Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 103:11 - អាល់គីតាប

11 ផ្ទៃ​មេឃ​ខ្ពស់​ពី​ផែនដី​យ៉ាង​ណា ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ក៏​ខ្ពស់​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ដ្បិត​ដូចដែល​ផ្ទៃមេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាងណា សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ចំពោះ​អ្នកដែល​កោតខ្លាច​ព្រះអង្គ ក៏​ធំធេង​យ៉ាងនោះដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដ្បិត​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដីយ៉ាង​ណា ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ចំពោះ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ ក៏​ខ្ពស់​យ៉ា​ង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ផ្ទៃ​មេឃ​ខ្ពស់​ពី​ផែនដី​យ៉ាង​ណា ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ក៏​ខ្ពស់​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​ច្រើន​ប៉ុណ្ណា សេចក្ដី​សប្បុរស​របស់​ទ្រង់​ក៏​ធំ​ច្រើន​ប៉ុណ្ណោះ ចំពោះ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 103:11
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត សូម​មើល​ទៅ​ផ្កាយ​មើល៍ តើ​ខ្ពស់​យ៉ាង​ណា!


តែ​ចិត្ត​មេត្តា‌ករុណា​របស់​អុលឡោះ‌តាអាឡា ស្ថិត​នៅ​អស់‌កល្ប​ជា‌និច្ច ជា​មួយ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ទ្រង់​ក៏​នឹង​សំដែង​ចិត្ត​ស្មោះ‌ស្ម័គ្រ ចំពោះ​កូន​ចៅ​របស់​គេ​នៅ​ជំនាន់​ក្រោយ​ដែរ


ដ្បិត​ទ្រង់​មាន​ចិត្ត មេត្តា‌ករុណា​ចំពោះ​យើង​ពន់​ពេក​ក្រៃ អុលឡោះ‌តាអាឡា​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ ចំពោះ​យើង​រហូត​ត​ទៅ។ ចូរ​សរសើរ‌តម្កើង​អុលឡោះ​!


ទ្រង់​លាក់​គេ​នៅ​ក្បែរ​ទ្រង់ ឲ្យ​រួច​ផុត​ពី​ឧបាយ‌កល​របស់​មនុស្ស គឺ​ឲ្យ​គេ​ជ្រក​នៅ​ក្នុង​ជំរំ​សក្ការៈ​របស់​ទ្រង់ ឆ្ងាយ​ពី​ពាក្យ​មួល​បង្កាច់​របស់​សត្រូវ។


ឱ​អុលឡោះ‌តាអាឡា​អើយ! ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់ ខ្ពស់​ដល់​អាកាស‌វេហាស៍។


ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់ ខ្ពស់​ដល់​អាកាស‌វេហាស៍។


ខ្ញុំ​ដឹង​ថា​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ហើយ​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រឹង‌ប៉ឹង​ដូច​ផ្ទៃ​មេឃ។


ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា ផែនដី​ជ្រៅ​យ៉ាង​ណា ចិត្ត​របស់​ស្ដេច​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​អាច​យល់​បាន​ទេ។


មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា របៀប​ដែល​យើង​ប្រព្រឹត្ត​ក៏​ខុស​ប្លែក​ពី បៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ហើយ​គំនិត​របស់​យើង​ក៏​ខុស​ប្លែក​ពី គំនិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។


ទ្រង់​មេត្ដា‌ករុណា ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់ នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម