Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 35:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 រួច​មក​គេ​ចេញ​ពី​បេត-អែល​ដើរ​ដំណើរ​ទៅ នៅ​តែ​បន្តិច​ទៀត​នឹង​បាន​ដល់​អេប្រាតា នោះ​រ៉ាជែល​ក៏​ឈឺ​ពោះ​នឹង​សំរាល​កូន នាង​សំរាល​មក​ដោយ​ពិបាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 បន្ទាប់មក ពួកគេ​ធ្វើដំណើរ​ចេញពី​បេត-អែល​។ ពេល​ពួកគេ​នៅតែ​នៅ​ឆ្ងាយបន្តិច​ពី​អេប្រាតា រ៉ាជែល​បង្កើត​កូន ហើយ​នាង​សម្រាលកូន​យ៉ាងពិបាក​ណាស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 បន្ទាប់​មក ពួក‌គេ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​បេត-អែល។ កាល​គេ​នៅ​ឆ្ងាយ មិន​ទាន់​ទៅ​ដល់​អេប្រា‌តា​នៅ​ឡើយ នាង​រ៉ាជែល​ក៏​ឈឺ​ពោះ​សម្រាល​កូន ហើយ​គាត់​សម្រាល​កូន​យ៉ាង​ពិបាក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​យ៉ាកុប​បាន​នាំ​ក្រុម​គ្រួសារ​របស់​លោក​ចាក​ចេញ​ពី​បេត‌អែល។ មុន​ទៅ​ដល់​ភូមិ​អេប្រាតា លោក​ស្រី​រ៉ាជែល​បាន​សម្រាល​កូន​យ៉ាង​សែន​លំបាក

សូមមើលជំពូក ចម្លង

អាល់គីតាប

16 យ៉ាកកូប​បាន​នាំ​ក្រុម​គ្រួសារ​របស់​គាត់​ចាក​ចេញ​ពី​បេតអែល។ មុន​ទៅ​ដល់​ភូមិ​អេប្រា‌តា រ៉ាជែល​បាន​សំរាល​កូន​យ៉ាង​សែន​លំបាក

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 35:16
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ស្ត្រី​វិញ​ថា អញ​នឹង​ចំរើន​ឲ្យ​ឯង​មាន​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន​ឡើង ក្នុង​វេលា​ដែល​មាន​ផ្ទៃ​ពោះ ឯង​នឹង​បង្កើត​កូន​ដោយ​ឈឺ‌ចាប់ ចិត្ត​ឯង​នឹង​ប្រាថ្នា​ខាង​ឯ​ប្ដី ហើយ​ប្ដី​នឹង​ត្រួត‌ត្រា​លើ​ឯង


រ៉ាជែល​ក៏​ស្លាប់​ទៅ ហើយ​គេ​កប់​នាង​តាម​ផ្លូវ​ទៅ​ឯ​អេប្រាតា គឺ​ជា​បេថ្លេ‌ហិម


ឯ​អញ កាល​មក​ពី​ប៉ាដាន់ នោះ​ម្តាយ​ឯង​បាន​ស្លាប់​ចោល​អញ​ទៅ តាម​ផ្លូវ​នៅ​ស្រុក​កាណាន ក្នុង​កាល​ដែល​ជិត​ដល់​អេប្រាតា​ហើយ អញ​ក៏​បាន​កប់​សព​នៅ​ទី​នោះ​តាម​ផ្លូវ​អេប្រាតា គឺ​ជា​បេថ្លេ‌ហិម។


អេលី‌សេ​ក៏​និយាយ​ថា អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ ដូច្នេះណាម៉ាន់​ក៏​ចេញ​ពី​លោក​ទៅ​តាម​ផ្លូវ​បន្តិច។


រួច​អ័ស៊ូបា​នាង​ស្លាប់​ទៅ ហើយ​កាលែប​គាត់​យក​នាង​អេប្រាតា​ធ្វើ​ជា​ប្រពន្ធ នាង​នោះ​បង្កើត​ហ៊ើរ​ឲ្យ​គាត់


មើល យើង​ខ្ញុំ​បាន​ឮ​និយាយ​នៅ​ភូមិ​អេប្រាតា ក៏​ប្រទះ​ឃើញ​នៅ​វាល​យ៉ាអើរ


ដូច្នេះ អ្នក​នោះ​នឹង​ប្រគល់​គេ​ទៅ ដរាប​ដល់​កំណត់​នៃ​នាង ដែល​ឈឺ​នឹង​សំរាល បាន​កើត​កូន​មក នោះ​សំណល់​នៃ​ពួក​បង​ប្អូន​របស់​អ្នក​នោះ នឹង​បាន​វិល​ត្រឡប់​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​វិញ


កាល​ព្រះ‌យេស៊ូវ​ទ្រង់​ប្រសូត​មក នៅ​ភូមិ​បេថ្លេ‌ហិម ស្រុក​យូដា ក្នុង​រាជ្យ​ស្តេច​ហេរ៉ូឌ នោះ​មាន​ពួក​ហោរ ពី​ទិស​ខាង​កើត មក​ដល់​ក្រុង​យេរូ‌សាឡិម សួរ​ថា


លុះ​ហេរ៉ូឌ​ឃើញ​ថា ពួក​ហោរ​បាន​បញ្ឆោត​ទ្រង់ នោះ​ទ្រង់​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ជា​ខ្លាំង ក៏​ចាត់​គេ​ឲ្យ​ទៅ​សំឡាប់​អស់​ទាំង​កូន​ប្រុសៗ​នៅ​បេថ្លេ‌ហិម នឹង​ក្នុង​ក្រវល់​ស្រុក​នោះ​ទាំង​អស់ តាំង​ពី​អាយុ​២​ឆ្នាំ​ចុះ​មក តាម​កំណត់​ថ្ងៃ​ដែល​ទ្រង់​បាន​សួរ​ពួក​ហោរ​យ៉ាង​ម៉ត់‌ចត់


«មាន​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ​យំ​សោក ហើយ​កាន់​ទុក្ខ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​ក្សាន្ត​ចិត្ត​សោះ ដ្បិត​កូន​នាង​វិនាស​បាត់​ហើយ»។


តែ​បើ​សិន​ជា​នាង​នៅ​ជាប់​ក្នុង​សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​បរិសុទ្ធ ទាំង​មាន​គំនិត​មារយាទ នោះ​នាង​នឹង​បាន​សង្គ្រោះ​ក្នុង​កាល​ដែល​បង្កើត​កូន។


មនុស្ស​នោះ​ឈ្មោះ​អេលី‌ម៉ាលេច ប្រពន្ធ​ឈ្មោះ​ន៉ាអូមី ឯ​កូន​ទាំង​២ មួយ​ឈ្មោះ​ម៉ាឡូន ហើយ​១​ឈ្មោះ​គីលី‌យ៉ុន សុទ្ធ​តែ​ជា​ពួក​អេប្រាតា ដែល​នៅ​ក្រុង​បេថ្លេ‌ហិម-យូដា គេ​ក៏​ទៅ​ដល់​ស្រុក​ម៉ូអាប់ តាំង​ទី​លំនៅ​នៅ​ស្រុក​នោះ


ដូច្នេះ ពួក​អ្នក​ដែល​នៅ​ត្រង់​ទ្វារ​ក្រុង នឹង​ពួក​ចាស់‌ទុំ​ក៏​ឆ្លើយ​ឡើង​ថា យើង​ទាំង​អស់​គ្នា​ជា​ទី​បន្ទាល់​ពិត សូម​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​ស្រី​ដែល​ចូល​មក​ក្នុង​ផ្ទះ​អ្នក បាន​ដូច​ជា​នាង​រ៉ាជែល នឹង​នាង​លេអា ដែល​ទាំង​២​នោះ​បាន​បង្កើត​ពួក​គ្រួ​អ៊ីស្រាអែល​ឡើង​ដែរ ក៏​សូម​ឲ្យ​អ្នក​បាន​ចំរើន​ឡើង​ក្នុង​ស្រុក​អេប្រាតា ហើយ​មាន​ល្បី​ឈ្មោះ​ក្នុង​ក្រុង​បេថ្លេ‌ហិម​ផង


នៅ​ថ្ងៃ​នេះ កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នោះ​នឹង​ជួប​ប្រទះ​នឹង​២​នាក់ នៅ​ត្រង់​ផ្នូរ​រ៉ាជែល​ដែល​នៅ​ភូមិ​សេលសា ក្នុង​ព្រំ​ស្រុក​បេន‌យ៉ាមីន គេ​នឹង​ប្រាប់​អ្នក​ថា សត្វ​លា​ដែល​អ្នក​រក នោះ​បាន​ឃើញ​ហើយ តែ​ឥឡូវ​ឪពុក​អ្នក​បាន​លែង​គិត​ពី​លា ដោយ​ថប់​ព្រួយ​នឹង​អ្នក​វិញ ដោយ​ថា តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​កូន​អញ​មក​វិញ


កាល​នាង​ជិត​ផុត​ជីវិត​ទៅ នោះ​ពួក​ស្រី ដែល​ឈរ​នៅ​ជិត​នាង ក៏​ប្រាប់​ថា កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​នាង​បាន​កូន​ប្រុស​ហើយ តែ​នាង​មិន​បាន​ឆ្លើយ​សោះ ក៏​មិន​រវល់​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម