១ កូរិនថូស 9:12 - អាល់គីតាប12 ប្រសិនបើអ្នកផ្សេងមានសិទ្ធិទទួលផលពីបងប្អូនយ៉ាងនេះទៅហើយ តើយើងមិនរឹតតែមានសិទ្ធិលើសអ្នកទាំងនោះទៀតឬ? ក៏ប៉ុន្ដែយើងពុំបានប្រើសិទ្ធិនេះទេ ផ្ទុយទៅវិញ យើងសុខចិត្ដស៊ូទ្រាំគ្រប់បែបយ៉ាង ដើម្បីកុំឲ្យមានឧបសគ្គចំពោះដំណឹងល្អរបស់អាល់ម៉ាហ្សៀស។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 ប្រសិនបើអ្នកឯទៀតមានសិទ្ធិនេះលើអ្នករាល់គ្នា តើយើងគ្មានសិទ្ធិលើសជាងគេទៅទៀតទេឬ? យ៉ាងណាមិញ យើងមិនប្រើសិទ្ធិនេះទេ ផ្ទុយទៅវិញ យើងទ្រាំនឹងការទាំងអស់ ដើម្បីកុំឲ្យយើងធ្វើឲ្យមានឧបសគ្គណាមួយដល់ដំណឹងល្អរបស់ព្រះគ្រីស្ទឡើយ។ សូមមើលជំពូកKhmer Christian Bible12 បើអ្នកដទៃមានសិទ្ធិលើអ្នករាល់គ្នា នោះតើយើងមិនកាន់តែមានសិទ្ធិលើសគេទេឬ ក៏ប៉ុន្ដែយើងមិនបានប្រើសិទ្ធិនោះទេ ផ្ទុយទៅវិញ យើងទ្រាំគ្រប់បែបយ៉ាងដើម្បីកុំឲ្យយើងធ្វើឲ្យមានឧបសគ្គណាមួយដល់ដំណឹងល្អរបស់ព្រះគ្រិស្ដឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ប្រសិនបើអ្នកដទៃមានសិទ្ធិទទួលចំណែកពីអ្នករាល់គ្នាទៅហើយ នោះតើយើងមិនមានសិទ្ធិលើសអ្នកទាំងនោះទៅទៀតទេឬ? ប៉ុន្តែ យើងខ្ញុំមិនបានប្រើសិទ្ធិនោះទេ គឺយើងបានស៊ូទ្រាំគ្រប់បែបយ៉ាង ដើម្បីកុំឲ្យមានឧបសគ្គរាំងស្ទះដល់ដំណឹងល្អរបស់ព្រះគ្រីស្ទ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ប្រសិនបើអ្នកផ្សេងមានសិទ្ធិទទួលផលពីបងប្អូនយ៉ាងនេះទៅហើយ តើយើងមិនរឹតតែមានសិទ្ធិលើសអ្នកទាំងនោះទៀតឬ? ក៏ប៉ុន្តែ យើងពុំបានប្រើសិទ្ធិនេះទេ ផ្ទុយទៅវិញ យើងសុខចិត្តស៊ូទ្រាំគ្រប់បែបយ៉ាង ដើម្បីកុំឲ្យមានឧបសគ្គចំពោះដំណឹងល្អ*របស់ព្រះគ្រិស្ត*។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 បើអ្នកឯទៀតមានអំណាចនោះលើអ្នករាល់គ្នា នោះតើយើងខ្ញុំមិនត្រូវមានលើសជាងគេទៅទៀតទេឬអី ប៉ុន្តែ យើងខ្ញុំមិនបានប្រើអំណាចនោះទេ យើងខ្ញុំបានទ្រទ្រង់ទាំងអស់វិញ ដើម្បីមិនឲ្យដំណឹងល្អនៃព្រះគ្រីស្ទត្រូវបង្អាក់ឡើយ សូមមើលជំពូក |