Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 2:18 - អាល់គីតាប

18 «មាន​សំឡេង​មួយ​លាន់​ឮ​ពី​ភូមិ​រ៉ាម៉ា​មក ជា​ទំនួញ​សោក‌សៅ គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូន នាង​មិន​ព្រម​ឲ្យ​នរណា​សំរាល​ទុក្ខ​ឡើយ ព្រោះ​កូន​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 “មាន​ឮ​សំឡេង​ពី​រ៉ាម៉ា ជា​សំឡេង​ទំនួញ ​និង​សំឡេង​ទុក្ខព្រួយ​យ៉ាងខ្លាំង​។ រ៉ាជែល​កំពុង​យំសោក​នឹង​កូន​ៗ​របស់​នាង នាង​មិន​ព្រម​ទទួល​ការ​សម្រាលទុក្ខ​ឡើយ ដ្បិត​ពួកគេ​មិន​នៅ​ទៀត​ទេ” ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 «គេ​ឮ​សំឡេង​នៅ​ភូមិ​រ៉ាម៉ា​ ជា​ការ​ទ្រហោ​យំ​ និង​ការ​កាន់​ទុក្ខ​សោកសៅ​ ឯ​នាង​រ៉ាជែល​ទ្រហោ​យំ​ដោយ​ព្រោះ​កូន​ឥត​ក្សាន្ត​ចិត្ត​សោះ​ ដ្បិត​កូន​របស់​នាង​បាន​ស្លាប់​អស់​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 «មាន​ឮ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ​យំ​សោក ហើយ​កាន់​ទុក្ខ គឺ​នាង​រ៉ាជែល​យំ​អាណិត​កូន​របស់​នាង ហើយ​មិន​ព្រម​ឲ្យ​គេ​កម្សាន្ត​ចិត្ត​សោះ ព្រោះ​កូន​របស់​នាង​ស្លាប់​អស់​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 «មាន​សំឡេង​មួយ​លាន់​ឮ​ពី​ភូមិ​រ៉ាម៉ា​មក ជា​ទំនួញ​សោក‌សៅ គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូន នាង​មិន​ព្រម​ឲ្យ​នរណា​សម្រាល​ទុក្ខ​ឡើយ ព្រោះ​កូន​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 «មាន​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ​យំ​សោក ហើយ​កាន់​ទុក្ខ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​ក្សាន្ត​ចិត្ត​សោះ ដ្បិត​កូន​នាង​វិនាស​បាត់​ហើយ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 2:18
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ទៅ​ជួប​ប្អូនៗ​ប្រាប់​ថា៖ «បាត់​ក្មេង​នោះ​ហើយ! តើ​បង​ត្រូវ​ធ្វើ​យ៉ាង​ណា?»។


យ៉ាកកូប ជា​ឪពុក​និយាយ​ថា៖ «ឯង​រាល់​គ្នា​ធ្វើ​ឲ្យ​ពុក​បាត់​កូន​ទាំង​អស់​ហើយ គឺ​យូសុះ​ក៏​បាត់ ស៊ីម្មាន​ក៏​បាត់ ឥឡូវ​នេះ ឯង​រាល់​គ្នា​ចង់​យក​ពុន‌យ៉ាម៉ីន​ទៅ​ទៀត! ការ​ទាំង​នេះ​ធ្វើ​ឲ្យ​ពុក​ខ្លោច​ផ្សា​ខ្លាំង​ណាស់»។


រីឯ​មនុស្ស​វិញ​គេ​បាត់​បង់​កម្លាំង ហើយ​ស្លាប់ គេ​រលត់​វិញ្ញាណ មិន​ដឹង​ជា​ទៅ​ទី​ណា​ឡើយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «មាន​ឮ​សំឡេង​យំ​នៅ​ភូមិ​រ៉ាម៉ា ជា​ទំនួញ​សោក‌សៅ និង​សំរែក​ឈឺ​ចាប់ គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូន នាង​មិន​ព្រម​ឲ្យ​នរណា​លួង‌លោម​ឡើយ ព្រោះ​កូន​របស់​នាង​បាត់​បង់​ជីវិត អស់​ទៅ​ហើយ»។


យើង​ឮ​សំឡេង​ថ្ងូរ​ដូច​សំឡេង​របស់​ស្ត្រី ដែល​ហៀប​នឹង​សំរាល​កូន ជា​សំឡេង​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​កូន​ដំបូង គឺ​សំឡេង​ថ្ងូរ​របស់​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន ដែល​លើក​ដៃ​ប្រណម្យ​រក​គេ​ជួយ ដោយ​ពោល​ថា “ខ្ញុំ​វេទនា​ណាស់! ខ្ញុំ​មុខ​ជា​ស្លាប់​ក្នុង​កណ្ដាប់​ដៃ​ពេជ្ឈ‌ឃាត!”»។


ដៃ​នោះ​បើក​ក្រាំង​នៅ​ចំពោះ​មុខ​ខ្ញុំ ក្រាំង​នោះ​មាន​សរសេរ​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ដែល​កត់‌ត្រា​សុទ្ធ​តែ​ពាក្យ​សំណោក ពាក្យ​ទំនួញ និង​ពាក្យ​ត្អូញ‌ត្អែរ។


ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ណាពី​យេរេ‌មា​ថា៖


អ្នក​ដែល​នៅ​ទី​នោះ​យំ​សោក​អាណិត​ក្មេង​នោះ​គ្រប់​ៗ​គ្នា តែ​អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កុំ​យំ​អី នាង​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ!»។


ពេល​នោះ ខ្ញុំ​មើល​ទៅ ហើយ​ឮ​សូរ​សត្វ​ឥន្ទ្រី​មួយ​ហើរ​កាត់​អាកាស​វេហាស៍ ទាំង​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថាៈ «វេទនា​ហើយ! វេទនា​ហើយ! មនុស្ស​នៅ​លើ​ផែនដី​នឹង​ត្រូវ​វេទនា​ហើយ ព្រោះ​តែ​សំឡេង​ត្រែ​ឯ​ទៀតៗ ដែល​ម៉ាឡា‌អ៊ីកាត់​ទាំង​បី​រូប​ហៀប​នឹង​ផ្លុំ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម