Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:55 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

55 ពេលនោះ ថ្ងៃ​បុណ្យ​រំលង​របស់​សាសន៍​យូដា ក៏​ជិត​មក​ដល់ មាន​មនុស្ស​ជា​ច្រើន​ចេញ​ពី​ស្រុក​ស្រែ ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​មុន​បុណ្យ​នោះ ដើម្បី​ឲ្យ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

55 បុណ្យរំលង​របស់​ជនជាតិយូដា​ជិត​មក​ដល់ហើយ​។ មាន​មនុស្ស​ជាច្រើន​ឡើង​ពី​ជនបទ​ទៅ​យេរូសាឡិម​មុន​ថ្ងៃបុណ្យ ដើម្បី​ជម្រះ​កាយ​ឲ្យបរិសុទ្ធ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

55 ពេល​នោះ​បុណ្យ​រំលង​របស់​ជនជាតិ​យូដា​ក៏​កំពុង​ខិត​ជិត​មក​ដល់​ ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ចេញ​ពី​តំបន់​នានា​ឡើង​ទៅ​ក្រុង​យេរូសាឡិម​មុន​ថ្ងៃ​បុណ្យ​រំលង​ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

55 ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​ចម្លង*​របស់​ជន‌ជាតិ​យូដា​ហើយ។ អ្នក​ស្រុក​ជា​ច្រើន​នាំ​គ្នា​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម មុន​ថ្ងៃ​បុណ្យ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

55 រីឯ​បុណ្យ​រំលង​របស់​សាសន៍​យូដា នោះ​ជិត​ដល់​ហើយ ក៏​មាន​មនុស្ស​ជា​ច្រើន​ចេញ​ពី​ស្រុក​ស្រែ ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​មុន​បុណ្យ​នោះ ដើម្បី​ឲ្យ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ

សូមមើលជំពូក ចម្លង

អាល់គីតាប

55 ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​រំលង​របស់​ជន‌ជាតិ​យូដា​ហើយ។ អ្នក​ស្រុក​ជា​ច្រើន នាំ​គ្នា​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម មុន​ថ្ងៃ​បុណ្យ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង




យ៉ូហាន 11:55
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ លោក​យ៉ាកុប​ប្រាប់​ក្រុម​គ្រួសារ​របស់​លោក និង​អស់​អ្នក​ដែល​នៅ​ជា‌មួយ​លោក​ថា៖ «ចូរ​បោះ​ចោល​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នាចេញ រួច​សម្អាត​ខ្លួន ហើយ​ផ្លាស់​សម្លៀក​បំពាក់​ទៅ។


ក្រោយ​ពេល​ជប់​លៀង លោក​យ៉ូប​តែង​តែ​ប្រាប់​គេ​ឲ្យ​ទៅ​ញែក​ខ្លួន​ជា​បរិសុទ្ធ រួច​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ថ្វាយ​តង្វាយ​ដុត​តាម​ចំនួន​កូន​ទាំង​ប៉ុន្មាន ដោយ​ពោល​ថា៖ «ក្រែង​កូន​របស់​ខ្ញុំ​បាន​ធ្វើ​បាប ហើយ​មាន​ចិត្ត​លះ​ចោល​ព្រះ​យ៉ាង​ណា»។ លោក​តែង‌តែ​ធ្វើ​ដូច្នេះ​ជា​ដរាប។


ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​លាង​ដៃ​ជា​សម្គាល់​ថា ទូល‌បង្គំគ្មាន​ទោស​ទេ ហើយ​ទូល‌បង្គំ​ដើរ​ជុំ​វិញ​អាសនា​របស់​ព្រះ‌អង្គ


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ប្រជា‌ជន​វិញ ដើម្បី​ញែក​គេ​ចេញ​ជា​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ត្រូវ​ឲ្យ​គេ​បោក​សម្លៀក​បំពាក់


«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា ប្រសិន‌បើ​មាន‌អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឬ​កូន​ចៅ​អ្នក​រាល់​គ្នា​ដែល​ត្រូវ​សៅ‌ហ្មង​ដោយ​សារ​ប៉ះ‌ពាល់​សាក‌សព ឬ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ គេ​ក៏​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ។


ពេល​នោះ មាន​អ្នក​ខ្លះ​ដែល​ត្រូវ​សៅ‌ហ្មង​ដោយ​បាន​ប៉ះ​ពាល់​សាក‌សព ហើយ​គេ​មិន​អាច​ប្រារព្ធ​ពិធី​បុណ្យ​រំលង​នៅ​ថ្ងៃ​នោះ​បាន។ គេ​ចូល​ទៅ​ជួប​លោក​ម៉ូសេ និង​លោក​អើរ៉ុន​នៅ​ថ្ងៃ​នោះ


កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​ចប់​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖


«អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង ហើយ​កូន​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឆ្កាង»។


ឥឡូវ​នេះ នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង និង​បុណ្យ​នំបុ័ង​ឥត​ដំបែ។ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​បាន​រិះ​រក​មធ្យោ​បាយ ដោយ​ប្រើ​កល​ល្បិច ដើម្បី​ចាប់​ព្រះ​យេស៊ូវ​យក​ទៅ​ធ្វើ​គុត។


ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ ដែល​ហៅ​ថា​បុណ្យ​រំលង នោះ​ជិត​មក​ដល់​ហើយ។


មុន​បុណ្យ​រំលង​ប្រាំមួយ​ថ្ងៃ ព្រះ‌យេស៊ូវ​យាង​មក​ដល់​ភូមិ​បេ‌ថានី ជា​ភូមិ​ឡាសារ​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ។


នៅ​មុន​ពិធី​បុណ្យ​រំលង ព្រះ‌យេស៊ូវ​ជ្រាប​ថា ពេល​កំណត់​ដែល​ព្រះ‌អង្គ​ត្រូវ​ចេញ​ពី​លោក​នេះ ទៅ​ឯ​ព្រះ‌វរបិតា​វិញ បាន​មក​ដល់​ហើយ ហើយ​ដែល​ព្រះ‌អង្គ​បាន​ស្រឡាញ់​សិស្ស​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ពិភព​លោក​នេះ ព្រះ‌អង្គ​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។


បន្ទាប់​មក គេ​នាំ​ព្រះ‌យេស៊ូវ​ពី​ដំណាក់​លោក​កៃផា ទៅ​ឯ​បន្ទាយ​របស់​លោក​ទេសា​ភិបាល។ ពេលនោះ​ព្រលឹម​ស្រាង​ហើយ គេ​មិន​បាន​ចូល​ទៅ​ក្នុង​បន្ទាយ​នោះ​ទេ ក្រែង​គេ​ត្រូវ​សៅ‌ហ្មង ហើយ​មិន​អាច​បរិ‌ភោគ​បុណ្យ​រំលង​បាន ។


បុណ្យ​រំលង​របស់​សាសន៍​យូដា​ជិត​មក​ដល់​ហើយ ព្រះ‌យេស៊ូវ​ក៏​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម។


នៅ​ទី​នោះ មាន​ពាង​ថ្ម​ប្រាំ​មួយ ដែល​សាសន៍​យូដា​ប្រើ​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ ពាង​មួយៗ​ចំណុះ​ទឹក​ពីរ​ឬ​បី​អម្រែក។


ក្រោយ​មក មាន​បុណ្យ​មួយ​របស់​សាសន៍​យូដា ហើយ​ព្រះ‌យេស៊ូវ​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម។


ពេលនោះ ថ្ងៃ​បុណ្យ​រំលង ជា​បុណ្យ​របស់​សាសន៍​យូដា ជិត​មក​ដល់​ហើយ។


សូម​បង​នាំ​អ្នក​ទាំង​នេះ​ទៅ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ជា‌មួយ​គេ រួច​ចេញ​ប្រាក់​ឲ្យ​គេ​កោរ​សក់​ផង។ យ៉ាង​នោះ​មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា ដំណឹង​ដែល​គេ​ឮ​អំពី​បង នោះ​មិន​ពិត​ទេ គឺ​ថា ខ្លួន​បង​ក៏​រស់​នៅ​ទាំង​កាន់​តាម​ក្រឹត្យ‌វិន័យ​ដែរ។


បន្ទាប់​មក លោក​ប៉ុល​ក៏​នាំ​អ្នក​ទាំង​នោះ​ទៅ ហើយ​នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​ជា‌មួយ​អ្នក​ទាំង​នោះ រួច​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ដើម្បី​បញ្ជាក់​ពី​ថ្ងៃ​ដែល​ពិធី​ជម្រះ​កាយ​ត្រូវ​បញ្ចប់ និង​តង្វាយ​ដែល​គេ​ម្នាក់ៗ​ត្រូវ​ថ្វាយ។


កាល​ខ្ញុំ​បាទ​កំពុង​រវល់​នឹង​ការ​នេះ គេ​ក៏​ឃើញ​ខ្ញុំ​បាទ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​នៅ​ក្នុង​ព្រះ‌វិហារ ឥត​មាន​បណ្ដាជន ឬ​កើត​វឹក‌វរ​អ្វី​ឡើយ។ ប៉ុន្តែ មាន​សាសន៍​យូដា​ខ្លះ​មក​ពី​ស្រុក​អាស៊ី​បាន​ឃើញ​ខ្ញុំ​បាទ


ត្រូវ​ឲ្យ​ម្នាក់ៗ​ពិនិត្យ​មើល​ខ្លួន​ឯង​សិន សឹម​បរិ‌ភោគ​នំបុ័ង ហើយ​ផឹក​ពី​ពែង​នេះ


សូម​ចូល​ទៅ​ជិត​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​យាង​មក​ជិត​អ្នក​រាល់​គ្នា​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​លាង​ដៃ​ឲ្យ​ស្អាតចុះ មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​សម្អាត​ចិត្ត​ឲ្យ​ស្អាត​ឡើង។


លោក​ឆ្លើយ​ថា៖ «ដោយ​មេត្រី​ទេ ខ្ញុំ​មក​ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​សម្អាត​កាយ​ឲ្យ​បាន​បរិសុទ្ធ​ចុះ រួច​មក​បរិ‌ភោគ​យញ្ញ‌បូជា​ជា‌មួយ​គ្នា» លោក​ក៏​ញែក​អ៊ីសាយ និង​ពួក​កូន​គាត់​ចេញ​ជា​បរិសុទ្ធ ហើយ​ហៅ​គេ​មក​បរិ‌ភោគ​យញ្ញ‌បូជា​ទាំង​អស់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម