Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 1:11 - អាល់គីតាប

11 ស្រប​តាម​ដំណឹង‌ល្អ ស្ដី​អំពី​អុលឡោះ​ប្រកប​ដោយ​សិរី‌រុង‌រឿង និង​សុភមង្គល​ជា​ដំណឹង‌ល្អ ដែល​ទ្រង់​បាន​ផ្ញើ​ទុក​នឹង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 សេចក្ដីបង្រៀននេះ ស្របតាម​ដំណឹងល្អ​នៃ​សិរីរុងរឿង​របស់​ព្រះ​ដ៏មានពរ ជា​ដំណឹងល្អ​ដែល​ខ្ញុំ​ត្រូវបាន​ផ្ទុកផ្ដាក់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ដែល​ស្រប​ទៅ​តាម​ដំណឹង​ល្អ​ដ៏​រុងរឿង​របស់​ព្រះជាម្ចាស់​ដ៏​មាន​ពរ​ គឺ​ជា​ដំណឹង​ល្អ​ដែល​បាន​ផ្ទុកផ្ដាក់​ដល់​ខ្ញុំ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ស្រប​តាម​ដំណឹង​ល្អ​ដ៏​រុង​រឿង​របស់​ព្រះ​ដ៏​មាន​ពរ ជា​ដំណឹង‌ល្អ​ដែល​ព្រះ​ផ្ញើ​ទុក​នឹង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ស្រប​តាម​ដំណឹង‌ល្អ​ស្ដី​អំពី​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង និង​សុភមង្គល​ជា​ដំណឹង‌ល្អ ដែល​ព្រះអង្គ​បាន​ផ្ញើ​ទុក​នឹង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នោះ​គឺ​តាម​ដំណឹង​ពី​សិរី‌ល្អ​នៃ​ព្រះ​ដ៏​មាន​ពរ ជា​ដំណឹង ដែល​ផ្ញើ​ទុក​នឹង​ខ្ញុំ។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 1:11
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ក្រាប​នៅ​ក្នុង​ម៉ាស្ជិទ​ដ៏‌វិសុទ្ធ របស់​ទ្រង់ ហើយ​ខ្ញុំ​លើក​តម្កើង​នាម​ទ្រង់ ព្រោះ​ទ្រង់​ប្រកប​ដោយ​ចិត្ត មេត្តា‌ករុណា​យ៉ាង​ស្មោះ‌ស្ម័គ្រ ហើយ​ទ្រង់​សម្រេច​តាម​បន្ទូល​សន្យា លើស​ពី​ការ​ទន្ទឹង​រង់‌ចាំ​របស់​យើង​ខ្ញុំ​ទៅ​ទៀត។


«សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សូម​ឲ្យ​មនុស្ស​លោក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ នៅ​លើ​ផែន‌ដី!»។


ការ​នេះ​នឹង​លេច​មក​ឲ្យ​ឃើញ​ច្បាស់ នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក គឺ​អុលឡោះ​នឹង​វិនិច្ឆ័យ តាម​រយៈ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា នូវ​អំពើ​ដែល​គេ​ប្រព្រឹត្ដ​ដោយ​លាក់​កំបាំង ស្រប​តាម​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ផ្សព្វ‌ផ្សាយ។


ប្រសិន​បើ​ខ្ញុំ​ស្ម័គ្រ​ចិត្ដ​ផ្សាយ​ដំណឹង‌ល្អ​ដោយ​ខ្លួន​ឯង ខ្ញុំ​ត្រូវ​តែ​ទទួល​រង្វាន់។ ផ្ទុយ​ទៅ​វិញ​បើ​កិច្ចការ​នេះ​ជា​ភារកិច្ច​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​បំពេញ​តាម​តែ​ទ្រង់​ផ្ទុក​ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ។


ជា​អ្នក​មិន​ជឿ​ដែល​ត្រូវ​ព្រះ​នៃ​លោកីយ៍​នេះ​ធ្វើ​ឲ្យ​ចិត្ដ​គំនិត​របស់​គេ​ទៅ​ជា​ងងឹត មិន​ឲ្យ​គេ​ឃើញ​ពន្លឺ​រស្មី​ដ៏​រុង‌រឿង​នៃ​ដំណឹង‌ល្អ របស់​អាល់ម៉ា‌ហ្សៀស​ជា​តំណាង របស់​អុលឡោះ​នោះ​ឡើយ។


អុលឡោះ​ដែល​មាន​បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ទ្រង់​ក៏​បាន​បំភ្លឺ​ចិត្ដ​គំនិត​របស់​យើង​ឲ្យ​ស្គាល់​យ៉ាង​ច្បាស់ នូវ​សិរី‌រុង‌រឿង​របស់​អុលឡោះ ដែល​ភ្លឺ​ចាំង​ពី​មុខ​របស់​អាល់ម៉ា‌ហ្សៀស​ដែរ។


ផ្ទុយ​ទៅ​វិញ គេ​បាន​ឃើញ​ថា អុលឡោះ​ប្រគល់​មុខ‌ងារ​ផ្សព្វ​ផ្សាយ​ដំណឹង‌ល្អ ដល់​សាសន៍​ដទៃ​មក​ឲ្យ​ខ្ញុំ ដូច​ទ្រង់​បាន​ប្រគល់​មុខ‌ងារ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​យូដា ឲ្យ​លោក​ពេត្រុស​ដែរ


ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុងរឿង​របស់​អុលឡោះ គឺ​យើង​ដែល​បាន​សង្ឃឹម​លើ​អាល់ម៉ា‌ហ្សៀស​មុន​គេ​បង្អស់។


ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុងរឿង​នៃ​គុណ ដែល​ទ្រង់​បាន​ប្រោស​ប្រទាន​មក​យើង ក្នុង​នាម​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់។


អុលឡោះ​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​យើង ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​ជំនាន់​ខាង​មុខ ស្គាល់​គុណ​ដ៏​ប្រសើរ​លើស‌លប់​បំផុត​របស់​ទ្រង់


នៅ​ពេល​នេះ ដោយ‌សារ​ក្រុម‌ជំអះ វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា​នៅ​សូរ៉កា បាន​ស្គាល់​ប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​អុលឡោះ


ខ្ញុំ​បាន​ទទួល​មុខ‌ងារ​បម្រើ​ក្រុម‌ជំអះ​នេះ តាម​ការ​ចាត់​ចែង ដែល​អុលឡោះ​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ណែ‌នាំ​បង​ប្អូន​ឲ្យ​ស្គាល់​បន្ទូល​របស់​ទ្រង់​បាន​សព្វ​គ្រប់។


មុន​នឹង​ប្រគល់​មុខ‌ងារ​ផ្សាយ​ដំណឹង‌ល្អ​មក​យើង អុលឡោះ​បាន​ល្បង​មើល​ចិត្ដ​យើង យ៉ាង​ណា​យើង​ក៏​និយាយ​យ៉ាង​នោះ​ដែរ យើង​មិន​និយាយ​ដើម្បី​ផ្គាប់​ចិត្ដ​មនុស្ស​ទេ គឺ​ដើម្បី​ឲ្យ​ផ្គាប់​ចិត្ត​អុលឡោះ​ដែល​ល្បង​មើល​ចិត្ដ​យើង​នោះ​វិញ។


អ៊ីសា​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ប្រកាស​សក្ខី‌ភាព​នេះ ឲ្យ​ខ្ញុំ​ធ្វើ​ជា​សាវ័ក និង​ធ្វើ​ជា​តួន​អប់រំ​សាសន៍​ដទៃ​អំពី​ជំនឿ និង​អំពី​សេចក្ដី​ពិត។ ខ្ញុំ​និយាយ​ពិត ឥត​កុហក​ទេ។


នៅ​ពេល​កំណត់​ដែល​អុលឡោះ​នឹង​បង្ហាញ​ឲ្យ​ឃើញ។ អុលឡោះ​ប្រកប​ដោយ​សុភមង្គល មាន​តែ​ទ្រង់​មួយ​គត់ ដែល​ជា​អធិបតី ទ្រង់​ជា​ស្តេច ធំ​លើស​ស្តេច​នានា ជា​ម្ចាស់​ធំ​លើស​ម្ចាស់​នានា


ធីម៉ូ‌ថេ​អើយ អ្វីៗ​ដែល​អុលឡោះ​បាន​ផ្ញើ​នឹង​អ្នក​ចូរ​រក្សា​ទុក​ទៅ។ ត្រូវ​ចៀស​វាង​ពាក្យ​សម្តី​ឥត​ន័យ ឥត​ខ្លឹម​សារ និង​ចៀស​វាង​ការ​ជជែក​ទាស់‌ទែង​អំពី​ចំណេះ​ក្លែង‌ក្លាយ។


អុលឡោះ​បាន​តែង‌តាំង​ខ្ញុំ ឲ្យ​ប្រកាស​ដំណឹង‌ល្អ​នេះ ក្នុង​ឋានៈ​ជា​សាវ័ក និង​ជា​តួន​អប់រំ។


អ្វីៗ​ដ៏​ល្អ​ដែល​អ៊ីសា​ផ្ញើ​ទុក​នឹង​អ្នក ត្រូវ​រក្សា​ឲ្យ​បាន​គង់​វង្ស ដោយ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ដែល​សណ្ឋិត​នៅ​ក្នុង​យើង។


សេចក្ដី​ទាំង​អស់​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​នៅ​មុខ​សាក្សី​ជា​ច្រើន​នាក់ ត្រូវ​ប្រគល់​ឲ្យ​បង​ប្អូន​ណា​ដែល​ស្មោះ​ត្រង់ និង​មាន​សមត្ថភាព​អាច​បង្រៀន​បន្ដ​ទៅ​អ្នក​ផ្សេង​ទៀត​ចុះ។


នៅ​ពេល​កំណត់ ទ្រង់​បាន​សំដែង​បន្ទូល​របស់​ទ្រង់ ហើយ​ប្រគល់​បន្ទូល​នេះ​មក​ឲ្យ​ខ្ញុំ​ប្រកាស តាម​បញ្ជា​របស់​អុលឡោះ​ជា​ម្ចាស់​សង្រ្គោះ​របស់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម