យ៉ាកកូបនិយាយទៅក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ «ចូរដករូបព្រះដទៃទាំងប៉ុន្មានដែលអ្នករាល់គ្នាមាន បោះចោល រួចនាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ហើយផ្លាស់សម្លៀកបំពាក់ទៅ។
យ៉ូហាន 11:55 - អាល់គីតាប ពេលនោះ ជិតដល់ថ្ងៃបុណ្យរំលងរបស់ជនជាតិយូដាហើយ។ អ្នកស្រុកជាច្រើន នាំគ្នាឡើងទៅក្រុងយេរូសាឡឹម មុនថ្ងៃបុណ្យ ដើម្បីធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ ព្រះគម្ពីរខ្មែរសាកល បុណ្យរំលងរបស់ជនជាតិយូដាជិតមកដល់ហើយ។ មានមនុស្សជាច្រើនឡើងពីជនបទទៅយេរូសាឡិមមុនថ្ងៃបុណ្យ ដើម្បីជម្រះកាយឲ្យបរិសុទ្ធ។ Khmer Christian Bible ពេលនោះបុណ្យរំលងរបស់ជនជាតិយូដាក៏កំពុងខិតជិតមកដល់ ហើយមានមនុស្សជាច្រើនបានចេញពីតំបន់នានាឡើងទៅក្រុងយេរូសាឡិមមុនថ្ងៃបុណ្យរំលង ដើម្បីធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ថ្ងៃបុណ្យរំលងរបស់សាសន៍យូដា ក៏ជិតមកដល់ មានមនុស្សជាច្រើនចេញពីស្រុកស្រែ ឡើងទៅក្រុងយេរូសាឡិមមុនបុណ្យនោះ ដើម្បីឲ្យបានញែកខ្លួនជាបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ជិតដល់ថ្ងៃបុណ្យចម្លង*របស់ជនជាតិយូដាហើយ។ អ្នកស្រុកជាច្រើននាំគ្នាឡើងទៅក្រុងយេរូសាឡឹម មុនថ្ងៃបុណ្យ ដើម្បីធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯបុណ្យរំលងរបស់សាសន៍យូដា នោះជិតដល់ហើយ ក៏មានមនុស្សជាច្រើនចេញពីស្រុកស្រែ ឡើងទៅឯក្រុងយេរូសាឡិមមុនបុណ្យនោះ ដើម្បីឲ្យបានញែកខ្លួនជាបរិសុទ្ធ |
យ៉ាកកូបនិយាយទៅក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ «ចូរដករូបព្រះដទៃទាំងប៉ុន្មានដែលអ្នករាល់គ្នាមាន បោះចោល រួចនាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ហើយផ្លាស់សម្លៀកបំពាក់ទៅ។
ក្រោយពេលជប់លៀង អៃយ៉ូបតែងតែហៅកូនៗរបស់គាត់ មកធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ។ គាត់ក្រោកពីព្រលឹម ធ្វើគូរបានដុត សម្រាប់កូននីមួយៗ ដ្បិតគាត់ខ្លាចក្រែងកូនរបស់គាត់ប្រព្រឹត្តអំពើបាប ហើយប្រមាថអុលឡោះនៅក្នុងចិត្តរបស់ខ្លួន។ អៃយ៉ូបតែងតែប្រព្រឹត្តបែបនេះជានិច្ច។
ឱអុលឡោះតាអាឡាអើយ ខ្ញុំលាងដៃទុកជា សញ្ញាបញ្ជាក់ថា ខ្ញុំជាមនុស្សឥតសៅហ្មង ហើយខ្ញុំដើរជុំវិញអាសនៈរបស់ទ្រង់
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរវិលទៅរកប្រជាជនវិញ ហើយប្រាប់ពួកគេឲ្យជម្រះខ្លួនឲ្យបានបរិសុទ្ធនៅថ្ងៃនេះ និងថ្ងៃស្អែក។ ចូរឲ្យពួកគេបោកសម្លៀកបំពាក់ផងដែរ។
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ឬអ្នកនៅជំនាន់ក្រោយ ត្រូវសៅហ្មង ព្រោះតែប៉ះពាល់សាកសព ឬធ្វើដំណើរទៅស្រុកឆ្ងាយ គេអាចប្រារព្ធពិធីបុណ្យរំលងជូនអុលឡោះតាអាឡាបាន។
ពេលនោះ មានអ្នកខ្លះត្រូវសៅហ្មង ព្រោះបានប៉ះពាល់សាកសព ហើយមិនអាចចូលរួមប្រារព្ធពិធីបុណ្យរំលងបានឡើយ។ នៅថ្ងៃដដែលនោះ ពួកគេទៅជួបម៉ូសា និងហារូន
កាលអ៊ីសាមានប្រសាសន៍ទាំងនេះ ចប់សព្វគ្រប់ហើយ គាត់មានប្រសាសន៍ទៅកាន់ពួកសិស្សថា៖
«អ្នករាល់គ្នាដឹងហើយថា ពីរថ្ងៃទៀត ដល់បុណ្យរំលង គេនឹងចាប់បុត្រាមនុស្សបញ្ជូនទៅឆ្កាង»។
នៅពីរថ្ងៃមុនបុណ្យរំលង និងបុណ្យនំបុ័ងឥតមេ ក្រុមអ៊ីមុាំ និងពួកតួន នាំគ្នារកមធ្យោបាយ ដើម្បីចាប់អ៊ីសាដោយកលល្បិចយកទៅសម្លាប់។
ប្រាំមួយថ្ងៃ មុនបុណ្យរំលង អ៊ីសាមកភូមិបេតថានី ជាភូមិរបស់លោកឡាសារ ដែលគាត់បានប្រោសឲ្យរស់ឡើងវិញ។
នៅមុនថ្ងៃបុណ្យរំលង អ៊ីសាជ្រាបថា ដល់ពេលកំណត់ដែលគាត់ត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅអុលឡោះជាបិតាហើយ។ ដោយអ៊ីសាស្រឡាញ់សិស្សរបស់គាត់ដែលរស់នៅក្នុងលោកនេះ គាត់ក៏ស្រឡាញ់គេរហូតដល់ទីបំផុត។
បន្ទាប់មក គេបណ្ដើរអ៊ីសាចេញពីដំណាក់លោកកៃផាស ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំឲ្យធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យរំលងមិនបាន។
នៅទីនោះ មានពាងប្រាំមួយដែលជនជាតិយូដាដាក់ទឹក សម្រាប់ធ្វើពិធីជម្រះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរបីអំរែក។
សូមបងនាំគេទៅ ហើយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធជាមួយគេ ព្រមទាំងចេញប្រាក់ឲ្យគេកោរសក់ផង ដើម្បីឲ្យមនុស្សម្នាដឹងគ្រប់គ្នាថា ដំណឹងដែលគេបានឮអំពីបងនោះមិនពិតទេ ផ្ទុយទៅវិញបងក៏ប្រព្រឹត្ដតាមហ៊ូកុំដែរ។
នៅថ្ងៃបន្ទាប់ លោកប៉ូលបាននាំបងប្អូនទាំងបួននាក់នោះទៅធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធជាមួយគាត់។ លោកក៏ចូលទៅក្នុងម៉ាស្ជិទ ប្រាប់គេអំពីពេលកំណត់ដែលពិធីជម្រះកាយឲ្យបានបរិសុទ្ធនេះនឹងត្រូវចប់ និងពេលកំណត់ដែលម្នាក់ៗត្រូវជូនជំនូន។
នៅពេលនោះ ពួកគេឃើញខ្ញុំធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធនៅក្នុងម៉ាស្ជិទ តែឥតមានការប្រជុំបណ្ដាជន ឬកើតវឹកវរអ្វីឡើយ។
ដូច្នេះម្នាក់ៗត្រូវពិនិត្យពិច័យមើលចិត្ដគំនិតរបស់ខ្លួនឯងសិន សឹមពិសានំបុ័ង និងពិសាពីពែងរបស់អ៊ីសាជាអម្ចាស់
សូមចូលទៅជិតអុលឡោះ នោះទ្រង់នឹងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជម្រះខ្លួនឲ្យបានបរិសុទ្ធទៅ! មនុស្សមានចិត្ដពីរអើយ ចូរជម្រះចិត្ដគំនិតឲ្យបានស្អាតឡើង!
សាំយូអែលឆ្លើយតបថា៖ «បាទ! ខ្ញុំមកធ្វើគូរបានជូនអុលឡោះតាអាឡា ដូច្នេះ សូមអស់លោកអញ្ជើញធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ហើយមកធ្វើគូរបានជាមួយខ្ញុំ»។ សាំយូអែលក៏ធ្វើពិធីជម្រះកាយជូនលោកអ៊ីសាយ ព្រមទាំងកូនប្រុសៗឲ្យបានបរិសុទ្ធ និងអញ្ជើញពួកគេឲ្យចូលរួមក្នុងពិធីធ្វើគូរបានដែរ។