អុលឡោះបានបង្កើតមនុស្ស ជាតំណាងរបស់អុលឡោះ អុលឡោះបានបង្កើតគេឲ្យមានលក្ខណៈខ្លះ ដូចទ្រង់ អុលឡោះបានបង្កើតគេជាបុរសជាស្ត្រី។
លោកុប្បត្តិ 2:7 - អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចទ្រង់ផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដ៏ជាព្រះបានសូនមនុស្សពីធូលីដី ហើយផ្លុំខ្យល់ដង្ហើមនៃជីវិតចូលក្នុងរន្ធច្រមុះរបស់គេ នោះមនុស្សក៏បានជាអ្នកមានជីវិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាដ៏ជាព្រះបានយកធូលីដី មកសូនធ្វើជាមនុស្ស ហើយព្រះអង្គផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះគេ នោះមនុស្សក៏មានជីវិតរស់ឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់បានយកធូលីដី មកសូនធ្វើជាមនុស្ស រួចព្រះអង្គផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង។ |
អុលឡោះបានបង្កើតមនុស្ស ជាតំណាងរបស់អុលឡោះ អុលឡោះបានបង្កើតគេឲ្យមានលក្ខណៈខ្លះ ដូចទ្រង់ អុលឡោះបានបង្កើតគេជាបុរសជាស្ត្រី។
អ្នកត្រូវរកស៊ីចិញ្ចឹមជីវិត ទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
អុលឡោះតាអាឡាជាម្ចាស់ក៏បណ្តេញមនុស្សចេញពីសួនឧទ្យានអេដែន ដើម្បីឲ្យទៅភ្ជួររាស់ដីដែលទ្រង់បានសូនបង្កើតគេមកនោះ។
ដរាបណាខ្ញុំនៅមានដង្ហើមចេញចូល ហើយខ្យល់ដង្ហើមរបស់អុលឡោះ ស្ថិតនៅក្នុងច្រមុះរបស់ខ្ញុំ
រសរបស់អុលឡោះបានសូនខ្ញុំឡើង ខ្យល់ដង្ហើមរបស់ ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ធ្វើឲ្យខ្ញុំរស់រានមានជីវិត។
នោះចំណង់បើមនុស្សដែលមានធាតុជាដីឥដ្ឋ កើតមកពីធូលីដី ហើយដែលគេអាចជាន់កំទេចដូចដង្កូវនេះ តើឲ្យទ្រង់ទុកចិត្តដូចម្ដេចបាន?
ចូរដឹងថា អុលឡោះតាអាឡាពិតជាម្ចាស់មែន! ទ្រង់បានបង្កើតយើងមក យើងជាប្រជារាស្ដ្ររបស់ទ្រង់ ហើយជាប្រជាជនដែលទ្រង់ថែរក្សា។
ដ្បិតទ្រង់ជ្រាបថាយើងមានដើមកំណើតពីអ្វី គឺទ្រង់ឥតភ្លេចទេថា មនុស្សយើងមានកំណើតមកពីធូលីដី។
វិញ្ញាណរបស់មនុស្សជាចង្កៀង ដែលមកពីអុលឡោះតាអាឡា ចង្កៀងនោះបំភ្លឺរហូតដល់ជម្រៅចិត្តរបស់គេ។
ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណ ដែលអុលឡោះប្រទានឲ្យ ក៏នឹងវិលទៅកាន់ទ្រង់វិញដែរ។
ចូរឈប់ពឹងផ្អែកលើមនុស្សទៀតទៅ ដ្បិតជីវិតរបស់គេប្រៀបបាននឹង មួយដង្ហើមប៉ុណ្ណោះ ហើយគេគ្មានតម្លៃអ្វីទេ!
