Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 18:28 - អាល់គីតាប

28 បន្ទាប់​មក គេ​បណ្ដើរ​អ៊ីសា​ចេញ​ពី​ដំណាក់​លោក​កៃផាស ទៅ​បន្ទាយ​របស់​លោក​ទេសា‌ភិបាល។ ពេល​នោះ​ភ្លឺ​ស្រាងៗ​ហើយ។ ជន‌ជាតិ​យូដា​ពុំ​បាន​ចូល​ក្នុង​បន្ទាយ​ទេ ព្រោះ​គេ​ខ្លាច​មាន​បាប នាំ​ឲ្យ​ធ្វើ​ពិធី​ជប់‌លៀង​ក្នុង​ឱកាស​បុណ្យ​រំលង​មិន​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ពួកគេ​នាំ​ព្រះយេស៊ូវ​ពី​កៃផាស​ទៅ​វិមាន​អភិបាល​; ពេលនោះ​ជា​ពេល​ព្រឹកព្រលឹម​។ ពួកគេ​មិន​ចូលទៅ​ក្នុង​វិមាន​នោះ​ទេ ដើម្បីកុំឲ្យ​ត្រូវបាន​ធ្វើឲ្យសៅហ្មង ក្រែងលោ​មិន​បាន​ហូប​អាហារ​បុណ្យរំលង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 បន្ទាប់​មក​ នៅ​ព្រលឹម​ស្រាងៗ​ ពួកគេ​ក៏​នាំ​ព្រះយេស៊ូ​ចេញ​ពី​ផ្ទះ​លោក​កៃផា​ទៅ​បន្ទាយ​ទ័ព​ ប៉ុន្ដែ​ពួកគេ​មិន​បាន​ចូល​ទៅ​ក្នុង​បន្ទាយ​ទ័ព​ទេ​ ក្រែង​លោ​ធ្វើ​ឲ្យ​ពួកគេ​មិន​បរិសុទ្ធ​ ហើយ​មិន​អាច​បរិភោគ​នៅ​ថ្ងៃ​បុណ្យ​រំលង​បាន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 បន្ទាប់​មក គេ​នាំ​ព្រះ‌យេស៊ូវ​ពី​ដំណាក់​លោក​កៃផា ទៅ​ឯ​បន្ទាយ​របស់​លោក​ទេសា​ភិបាល។ ពេលនោះ​ព្រលឹម​ស្រាង​ហើយ គេ​មិន​បាន​ចូល​ទៅ​ក្នុង​បន្ទាយ​នោះ​ទេ ក្រែង​គេ​ត្រូវ​សៅ‌ហ្មង ហើយ​មិន​អាច​បរិ‌ភោគ​បុណ្យ​រំលង​បាន ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 បន្ទាប់​មក គេ​បណ្ដើរ​ព្រះ‌យេស៊ូ​ចេញ​ពី​ដំណាក់​លោក​កៃផា ទៅ​បន្ទាយ​របស់​លោក​ទេសា‌ភិបាល។ ពេល​នោះ ភ្លឺ​ស្រាងៗ​ហើយ។ ជន‌ជាតិ​យូដា​ពុំ​បាន​ចូល​ក្នុង​បន្ទាយ​ទេ ព្រោះ​គេ​ខ្លាច​មាន​បាប នាំ​ឲ្យ​ធ្វើ​ពិធី​ជប់‌លៀង​ក្នុង​ឱកាស​បុណ្យ​ចម្លង*​មិន​បាន ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 គេ​នាំ​ព្រះ‌យេស៊ូវ ពី​លោក​កៃផា ទៅ​ក្នុង​សាលា​ជំនុំ ពេល​នោះ​ព្រលឹម​ស្រាង​ហើយ គេ​មិន​បាន​ចូល​ទៅ​ក្នុង​សាលា​ទេ ក្រែង​គេ​ត្រូវ​សៅ‌ហ្មង នឹង​បរិភោគ​បុណ្យ​រំលង​មិន​បាន

