លោកុប្បត្តិ 35:16 - ព្រះគម្ពីរខ្មែរសាកល16 បន្ទាប់មក ពួកគេធ្វើដំណើរចេញពីបេត-អែល។ ពេលពួកគេនៅតែនៅឆ្ងាយបន្តិចពីអេប្រាតា រ៉ាជែលបង្កើតកូន ហើយនាងសម្រាលកូនយ៉ាងពិបាកណាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 បន្ទាប់មក ពួកគេបានធ្វើដំណើរចេញពីបេត-អែល។ កាលគេនៅឆ្ងាយ មិនទាន់ទៅដល់អេប្រាតានៅឡើយ នាងរ៉ាជែលក៏ឈឺពោះសម្រាលកូន ហើយគាត់សម្រាលកូនយ៉ាងពិបាក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 លោកយ៉ាកុបបាននាំក្រុមគ្រួសាររបស់លោកចាកចេញពីបេតអែល។ មុនទៅដល់ភូមិអេប្រាតា លោកស្រីរ៉ាជែលបានសម្រាលកូនយ៉ាងសែនលំបាក សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 រួចមកគេចេញពីបេត-អែលដើរដំណើរទៅ នៅតែបន្តិចទៀតនឹងបានដល់អេប្រាតា នោះរ៉ាជែលក៏ឈឺពោះនឹងសំរាលកូន នាងសំរាលមកដោយពិបាក សូមមើលជំពូកអាល់គីតាប16 យ៉ាកកូបបាននាំក្រុមគ្រួសាររបស់គាត់ចាកចេញពីបេតអែល។ មុនទៅដល់ភូមិអេប្រាតា រ៉ាជែលបានសំរាលកូនយ៉ាងសែនលំបាក សូមមើលជំពូក |