ឱអុលឡោះតាអាឡាអើយ សូមកុំខឹង នឹងយើងខ្ញុំខ្លាំងពេក សូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំ រហូតតទៅឡើយ សូមមើលចុះ យើងខ្ញុំទាំងអស់គ្នា សុទ្ធតែជាប្រជារាស្ត្ររបស់ទ្រង់។
យើងធ្លាប់ពោលថា ដោយសារម្លប់ត្រជាក់ត្រជុំនៃស្តេច យើងនឹងរស់នៅក្នុងចំណោម ប្រជាជាតិទាំងឡាយ។ ប៉ុន្តែ ឥឡូវនេះ ស្តេច ដែលជាចៅហ្វាយជីវិតរបស់យើង គឺស្ដេចដែលអុលឡោះតាអាឡាបានចាក់ប្រេងតែងតាំង គាត់ជាប់ឃុំឃាំងក្នុងរណ្ដៅរបស់ពួកគេ។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា “យើងនឹងបញ្ចូលខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងរស់ឡើង។
យើងនឹងឲ្យអ្នករាល់គ្នាមានសរសៃតភ្ជាប់គ្នា ហើយមានសាច់ដុះពីលើ ព្រមទាំងមានស្បែករុំពីក្រៅផង។ យើងនឹងដាក់ខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា”»។
សេចក្ដីប្រកាស នេះជាបន្ទូលដែលអុលឡោះតាអាឡា ថ្លែងអំពីស្រុកអ៊ីស្រអែល។ អុលឡោះតាអាឡាដែលបានលាតសន្ធឹងផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ព្រមទាំងផ្ដល់ដង្ហើមជីវិតឲ្យមនុស្សលោក ទ្រង់មានបន្ទូលថា៖
អ្នកទាំងពីរក្រាបចុះអោនមុខដល់ដី ទូរអាថា៖ «ឱ អុលឡោះអើយ ទ្រង់ជាម្ចាស់នៃជីវិតសត្វលោកទាំងមូល! បើមនុស្សតែម្នាក់ប្រព្រឹត្តអំពើបាប តើទ្រង់គួរខឹងនឹងសហគមន៍ទាំងមូលឬ?»។
«សូមអុលឡោះតាអាឡាជាម្ចាស់នៃខ្យល់ដង្ហើមរបស់សត្វលោកទាំងអស់ មេត្តាតែងតាំងមនុស្សម្នាក់ឲ្យដឹកនាំសហគមន៍អ៊ីស្រអែលផង។
បន្ទាប់ពីមានប្រសាសន៍ហើយ អ៊ីសាផ្លុំលើពួកគេ ទាំងមានប្រសាសន៍ថា៖ «ចូរទទួលរសអុលឡោះ!។
ហើយអុលឡោះក៏មិនត្រូវការឲ្យមនុស្សបីបាច់ថែរក្សាទ្រង់ដែរ ព្រោះទ្រង់ទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និងប្រទានរបស់សព្វគ្រប់ទាំងអស់មកមនុស្ស។
ឱមនុស្សអើយ តើអ្នកមានឋានៈអ្វីបានជាហ៊ានជជែកតវ៉ានឹងអុលឡោះបែបនេះ? តើដីឥដ្ឋមានដែលនិយាយទៅកាន់ជាងស្មូនថា «ហេតុអ្វីបានជាលោកធ្វើឲ្យខ្ញុំមានរូបរាងយ៉ាងនេះ»ដែរឬទេ?។
ហេតុនេះហើយបានជាមានចែងទុកមកថា «មនុស្សទីមួយ គឺអាដាមក៏មានជីវិតរស់ឡើង» បានទៅជាវិញ្ញាណដែលផ្ដល់ជីវិត។
មនុស្សទីមួយ កើតចេញពីដីមក មានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញកើតមកពីសូរ៉កា។
យើងមានមុខងារដ៏ប្រសើរនេះ ប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីឲ្យមនុស្សលោកឃើញថា អំណាចដ៏ប្រសើរខ្ពង់ខ្ពស់នេះជាអំណាចរបស់អុលឡោះ មិនមែនជារបស់យើងទេ។
យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាជំរកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅសូរ៉កា ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាដៃរបស់អុលឡោះ។
ឪពុករបស់យើងផ្នែកខាងសាច់ឈាមធ្លាប់វាយប្រដៅយើង ហើយយើងនៅតែគោរពគាត់។ រីឯអុលឡោះជាបិតាលើជីវិតទាំងអស់នោះវិញ យើងត្រូវស្ដាប់បង្គាប់ទ្រង់ឲ្យរឹតតែខ្លាំងទៅទៀត ដើម្បីឲ្យបានទទួលជីវិត។