សូមមើលជំពូក ចម្លង




យ៉ូហាន 18:28
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ចូល​ដៃ​ជា​មួយ​មនុស្ស​ពាល ដែល​នៅ​ជុំ‌វិញ​ខ្ញុំ ហើយ​សង្កៀត​ធ្មេញ​ដាក់​ខ្ញុំ។


ពួក​នោះ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ងាយ​បង្ហូរ​ឈាម​ណាស់។


អ្នក​ទាំង​នោះ​មិន​ចូល​ដំណេក​ទេ ដរាប​ទាល់​តែ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មុន​សិន គឺ​ប្រសិន​បើ​គេ​មិន​បាន​ធ្វើ​ទុក្ខ​ទោស​អ្នក​ផ្សេង​ទេ​នោះ គេ​ដេក​មិន​លក់​ឡើយ


នៅ​ថ្ងៃ​ទី​ដប់‌បួន​នៃ​ខែ​ទី​មួយ អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​រំលង។ បុណ្យ​នេះ​មាន​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ហើយ​ក្នុង​អំឡុង​ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ។


អស់​អ្នក​ដែល​គិត‌គូរ​គម្រោង‌ការ​ទុច្ចរិត ព្រម​ទាំង​ដេក​សញ្ជឹង​គិត​រក​ឧបាយ‌កល លុះ​ព្រឹក​ឡើង​ប្រើ​អំណាច​របស់​ខ្លួន សម្រេច​តាម​គម្រោង‌ការ​នេះ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!


ពួក​ទាហាន​របស់​លោក​ទេសា​ភិបាល​នាំ​អ៊ីសា​ទៅ​ក្នុង​ទី‌ធ្លា​បន្ទាយ ហើយ​ប្រមូល​គ្នី‌គ្នា​ក្នុង​កង​នោះ​មក​ចោម​រោម​គាត់។


ពួក​ទាហាន​បណ្ដើរ​អ៊ីសា​ទៅ​ក្នុង​ទី‌ធ្លា​បន្ទាយ ហើយ​ហៅ​កង​ទាហាន​ទាំង​មូល​មក។


លុះ​ព្រឹក​ឡើង ពួក​អះលី‌ជំអ​របស់​ប្រជា‌ជន​ពួក​អ៊ីម៉ាំ និង​ពួក​តួន​ជួប‌ជុំ​គ្នា បង្គាប់​ឲ្យ​គេ​នាំ​អ៊ីសា​ចូល​មក​ឈរ​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស​របស់​គេ។


ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​រំលង​របស់​ជន‌ជាតិ​យូដា​ហើយ។ អ្នក​ស្រុក​ជា​ច្រើន នាំ​គ្នា​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម មុន​ថ្ងៃ​បុណ្យ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។


គេ​នាំ​អ៊ីសា​ទៅ​ជួប​លោក​អាណ​មុន​គេ ព្រោះ​លោក​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​កៃផាស ដែល​កាន់​តំណែង​ជា​មូស្ទី​នៅ​ឆ្នាំ​នោះ


លោក​ស៊ីម៉ូន​ពេត្រុស​ដើរ​តាម​អ៊ីសា​ជា​មួយ​សិស្ស​ម្នាក់​ទៀត មូស្ទី​ស្គាល់​សិស្ស​ម្នាក់​នោះ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​អាច​ចូល​ជា​មួយ​អ៊ីសា ទៅ​ទី‌ធ្លា​ខាង​ក្នុង​ដំណាក់​របស់​មូស្ទី។


លោក​ពីឡាត​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ រួច​ហៅ​អ៊ីសា​មក​សួរ​ថា៖ «តើ​អ្នក​ជា​ស្ដេច​របស់​ជន‌ជាតិ​យូដា​មែន​ឬ?»។


តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ត្រូវ​ដោះ​លែង​អ្នក​ទោស​ម្នាក់​ក្នុង​ឱកាស​បុណ្យ​រំលង។ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្ដេច​យូដា​ឬ​ទេ?»។


អ៊ីសា​មាន​ប្រសាសន៍​ឆ្លើយ​ទៅ​គាត់​ថា៖ «ប្រសិន​បើ​មិន​បាន​ទទួល​អំណាច​ពី​ស្ថាន​លើ​មក​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដែល​ចាប់​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។


ពេល​នោះ ជា​ថ្ងៃ​ដែល​គេ​រៀប‌ចំ​បុណ្យ​រំលង ហើយ​ប្រមាណ​ជា​ពេល​ថ្ងៃ​ត្រង់។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​យូដា​ថា៖ «នេះ​នែ៎! ស្ដេច​របស់​អ្នក​រាល់​គ្នា»។


លោក​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ សួរ​អ៊ីសា​ថា៖ «អ្នក​មក​ពី​ណា?»។ អ៊ីសា​ពុំ​បាន​ឆ្លើយ​ទៅ​លោក​វិញ​សោះ។


គាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង​ប្អូន​ជ្រាប​ឬ​ទេ ហ៊ូកុំ​របស់​សាសនា​យូដា ហាម​មិន​ឲ្យ​សាសន៍​យូដា​ទាក់‌ទង​ជា​មួយ​ជន​បរទេស ឬ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គេ​ឡើយ។ ប៉ុន្ដែ អុលឡោះ​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ដឹង​ថា មិន​ត្រូវ​ប្រកាន់​នរណា​ម្នាក់​ថា ជា​មនុស្ស​ដែល​ហ៊ូកុំ​ហាម​ឃាត់​មិន​ឲ្យ​ទាក់‌ទង ឬ​ជា​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ។


ឥឡូវ​នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​ពេត្រុស នៅ​ក្រុង​យ៉ុប‌ប៉េ​មក។ គាត់​ស្នាក់​នៅ​ផ្ទះ​របស់​លោក​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក ផ្ទះ​នោះ​ស្ថិត​នៅ​មាត់​សមុទ្រ”។


«លោក​បាន​ចូល​ក្នុង​ផ្ទះ​សាសន៍​ដទៃហើយ​ក៏​បាន​បរិភោគ​ជា​មួយ​ពួក​គេ​ថែម​ទៀត​ផង!»។


អុលឡោះ​ជា​ម្ចាស់​របស់​អ៊ី‌ព្រហ៊ីម របស់​អ៊ី‌សាហាក់ និង​របស់​យ៉ាកកូប ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​យើង​ទាំង​អស់​គ្នា ទ្រង់​បាន​ប្រទាន​សិរី‌រុង‌រឿង​មក​អ៊ីសា ជា​អ្នក​បម្រើ​ទ្រង់។ បង​ប្អូន​បាន​ចាប់​បញ្ជូន​អ៊ីសា​ទៅ​ឲ្យ​គេ​កាត់​ទោស ថែម​ទាំង​បដិសេធ​មិន​ទទួល​ស្គាល់​គាត់ នៅ​ចំពោះ​មុខ​លោក​ពីឡាត នៅ​ពេល​ដែល​លោក​ចង់​ដោះ​លែង​អ៊ីសា​ទៀត​ផង។


ប្រាកដ​មែន! នៅ​ក្នុង​ក្រុង​នេះ ស្ដេច​ហេរ៉ូដ និង​លោក​ប៉ុនទាស-ពីឡាត់ បាន​រួម​គ្នា​ប្រឆាំង​នឹង​អ៊ីសា​ជា​អ្នក​បម្រើ​ដ៏​វិសុទ្ធ​របស់​អុលឡោះ ដែល​ទ្រង់​បាន​តែង​តាំង​ទាំង​មាន​សាសន៍​ដទៃ​ទៀត និង​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល​សម​គំនិត​ផង។


ចូរ​យក​ចៀម និង​គោ ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ក្នុង​ឱកាស​បុណ្យ​រំលង នៅ​កន្លែង​ដែល​ទ្រង់​នឹង​ជ្រើស​រើស​ទុក​ជា​ដំណាក់ សម្រាប់​សំដែង​នាម​របស់​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម