នេះសុទ្ធសឹងជាក្រិត្យវិន័យ ស្តីអំពីពួកសត្វជើងបួនសត្វស្លាបសត្វដែលរស់រវើករវាន់នៅក្នុងទឹក និងសត្វលូនវារទាំងប៉ុន្មាននៅលើដី។
លេវីវិន័យ 14:54 - អាល់គីតាប នេះជាហ៊ូកុំស្តីអំពីរោគឃ្លង់គ្រប់យ៉ាងរោគអង្គែស៊ី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាច្បាប់ខាងរោគឃ្លង់គ្រប់យ៉ាង សម្រាប់រោគរមាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាក្រឹត្យវិន័យស្ដីអំពីរោគឃ្លង់គ្រប់យ៉ាង រោគអង្គែស៊ី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាច្បាប់ខាងឯរោគឃ្លង់គ្រប់យ៉ាង នឹងទឹលម៉ូវ |
នេះសុទ្ធសឹងជាក្រិត្យវិន័យ ស្តីអំពីពួកសត្វជើងបួនសត្វស្លាបសត្វដែលរស់រវើករវាន់នៅក្នុងទឹក និងសត្វលូនវារទាំងប៉ុន្មាននៅលើដី។
អ៊ីមុាំពិនិត្យស្នាមនៅលើស្បែក ប្រសិនបើរោមដែលដុះនៅត្រង់នោះប្រែជាមានពណ៌ស រីឯស្បែកហាក់ដូចជាស្រុតចុះ បានសេចក្តីថា អ្នកនោះកើតឃ្លង់ហើយ។ ក្រោយពីបានពិនិត្យរួច អ៊ីមុាំត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ។
«នេះជាហ៊ូកុំសម្រាប់ពិធីជម្រះកាយមនុស្សឃ្លង់ឲ្យបានបរិសុទ្ធ: នៅថ្ងៃធ្វើពិធីជម្រះកាយ គេត្រូវនាំមនុស្សឃ្លង់មកជួបអ៊ីមុាំ។
នេះជាហ៊ូកុំសម្រាប់ធ្វើពិធីជម្រះកាយឲ្យអ្នកដែលមានរោគឃ្លង់ ហើយគ្មានលទ្ធភាពគ្រប់គ្រាន់»។
អ៊ីមុាំត្រូវលែងសត្វដែលនៅរស់ ឲ្យហើរពីទីក្រុងចេញទៅវាល។ គាត់ធ្វើពិធីរំដោះបាបចេញពីផ្ទះ ហើយផ្ទះនោះនឹងបានបរិសុទ្ធ។
នេះជាហ៊ូកុំស្តីអំពីបុរស ដែលមានជំងឺកាមរោគ ឬហូរទឹកកាមបណ្តាលឲ្យខ្លួនទៅជាមិនបរិសុទ្ធ
«នេះជាហ៊ូកុំស្តីអំពីជំនូនម្សៅ: កូនៗរបស់ហារូនត្រូវជូនជំនូនម្សៅជូនអុលឡោះតាអាឡា នៅមុខអាសនៈ។
«ចូរប្រាប់ហារូន និងកូនៗរបស់គាត់ដូចតទៅ: នេះជាហ៊ូកុំស្តីអំពីការធ្វើគូរបានរំដោះបាប: ចូរអារកសត្វដែលត្រូវធ្វើជាគូរបានរំដោះបាប នៅកន្លែងដែលគេអារកសត្វសម្រាប់ធ្វើជាគូរបានដុត នៅចំពោះអុលឡោះតាអាឡា ព្រោះជាជំនូនបរិសុទ្ធបំផុត។
«ចូរបង្គាប់ហារូន និងកូនៗរបស់គាត់ដូចតទៅ: នេះជាហ៊ូកុំស្តីអំពីគូរបានដុត: ត្រូវទុកគូរបានដុតនៅលើអាសនៈ ពេញមួយយប់រហូតទល់ភ្លឺ ហើយត្រូវថែភ្លើងឲ្យឆេះរហូត។
នេះជាហ៊ូកុំទាំងប៉ុន្មានស្តីអំពីគូរបានដុត ជំនូនម្សៅគូរបានរំដោះបាបគូរបានលោះបាប គូរបានសម្រាប់តែងតាំងអ៊ីមុាំ និងគូរបានមេត្រីភាព។
នេះជាហ៊ូកុំស្តីអំពីមនុស្សម្នាក់ដែលស្លាប់នៅក្នុងផ្ទះមួយ អស់អ្នកដែលចូលទៅក្នុងផ្ទះនោះ និងអស់អ្នកដែលស្ថិតនៅក្នុងផ្ទះនោះ នឹងត្រូវសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។
នេះជាហ៊ូកុំស្តីអំពីការប្រច័ណ្ឌ ក្នុងករណីស្ត្រីដែលនៅរួមរស់ជាមួយប្ដី ហើយបែរទៅប្រព្រឹត្តអំពើសៅហ្មង
រីឯហ៊ូកុំស្តីអំពីអ្នកណាសារីត មានដូចតទៅនេះ: នៅថ្ងៃគាត់បញ្ចប់ពេលកំណត់ដែលត្រូវញែកខ្លួនជាអ្នកណាសារីតហើយ គេនាំគាត់មកមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
ចូរប្រយ័ត្នអំពីករណីរោគឃ្លង់។ ចូរធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលពួកអ៊ីមុាំនៃកុលសម្ព័ន្ធលេវីបង្រៀនអ្នករាល់គ្នា។ ត្រូវកាន់ និងប្រតិបត្តិតាមពាក្យដែលខ្ញុំបង្គាប់ដល់អ៊ីមុាំទាំងនោះ។