Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 11:46 - អាល់គីតាប

46 នេះ​សុទ្ធ​សឹង​ជា​ក្រិត្យ‌វិន័យ ស្តី​អំពី​ពួក​សត្វ​ជើង​បួន​សត្វ​ស្លាប​សត្វ​ដែល​រស់​រវើក​រវាន់​នៅ​ក្នុង​ទឹក និង​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

46 នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​សត្វ​ជើង​បួន សត្វ​ហើរ និង​គ្រប់​ទាំង​សត្វ​ដែល​រស់​នៅ​ក្នុង​ទឹក ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

46 នេះ​សុទ្ធ‌សឹង​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​ពួក​សត្វ​ជើង​បួន សត្វ​ស្លាប សត្វ​ដែល​រស់‌រវើក‌រវ័ណ្ឌ​នៅ​ក្នុង​ទឹក និង​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

46 នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​សត្វ​ជើង​៤ សត្វ​ហើរ នឹង​គ្រប់​ទាំង​សត្វ​ដែល​រស់​នៅ​ក្នុង​ទឹក ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 11:46
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​មាន​សត្វ រស់​រវើក​យ៉ាង​ច្រើន​កុះ‌ករ​នៅ​ក្នុង​ទឹក និង​មាន​បក្សា​បក្សី​ហើរ​ពី​លើ​ផែនដី នៅ​ក្នុង​លំហ​អាកាស»។


អុលឡោះ​បាន​បង្កើត​សត្វ​ដ៏​ធំៗ​អស្ចារ្យ ក្នុង​សមុទ្រ ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​ដែល​ហែល​រវើក​រវ័ណ្ឌ ពាស​ពេញ​នៅ​ក្នុង​ទឹក តាម​ពូជ​របស់​វា ហើយ​អុលឡោះ​ក៏​បាន​បង្កើត​បក្សា​បក្សី តាម​ពូជ​របស់​វា​ដែរ។ អុលឡោះ​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។


រីឯ​ហ៊ូកុំ​ដ៏​សំខាន់​របស់​ដំណាក់​ដែល​គេ​ត្រូវ​គោរព​នោះ គឺ​កំពូល​ភ្នំ និង​បរិវេណ​ជុំ‌វិញ ត្រូវ​ញែក​ទុក​ជា​កន្លែង​សក្ការៈ»។


យើង​ជាអុលឡោះ‌តាអាឡា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ឲ្យ​បាន​ជា​បរិសុទ្ធ ដ្បិត​យើង​ជា​ម្ចាស់​បរិសុទ្ធ។


ក្រិត្យ‌វិន័យ​នេះ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​បែង​ចែក​រវាង​សត្វ​ហាឡាល់ និង​សត្វ​មិន​ហាឡាល់ សត្វ​ដែល​អាច​បរិភោគ​បាន និង​សត្វ​ដែល​បរិភោគ​មិន​បាន»។


នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​រោគ​ឃ្លង់​គ្រប់​យ៉ាង​រោគ​អង្គែ​ស៊ី


នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​បុរស ដែល​មាន​ជំងឺ​កាម​រោគ ឬ​ហូរ​ទឹក​កាម​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​មិន​បរិសុទ្ធ


នេះ​ជា​ហ៊ូកុំ​ទាំង​ប៉ុន្មាន​ស្តី​អំពី​គូរបាន​ដុត ជំនូន​ម្សៅ​គូរបាន​រំដោះ​បាប​គូរបាន​លោះ​បាប គូរបាន​សម្រាប់​តែង​តាំង​អ៊ីមុាំ និង​គូរបាន​មេត្រី​ភាព។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម