យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាម្ចាស់របស់អ្នក ហើយជាម្ចាស់របស់ពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ។
លូកា 1:50 - អាល់គីតាប ទ្រង់មេត្ដាករុណា ដល់អស់អ្នកដែលកោតខ្លាចទ្រង់ នៅគ្រប់ជំនាន់តរៀងទៅ ព្រះគម្ពីរខ្មែរសាកល សេចក្ដីមេត្តារបស់ព្រះអង្គ មានដល់អ្នកដែលកោតខ្លាចព្រះអង្គ ពីជំនាន់មួយទៅជំនាន់មួយ។ Khmer Christian Bible សេចក្ដីមេត្ដាករុណារបស់ព្រះអង្គមានដល់អស់អ្នកដែលកោតខ្លាចព្រះអង្គរហូតតរៀងទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ គ្រប់ជំនាន់តរៀងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ នៅគ្រប់ជំនាន់តរៀងទៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានសេចក្ដីមេត្តាករុណាដល់គ្រប់ទាំងដំណមនុស្ស ដែលគេកោតខ្លាចទ្រង់តរៀងទៅ |
យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាម្ចាស់របស់អ្នក ហើយជាម្ចាស់របស់ពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ។
ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នោះទ្រង់នឹងរំដោះអ្នករាល់គ្នា ឲ្យរួចផុតពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន»។
ផ្ទៃមេឃខ្ពស់ពីផែនដីយ៉ាងណា ចិត្តមេត្តាករុណារបស់ទ្រង់ ចំពោះអស់អ្នកដែលគោរពកោតខ្លាចទ្រង់ ក៏ខ្ពស់យ៉ាងនោះដែរ។
សូមឲ្យអស់អ្នកដែលគោរពកោតខ្លាច អុលឡោះតាអាឡាពោលឡើងថា៖ ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
ទ្រង់សម្រេចតាមចិត្តប៉ងប្រាថ្នា របស់អស់អ្នកដែលគោរពកោតខ្លាចទ្រង់ ទ្រង់ស្តាប់ឮសំរែក សូមអង្វររបស់គេ ហើយសង្គ្រោះគេ។
តែទ្រង់ពេញចិត្តនឹងអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ គឺអស់អ្នកដែលផ្ញើជីវិតលើចិត្ត មេត្តាករុណារបស់ទ្រង់។
ឱអុលឡោះតាអាឡាអើយ! ចិត្តសប្បុរសរបស់ទ្រង់ ល្អវិសេសវិសាលណាស់! ទ្រង់បម្រុងទុក សម្រាប់អស់អ្នកដែលគោរពកោតខ្លាចទ្រង់ មនុស្សគ្រប់ៗគ្នាដឹងថា ទ្រង់ប្រោសប្រណីអស់ អ្នកដែលមកជ្រកកោនជាមួយទ្រង់។
ពិតមែនហើយ ទ្រង់នឹងសង្គ្រោះអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ក្នុងពេលឆាប់ៗ សិរីរុងរឿងរបស់ទ្រង់នឹងមកសណ្ឋិត នៅលើទឹកដីរបស់យើង។
ផ្ទុយទៅវិញ យើងនឹងសំដែងសេចក្តីសប្បុរស រហូតដល់មួយពាន់តំណចំពោះអស់អ្នកដែលស្រឡាញ់យើង និងប្រតិបត្តិតាមហ៊ូកុំរបស់យើង។
អុលឡោះដ៏មានអំណាចបានសំដែង ការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ឈ្មោះរបស់ទ្រង់ពិតជាវិសុទ្មែន!
មានសំឡេងចេញពីបល្ល័ង្កមកថា៖ «អ្នករាល់គ្នាជាអ្នកបម្រើអុលឡោះ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចទ្រង់ទាំងតូចទាំងធំអើយ ចូរសរសើរតម្កើងអុលឡោះជាម្ចាស់នៃយើង!»។