ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 1:16 - អាល់គីតាប

ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹង‌ល្អ​ទេ ព្រោះ​ដំណឹង‌ល្អ​នេះ​ជា​អំណាច​របស់​អុលឡោះ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពិតមែនហើយ ខ្ញុំ​មិន​អៀនខ្មាស​អំពី​ដំណឹងល្អ​ទេ ពីព្រោះ​ដំណឹងល្អនេះ​ជា​ព្រះចេស្ដា​របស់​ព្រះ សម្រាប់​ការសង្គ្រោះ​ដល់​អស់អ្នក​ដែល​ជឿ គឺ​មុនដំបូង​ដល់​ជនជាតិយូដា បន្ទាប់មក​ដល់​សាសន៍ដទៃ​។

សូមមើលជំពូក

Khmer Christian Bible

គឺ​ខ្ញុំ​មិន​ខ្មាស​នឹង​ដំណឹង​ល្អ​ទេ​ ព្រោះ​ជា​ព្រះ​ចេស្ដា​របស់​ព្រះជាម្ចាស់​សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​ជឿ​ មុន​ដំបូង​ជនជាតិ​យូដា​ បន្ទាប់​មក​ជនជាតិ​ក្រេក​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ខ្ញុំ​មិន​ខ្មាស​អំពី​ដំណឹង​ល្អ​ទេ ព្រោះ​ជា​ព្រះ‌ចេស្តា​របស់​ព្រះ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​ដំបូង​ដល់​សាសន៍​យូដា និង​ដល់​សាសន៍​ក្រិក​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹង‌ល្អ​ទេ ព្រោះ​ដំណឹង‌ល្អ​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ខ្ញុំ​គ្មាន​សេចក្ដី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ទេ ពី​ព្រោះ​ជា​ព្រះ‌ចេស្តា​នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ គឺ​ដល់​ទាំង​សាសន៍​យូដា​ជា​ដើម នឹង​សាសន៍​ក្រេក​ផង

សូមមើលជំពូក



រ៉ូម 1:16
38 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ប្រោស​ប្រទាន​ឲ្យ​អំណាច របស់​ស្តេច លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ! សូម​ស្តេច​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ!


ខ្ញុំ​នឹង​ថ្លែង​អំពី​ដំបូន្មាន​របស់​ទ្រង់ ជម្រាប​ស្តេច​នានា ខ្ញុំ​នឹង​មិន​ខ្មាស​សោះ​ឡើយ។


ប្រជា‌ជន​តប​ថា តើ​នរណា​ជឿ សេចក្ដី​ដែល​យើង​និយាយ​ឲ្យ​គេ​ស្តាប់? តើអុលឡោះ‌តាអាឡា​បាន​សំដែង​អំណាច ចំពោះ​នរណា?


ពាក្យ​របស់​យើង​ប្រៀប​បី​ដូច​ជា​ភ្លើង និង​ដូច​ញញួរ​ដំ​បំបែក​ថ្ម - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ក្បត់​អុលឡោះ និង​ក្នុង​ចំណោម​មនុស្ស​មាន​បាប​នា​សម័យ​នេះ បើ​អ្នក​ណា​អៀន​ខ្មាស មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ស្គាល់​ពាក្យ​របស់​ខ្ញុំ លុះ​ដល់​បុត្រា​មនុស្ស​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​បិតា និង​ម៉ាឡា‌អ៊ីកាត់​ដ៏‌វិសុទ្ធ គាត់​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ»។


បើ​អ្នក​ណា​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ពាក្យ​របស់​ខ្ញុំ​ទេ លុះ​ដល់​បុត្រា​មនុស្ស​មក ប្រកប​ដោយ​សិរី‌រុង‌រឿង​របស់​គាត់ ព្រម​ទាំង​សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​បិតា និង​របស់​ម៉ាឡា‌អ៊ីកាត់​ដ៏‌បិរសុទ្ធ គាត់​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ។


ជន‌ជាតិ​យូដា​សួរ​គ្នា​ថា៖ «តើ​គាត់​បម្រុង​ទៅ​ណា បាន​ជា​យើង​ពុំ​អាច​នឹង​រក​គាត់​ឃើញ​ដូច្នេះ? តើ​គាត់​គិត​ទៅ​នៅ​ជា​មួយ​ជន‌ជាតិ​យូដា ដែល​ខ្ចាត់​ខ្ចាយ​ក្នុង​ចំណោម​ជន‌ជាតិ​ក្រិក ហើយ​បង្រៀន​ពួក​ក្រិក​ឬ?


អុលឡោះ​បាន​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ងើប​ឡើង ហើយ​ចាត់​គាត់​ឲ្យ​មក​រក​បង​ប្អូន​ទាំង​អស់​គ្នា​មុន​គេ​បង្អស់ ដើម្បី​ប្រទាន​ពរ​ដល់​បង​ប្អូន ដោយ​ណែ‌នាំ​ម្នាក់ៗ​ឲ្យ​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត»។


ដូច្នេះ ជំនឿ​កើត​មក​ពី​សេចក្ដី​ដែល​យើង​បាន​ស្ដាប់ រីឯ​សេចក្ដី​ដែល​យើង​បាន​ស្ដាប់​នោះ​កើត​មក​ពី​បន្ទូល​នៃ​អុលឡោះ​អំពី​អាល់ម៉ា‌ហ្សៀស។


អុលឡោះ​សំដែង​អំណាច​នៃ​ទី​សំគាល់ និង​ការ​អស្ចារ្យ ទ្រង់​សំដែង​អំណាច​របស់​រស‌អុលឡោះ។ ដូច្នេះ ខ្ញុំ​បាន​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស​សព្វ​គ្រប់ នៅ​គ្រប់​ទី​កន្លែង ចាប់​តាំង​ពី​ក្រុង​យេរូសា‌ឡឹម រហូត​ទៅ​ដល់​តំបន់​អ៊ីលីរីកុន។


ខ្ញុំ​ដឹង​ថា​ពេល​ខ្ញុំ​មក​រក​បង​ប្អូន​នោះ ខ្ញុំ​មាន​ទាំង​ពរ​គ្រប់​យ៉ាង​របស់​អាល់ម៉ា‌ហ្សៀស​មក​ជា​មួយ​ផង។


ទុក្ខ​លំបាក ការ​តប់‌ប្រមល់ អន្ទះ‌អន្ទែង នឹង​កើត​មាន​ដល់​អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​អាក្រក់​ជា​មិន​ខាន គឺ​មុន​ដំបូង​ដល់​សាសន៍​យូដា​បន្ទាប់​មក សាសន៍​ក្រិក!


គាត់​បាន​ទទួល​ពិធី​ខតាន់​តាម​ក្រោយ ទុក​ជា​សញ្ញា​បញ្ជាក់​ថា គាត់​បាន​សុចរិត ដោយ‌សារ​ជំនឿ​ដែល​គាត់​មាន​កាល​ពី​មិន​ទាន់​ខតាន់​នៅ​ឡើយ។ ដូច្នេះ គាត់​បាន​ទៅ​ជា​ឪពុក​របស់​មនុស្ស​ទាំង​អស់​ដែល​មិន​បាន​ទទួល​ពិធី​ខតាន់​តែ​មាន​ជំនឿ ហើយ​អុលឡោះ​ប្រោស​គេ​ឲ្យ​បាន​សុចរិត។


ប្រសិន​បើ​បង​ប្អូន​មិន​ឃ្លាត​ចាក​ពី​ដំណឹង‌ល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បង​ប្អូន​ទេ​នោះ បង​ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ តាម​រយៈ​ដំណឹង‌ល្អ​នេះ​ដែរ។ បើ​ឃ្លាត​ចាក ជំនឿ​របស់​បង​ប្អូន​មុខ​តែ​ឥត​ប្រយោជន៍។


ពេល​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​គប្បី​ឲ្យ​ខ្ញុំ​ដឹង​អ្វី ក្រៅ​ពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​នោះ​ឡើយ ជា​ពិសេស អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ដែល​បាន​ស្លាប់​នៅ​លើ​ឈើ​ឆ្កាង។


ពាក្យ​សំដី​ដែល​ខ្ញុំ​និយាយ និង​ប្រកាស មិន​មែន​ជា​ពាក្យ​បញ្ចុះ‌បញ្ចូល​ដ៏​ប៉ិន‌ប្រសប់​នោះ​ទេ គឺ​រស‌អុលឡោះ​បាន​សំដែង​អំណាច​វិញ


ប្រសិន​បើ​អ្នក​ផ្សេង​មាន​សិទ្ធិ​ទទួល​ផល​ពី​បង​ប្អូន​យ៉ាង​នេះ​ទៅ​ហើយ តើ​យើង​មិន​រឹត​តែ​មាន​សិទ្ធិ​លើស​អ្នក​ទាំង​នោះ​ទៀត​ឬ? ក៏​ប៉ុន្ដែ​យើង​ពុំ​បាន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយ​ទៅ​វិញ យើង​សុខ​ចិត្ដ​ស៊ូ​ទ្រាំ​គ្រប់​បែប​យ៉ាង ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​ចំពោះ​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស។


ដូច្នេះ តើ​ខ្ញុំ​នឹង​បាន​ទទួល​រង្វាន់​ឯ​ណា! រង្វាន់​របស់​ខ្ញុំ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង‌ល្អ ដោយ​ឥត​គិត​ថ្លៃ ឥត​ប្រើ​សិទ្ធិ​ជា​អ្នក​ផ្សាយ​ដំណឹង‌ល្អ​ឡើយ។


ពេល​ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​ត្រូអាស ដើម្បី​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស ទោះ​បី​អ៊ីសា‌ជាអម្ចាស់​បាន​បើក​ឱកាសឲ្យ​ខ្ញុំ​ក៏​ដោយ ក៏​ចិត្ដ​ខ្ញុំ​ពុំ​បាន​ស្ងប់​ដែរ​ព្រោះ​រក​លោក​ទីតុស​មិន​ឃើញ។


ជា​អ្នក​មិន​ជឿ​ដែល​ត្រូវ​ព្រះ​នៃ​លោកីយ៍​នេះ​ធ្វើ​ឲ្យ​ចិត្ដ​គំនិត​របស់​គេ​ទៅ​ជា​ងងឹត មិន​ឲ្យ​គេ​ឃើញ​ពន្លឺ​រស្មី​ដ៏​រុង‌រឿង​នៃ​ដំណឹង‌ល្អ របស់​អាល់ម៉ា‌ហ្សៀស​ជា​តំណាង របស់​អុលឡោះ​នោះ​ឡើយ។


ពេល​គេ​យល់​តម្លៃ​នៃ​កិច្ចការ​ដែល​បង​ប្អូន​ធ្វើ​នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ព្រោះ​បង​ប្អូន​សំដែង​ឲ្យ​គេ​ឃើញ​ថា បង​ប្អូន​ពិត​ជា​ប្រតិបត្តិ​តាម​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស​ដែល​បង​ប្អូន​ប្រកាស ហើយ​បង​ប្អូន​មាន​ចិត្ដ​ទូលាយ ដោយ​យក​របស់​របរ​មក​ចែក​ជា​មួយ​ពួក​គេ និង​ជា​មួយ​មនុស្ស​ទាំង​អស់។


