រួសាររបស់លោកចាកចេញពីបេតអែល។ មុនទៅដល់ភូមិអេប្រាតា លោកស្រីរ៉ាជែលបានសម្រាលកូនយ៉ាងសែនលំបាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកគេចេញពីបេត-អែលដើរដំណើរទៅ នៅតែបន្តិចទៀតនឹងបានដល់អេប្រាតា នោះរ៉ាជែលក៏ឈឺពោះនឹងសំរាលកូន នាងសំរាលមកដោយពិបាក |
អុលឡោះមានបន្ទូលមកស្ត្រីថា៖ «នៅពេលនាងមានផ្ទៃពោះ យើងនឹងធ្វើឲ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំង នាងនឹងសំរាលកូន ទាំងឈឺចុកចាប់។ តណ្ហាជំរុញនាងឲ្យត្រូវការប្ដី តែប្ដីនឹងធ្វើជាម្ចាស់លើនាង»។
រ៉ាជែលបានស្លាប់ ហើយគេបញ្ចុះសពគាត់នៅតាមផ្លូវទៅភូមិអេប្រាតា គឺភូមិបេថ្លេហិម។
ពេលពុកត្រឡប់មកពីស្រុកប៉ាដាន់វិញ រ៉ាជែល ម្តាយកូន បានស្លាប់នៅនឹងដៃឪពុក ជិតភូមិអេប្រាតា នៅស្រុកកាណាន ពុកបានបញ្ចុះសពម្តាយកូននៅទីនោះ តាមផ្លូវទៅអេប្រាតា គឺភូមិបេថ្លេហិម»។
អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «សូមលោកអញ្ជើញទៅដោយសុខសាន្តចុះ»។ កាលលោកណាម៉ាន់ចាកចេញពីណាពីអេលីយ៉ាសាក់បានឆ្ងាយបន្តិច
ពេលនាងអស៊ូបាស្លាប់ទៅ លោកកាលែបមានភរិយាមួយទៀតឈ្មោះនាងអេប្រាតា នាងបង្កើតបានកូនប្រុសមួយជូនលោកដែលមានឈ្មោះថាហ៊ើរ។
យើងបានឮគេនិយាយថា ហិបនៃសម្ពន្ធមេត្រីស្ថិតនៅឯភូមិអេប្រាតា យើងក៏បានរកឃើញហិបនេះនៅតំបន់យ៉ាអើរ។
អុលឡោះនឹងបោះបង់ចោល ប្រជាជនអ៊ីស្រអែលមួយរយៈសិន រហូតដល់ពេលដែលស្ត្រីជាម្តាយសំរាលបុត្រ។ ពេលនោះ បងប្អូនរបស់បុត្រ ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា ជាមួយកូនចៅអ៊ីស្រអែលវិញ។
អ៊ីសាប្រសូតនៅភូមិបេថ្លេហិមក្នុងស្រុកយូដា នារជ្ជកាលស្តេចហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើតមកដល់ក្រុងយេរូសាឡឹម
ស្តេចហេរ៉ូដយល់ថាពួកហោរាចារ្យបានបំបាក់មុខគាត់ គាត់ខឹងក្រៃលែង ហើយចេញបញ្ជាឲ្យគេសម្លាប់ក្មេងប្រុសៗទាំងអស់ ដែលមានអាយុពីពីរខួបចុះមក នៅភូមិបេថ្លេហិម និងភូមិជិតខាង គឺគិតចាប់តាំងពីពេលកំណត់ដែលផ្កាយត្រូវរះ ដូចគាត់បានសួរបញ្ជាក់ពួកហោរាចារ្យ។
«មានសំឡេងមួយលាន់ឮពីភូមិរ៉ាម៉ាមក ជាទំនួញសោកសៅ គឺនាងរ៉ាជែលយំសោកអាណិតកូន នាងមិនព្រមឲ្យនរណាសំរាលទុក្ខឡើយ ព្រោះកូននាងបាត់បង់ជីវិតអស់ទៅហើយ»។
ក៏ប៉ុន្ដែ អុលឡោះសង្គ្រោះស្ដ្រី មកពីនាងបង្កើតកូន ហើយលុះត្រាតែនាងមានជំនឿខ្ជាប់ខ្ជួន មានចិត្ដស្រឡាញ់ មានកិរិយាបរិសុទ្ធ និងសុភាពរាបសាផង។
បុរសនោះឈ្មោះអេលីម៉ាឡេក ភរិយារបស់គាត់ឈ្មោះ ណាអូមី ហើយកូនគាត់ទាំងពីរឈ្មោះម៉ាឡូន និងគីលីយ៉ូន។ គ្រួសារនេះជាអ្នកនៅក្នុងអំបូរអេប្រាតា នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា។ គេបានទៅដល់ស្រុកម៉ូអាប់ហើយក៏រស់នៅទីនោះ។
ពួកចាស់ទុំ និងប្រជាជនទាំងមូលនៅមាត់ទ្វារក្រុងបានឆ្លើយថា៖ «យើងទាំងអស់គ្នាជាសាក្សីហើយ! សូមអុលឡោះតាអាឡាប្រោសប្រទានឲ្យស្ត្រីដែលចូលក្នុងគ្រួសារអ្នក បានដូចជាលោកស្រីរ៉ាជែល និងលោកស្រីលេអា ដែលបានបង្កើតជនជាតិអ៊ីស្រអែលដែរ! សូមឲ្យអ្នកមានសម្បត្តិស្តុកស្តម្ភនៅភូមិអេប្រាតា និងមានកេរ្តិ៍ឈ្មោះល្បីនៅភូមិបេថ្លេហិម។
នៅថ្ងៃនេះ ពេលអ្នកចាកចេញពីខ្ញុំទៅ អ្នកនឹងជួបបុរសពីរនាក់ ក្បែរផ្នូររបស់លោកស្រីរ៉ាជែល នៅព្រំប្រទល់ទឹកដីពុនយ៉ាមីន គឺនៅភូមិសេលសា។ អ្នកទាំងពីរនឹងប្រាប់អ្នកថា “លាញីដែលអ្នកដើររកនោះ គេបានរកឃើញវិញហើយ។ ឥឡូវនេះ ឪពុករបស់អ្នកឈប់គិតពីរឿងលា តែព្រួយបារម្ភពីអ្នកវិញ ដោយពោលថា: កូនខ្ញុំមិនដឹងជាយ៉ាងណាទេ តើឲ្យខ្ញុំធ្វើដូចម្តេច?”។
ពេលនាងជិតផុតដង្ហើម ពួកស្រីៗដែលនៅឈរក្បែរនាងពោលឡើងថា៖ «កុំភ័យខ្លាចអ្វី ព្រោះនាងសំរាលបានកូនប្រុសមួយ!»។ ប៉ុន្តែ នាងពុំយកចិត្តទុកដាក់ស្តាប់ ឬឆ្លើយតបទៅពួកគេវិញទេ។