ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 8:3 - អាល់គីតាប

រួច​ប្រមូល​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ឲ្យ​មក​ជួប​ជុំ​គ្នា នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ប្រជុំ​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​មក​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រួច​ប្រមូល​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ឲ្យ​មក​ជួប‌ជុំ​គ្នា នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ប្រជុំ​ពួក​ជំនុំ​ទាំង​អស់​គ្នា​មក​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

សូមមើលជំពូក



លេវី‌វិន័យ 8:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​បាន​ប្រមូល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ចាប់​តាំង​ពី​ជ្រោះ​ស្រុក​អេស៊ីប​រហូត​ដល់​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ ដើម្បី​ដង្ហែ​ហិប​របស់​អុលឡោះ​ពី​គារយ៉ាត់‌យារីម។


ស្តេច​ទត​បាន​ប្រមូល​ផ្តុំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​របស់អុលឡោះ‌តាអាឡា មក​តម្កល់​នៅ​កន្លែង​ដែល​គាត់​បាន​រៀប‌ចំ​ទុក។


ប្រជា‌ជន​ជា​ច្រើន​បាន​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ នៅ​ខែ​ទី​ពីរ។ ពេល​នោះ​អង្គ​ប្រជុំ​មាន​ចំនួន​ច្រើន​កុះ‌ករ។


ស្តេច និង​ក្រុម​មន្ត្រី ព្រម​ទាំង​អង្គ​ប្រជុំ​ទាំង​មូល ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​រំលង​នៅ​ខែ​ទី​ពីរ។


អង្គ​ប្រជុំ​យូដា​ទាំង​មូល រួម​ជា​មួយ​ក្រុម​អ៊ីមុាំ ក្រុម​លេវី ប្រជា‌ជន​ទាំង​អស់​មក​ពី​ស្រុក​អ៊ីស្រ‌អែល និង​ជន​បរទេស​ដែល​មក​ពី​ស្រុក​អ៊ីស្រ‌អែល​ក្តី ឬ​រស់​នៅ​ក្នុង​ស្រុក​យូដា​ក្តី នាំ​គ្នា​សប្បាយ​រីក‌រាយ​ក្រៃ‌លែង។


គ្រា​នោះ ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​អញ្ជើញ​ពួក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ពី​បុរី​ស្តេច​ទត គឺ​ក្រុង​ស៊ីយ៉ូន មក​ដំណាក់​របស់​អុលឡោះ។


ស្តេច​ស៊ូឡៃ‌ម៉ាន និង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ដែល​ស្តេច​បាន​អញ្ជើញ​ឲ្យ​មក​នោះ នាំ​គ្នា​ឈរ​នៅ​មុខ​ហិប​សម្ពន្ធ‌មេត្រី ហើយ​យក​ចៀម និង​គោ យ៉ាង​ច្រើន​ឥត​គណនា​ធ្វើ​ជា​គូរបាន។


លុះ​ដល់​ខែ​ទី​ប្រាំ‌ពីរ ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន បាន​មក​ជួប‌ជុំ​គ្នា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ក្នុង​ព្រលាន​ដែល​ស្ថិត​នៅ​ខាង​មុខ​ទ្វារ​គង្គា។ ពួក​គេ​សុំ​ឲ្យ​អ៊ីមុាំ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ យក​គីតាប‌ហ៊ូកុំ​របស់​ណាពី​ម៉ូសា គឺ​ហ៊ូកុំ​ដែលអុលឡោះ‌តាអាឡា ប្រទាន​មក​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​កាន់​តាម។


ដោយ​ទ្រង់​បាន​ប្រោស‌ប្រណី​ដល់​ខ្ញុំ ខ្ញុំ​អាច​លើក​តម្កើង​ទ្រង់ នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏​ធំ ខ្ញុំ​នឹង​លា​បំណន់ នៅ​មុខ​អស់​អ្នក​គោរព​កោត​ខ្លាច​ទ្រង់។


អ៊ីមុាំ​ដែល​ធ្វើ​ពិធី​ជម្រះ​កាយ​នាំ​សាម៉ី​ខ្លួន និង​ជំនូន​របស់​គាត់​ចូល​ទៅ​ចំពោះអុលឡោះ‌តាអាឡា ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


«ចូរ​នាំ​ហារូន និង​កូន​ប្រុស​របស់​គាត់​ទាំង​អស់ ដោយ​យក​សម្លៀក​បំពាក់​អ៊ីមុាំ ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង ព្រម​ទាំង​គោ​បា​សម្រាប់​ធ្វើ​គូរបាន​រំដោះ​បាប ចៀម​ឈ្មោល​ពីរ និង​ល្អី​ដែល​ដាក់​នំបុ័ង​ឥត​មេ


ម៉ូសា​ធ្វើ​តាម​បង្គាប់​របស់អុលឡោះ‌តាអាឡា គឺ​គាត់​ប្រមូល​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​ត្រង់ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


«ចូរ​យក​ដំបង រួច​អ្នក និង​ហារូន ជា​បង​របស់​អ្នក ប្រមូល​សហគមន៍​ឲ្យ​ជួប​ជុំ​គ្នា។ ត្រូវ​បង្គាប់​ថ្ម​ដា​នៅ​ចំពោះ​មុខ​ពួក​គេ នោះ​នឹង​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា។ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ទឹក​ហូរ​ចេញ​ពី​ថ្មដា​នោះ សម្រាប់​សហគមន៍ និង​ហ្វូង​សត្វ​ផឹក»។


បន្ទាប់​មក ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ដល់​បៀរ គឺ​ត្រង់​អណ្តូង​ទឹក​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ឲ្យ​ប្រមូល​ប្រជា‌ជន ដើម្បី​ប្រទានទឹក​ឲ្យ​ពួក​គេ។


ចូរ​នាំ​ពួក​លេវី​ឲ្យ​ចូល​មក​ជិត​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហើយ​ប្រមូល​ផ្តុំ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល។


នៅ​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ពួក​សិស្ស​បាន​រួម​ប្រជុំ​ទាំង​អស់​គ្នា នៅ​កន្លែង​តែ​មួយ។