តាម​ពិត​គ្មាន​ដំណឹង‌ល្អ​ណា​មួយ​ផ្សេង​ទៀត​ឡើយ គឺ​មាន​តែ​អ្នក​ខ្លះ​បាន​ធ្វើ​ឲ្យ​កើត​វឹកវរ និង​ចង់​បំភ្លៃ​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស​ប៉ុណ្ណោះ។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អរ​គុណ​អុលឡោះ​ជា‌និច្ច ព្រោះ​នៅ​ពេល​ដែល​យើង​នាំ​ដំណឹង‌ល្អ​មក​ជូន​បង​ប្អូន​ស្ដាប់ បង​ប្អូន​បាន​ទទួល​យក ដោយ​ពុំ​ចាត់​ទុក​ថា​ជា​ពាក្យ​សំដី​របស់​មនុស្ស​ទេ គឺ​ទុក​ដូច​ជា​បន្ទូល​របស់​អុលឡោះ តាម​ពិត​ជា​បន្ទូល​របស់​ទ្រង់​មែន ហើយ​បន្ទូល​នេះ​កំពុង​តែ​បង្កើត​ផល​ក្នុង​បង​ប្អូន​ជា​អ្នក​ជឿ។


ស្រប​តាម​ដំណឹង‌ល្អ ស្ដី​អំពី​អុលឡោះ​ប្រកប​ដោយ​សិរី‌រុង‌រឿង និង​សុភមង្គល​ជា​ដំណឹង‌ល្អ ដែល​ទ្រង់​បាន​ផ្ញើ​ទុក​នឹង​ខ្ញុំ។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រង‌ទុក្ខ​លំបាក​ទាំង​នេះ ប៉ុន្ដែ ខ្ញុំ​មិន​ខ្មាស​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ជឿ​លើ​អ្នក​ណា​ហើយ​ខ្ញុំ​ក៏​ជឿ​ជាក់​ថា អ្នក​នោះ​មាន​អំណាច​នឹង​រក្សា​អ្វីៗ ដែល​គាត់​ផ្ញើ​ទុក​នឹង​ខ្ញុំ ឲ្យ​បាន​គង់​វង្ស រហូត​ដល់​ថ្ងៃ​គាត់​មក។


សូម​អ៊ីសា‌ជាអម្ចាស់​សំដែង​ចិត្ត​មេត្ដា‌ករុណា ដល់​ក្រុម​គ្រួសារ​របស់​លោក​អូនេស៊ីភ័រ ដ្បិត​គាត់​តែងតែ​លើក​ទឹក​ចិត្ដ​ខ្ញុំ​ជា​ញឹក​ញាប់ ហើយ​គាត់​ក៏​មិន​ដែល​ខ្មាស ព្រោះ​តែ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​នោះ​ឡើយ។


ដូច្នេះ មិន​ត្រូវ​ខ្មាស​នឹង​ផ្ដល់​សក្ខី‌ភាព​អំពី​អ៊ីសា‌ជាអម្ចាស់​របស់​យើង ឬ​ខ្មាស​នឹង​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​គាត់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​តែ​រង‌ទុក្ខ​វេទនា​រួម​ជា​មួយ​ខ្ញុំ សម្រាប់​ដំណឹង‌ល្អ ដោយ​ពឹង​ផ្អែក​លើ​អំណាច​របស់​អុលឡោះ។


ដ្បិត​បន្ទូល​របស់​អុលឡោះ ជា​បន្ទូល​ដ៏​មាន​ជីវិត និង​មាន​អំណាច​មុត​ជាង​ដាវ​មុខ​ពីរ​ទៅ​ទៀត។ បន្ទូល​នេះ​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ដាច់​ចេញ​ពី​គ្នា កាត់​សន្លាក់​ឆ្អឹង និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា។ បន្ទូល​នៃ​អុលឡោះ​វិនិច្ឆ័យ​ឆន្ទៈ និង​គំនិត​នៅ​ក្នុង​ជម្រៅ​ចិត្ដ​មនុស្ស។


ប៉ុន្ដែ បើ​បង​ប្អូន​ណា​រង‌ទុក្ខ​លំបាក ក្នុង​នាម​ជា​អូមាត់‌អ៊ីសា កុំ​អៀន​ខ្មាស​ឲ្យ​សោះ ផ្ទុយ​ទៅ​វិញ បង​ប្អូន​នោះ​ត្រូវ​តែ​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ​ព្រោះ​តែ​នាម​នេះ។