Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:55 - ព្រះគម្ពីរខ្មែរសាកល

55 បុណ្យរំលង​របស់​ជនជាតិយូដា​ជិត​មក​ដល់ហើយ​។ មាន​មនុស្ស​ជាច្រើន​ឡើង​ពី​ជនបទ​ទៅ​យេរូសាឡិម​មុន​ថ្ងៃបុណ្យ ដើម្បី​ជម្រះ​កាយ​ឲ្យបរិសុទ្ធ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

55 ពេល​នោះ​បុណ្យ​រំលង​របស់​ជនជាតិ​យូដា​ក៏​កំពុង​ខិត​ជិត​មក​ដល់​ ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ចេញ​ពី​តំបន់​នានា​ឡើង​ទៅ​ក្រុង​យេរូសាឡិម​មុន​ថ្ងៃ​បុណ្យ​រំលង​ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

55 ពេលនោះ ថ្ងៃ​បុណ្យ​រំលង​របស់​សាសន៍​យូដា ក៏​ជិត​មក​ដល់ មាន​មនុស្ស​ជា​ច្រើន​ចេញ​ពី​ស្រុក​ស្រែ ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​មុន​បុណ្យ​នោះ ដើម្បី​ឲ្យ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

55 ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​ចម្លង*​របស់​ជន‌ជាតិ​យូដា​ហើយ។ អ្នក​ស្រុក​ជា​ច្រើន​នាំ​គ្នា​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម មុន​ថ្ងៃ​បុណ្យ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

55 រីឯ​បុណ្យ​រំលង​របស់​សាសន៍​យូដា នោះ​ជិត​ដល់​ហើយ ក៏​មាន​មនុស្ស​ជា​ច្រើន​ចេញ​ពី​ស្រុក​ស្រែ ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​មុន​បុណ្យ​នោះ ដើម្បី​ឲ្យ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ

សូមមើលជំពូក ចម្លង

អាល់គីតាប

55 ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​រំលង​របស់​ជន‌ជាតិ​យូដា​ហើយ។ អ្នក​ស្រុក​ជា​ច្រើន នាំ​គ្នា​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម មុន​ថ្ងៃ​បុណ្យ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង




យ៉ូហាន 11:55
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ យ៉ាកុប​និយាយ​នឹង​អ្នកផ្ទះ​របស់គាត់ និង​អស់អ្នក​ដែល​នៅជាមួយ​គាត់​ថា​៖ “ចូរ​យក​រូបព្រះ​របស់​ជនបរទេស​ដែល​មាន​នៅក្នុងចំណោម​អ្នករាល់គ្នា​ចេញ រួច​ជម្រះ​ខ្លួន ហើយ​ប្ដូរ​សម្លៀកបំពាក់​របស់អ្នករាល់គ្នា​ចុះ​។


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​លាង​ដៃ​ទូលបង្គំ​ដើម្បី​បញ្ជាក់អំពី​ភាពឥតទោស ហើយ​ទូលបង្គំ​នឹង​ដើរជុំវិញ​អាសនា​របស់ព្រះអង្គ


នៅពេល​ព្រះយេស៊ូវ​បាន​បញ្ចប់​ព្រះបន្ទូល​ទាំងអស់​នេះ​ហើយ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖


“អ្នករាល់គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត​ដល់​បុណ្យរំលង ហើយ​កូនមនុស្ស​នឹង​ត្រូវ​ប្រគល់​ឲ្យ​គេ​ឆ្កាង”។


នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​បុណ្យរំលង និង​បុណ្យនំប៉័ងឥតមេ​។ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​កំពុង​រកមធ្យោបាយ​ចាប់​ព្រះអង្គ​ដោយ​ឧបាយកល ដើម្បី​ធ្វើគុត​ព្រះអង្គ​។


បុណ្យនំប៉័ងឥតមេ​ដែល​គេ​ហៅថា​បុណ្យរំលង ជិតមកដល់​ហើយ​។


ប្រាំមួយ​ថ្ងៃ​មុន​បុណ្យរំលង ព្រះយេស៊ូវ​យាង​មក​ដល់​បេថានី ជា​កន្លែងដែល​ឡាសារ​នៅ​។ គាត់​ជា​អ្នក​ដែល​ព្រះអង្គ​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។


មុន​បុណ្យរំលង ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា​ពេលវេលា​របស់​ព្រះអង្គ​មក​ដល់​ហើយ ដើម្បី​យាង​ចាកចេញ​ពី​ពិភពលោក‍នេះ​ទៅឯ​ព្រះ​បិតា​។ ព្រះអង្គ​ទ្រង់​ស្រឡាញ់​មនុស្ស​របស់ព្រះអង្គ​ដែល​នៅក្នុង​ពិភពលោក គឺ​ស្រឡាញ់​ពួកគេ​រហូតដល់​ចុងបំផុត​។


ពួកគេ​នាំ​ព្រះយេស៊ូវ​ពី​កៃផាស​ទៅ​វិមាន​អភិបាល​; ពេលនោះ​ជា​ពេល​ព្រឹកព្រលឹម​។ ពួកគេ​មិន​ចូលទៅ​ក្នុង​វិមាន​នោះ​ទេ ដើម្បីកុំឲ្យ​ត្រូវបាន​ធ្វើឲ្យសៅហ្មង ក្រែងលោ​មិន​បាន​ហូប​អាហារ​បុណ្យរំលង​។


បុណ្យរំលង​របស់​ជនជាតិយូដា​ជិត​មក​ដល់ហើយ ព្រះយេស៊ូវ​ក៏​យាង​ឡើងទៅ​យេរូសាឡិម​។


នៅ​ទីនោះ មាន​ដាក់​ពាង​ថ្ម​ប្រាំមួយ សម្រាប់​ពិធីជម្រះ​របស់​ជនជាតិយូដា ពាង​នីមួយៗ​មានចំណុះ​ពីរ ឬ​បី​រង្វាល់​។


បន្ទាប់ពីការទាំងនេះ មាន​ពិធីបុណ្យ​មួយ​របស់​ជនជាតិយូដា ហើយ​ព្រះយេស៊ូវ​យាង​ឡើងទៅ​យេរូសាឡិម​។


ពេលនោះ បុណ្យរំលង​ដែលជា​ពិធីបុណ្យ​របស់​ជនជាតិយូដា ជិត​មកដល់​ហើយ​។


ចូរ​អ្នក​យក​អ្នកទាំងនេះ​ទៅ ហើយ​ធ្វើពិធីជម្រះកាយ​ជាមួយ​ពួកគេ ព្រមទាំង​ចេញប្រាក់​ឲ្យ​ពួកគេ​ដើម្បី​កោរសក់​ផង​។ ធ្វើដូច្នេះ មនុស្ស​ទាំងអស់​នឹង​ដឹង​ថា អ្វីដែល​ពួកគេ​បាន​ឮ​អំពី​អ្នក នោះ​មិន​ពិត​ទេ ផ្ទុយទៅវិញ ខ្លួនអ្នកផ្ទាល់​ក៏​ដើរ​ត្រឹមត្រូវ ដោយ​កាន់តាម​ក្រឹត្យវិន័យ​ដែរ​។


ដូច្នេះ នៅ​ថ្ងៃ​បន្ទាប់ ប៉ូល​ក៏​យក​អ្នកទាំងនោះ​ទៅ ហើយ​ធ្វើពិធីជម្រះកាយ​ជាមួយ​ពួកគេ រួច​ចូលទៅ​ក្នុង​ព្រះវិហារ បញ្ជាក់​ពេល​បញ្ចប់​នៃ​ថ្ងៃ​ជម្រះកាយ គឺរយៈពេល​រហូតដល់​ត្រូវ​ថ្វាយ​តង្វាយ សម្រាប់​ពួកគេ​ម្នាក់ៗ​។


ពេល​ខ្ញុំ​កំពុង​ថ្វាយតង្វាយនោះឯង ដែល​ពួកគេ​ឃើញ​ខ្ញុំ​បាន​ទទួលពិធីជម្រះកាយ​នៅក្នុង​ព្រះវិហារ​ហើយ គឺ​ពេលនោះ​គ្មាន​ហ្វូងមនុស្ស ហើយក៏គ្មាន​ចលាចល​ដែរ​។


ដូច្នេះ ចូរឲ្យ​ម្នាក់ៗ​ពិនិត្យពិច័យ​ខ្លួនឯង​សិន រួច​សឹម​ហូប​នំប៉័ង និង​ផឹក​ពី​ពែង​នេះ​ចុះ​។


ចូរ​ចូលទៅជិត​ព្រះ នោះ​ព្រះអង្គ​នឹង​ចូលមកជិត​អ្នករាល់គ្នា​ដែរ​។ ពួក​មនុស្សបាប​អើយ ចូរ​លាង​ដៃ​របស់អ្នករាល់គ្នា​ឲ្យស្អាត​ចុះ​! ពួក​មនុស្ស​មានចិត្តពីរ​អើយ ចូរ​ជម្រះ​ចិត្ត​របស់អ្នករាល់គ្នា​ឲ្យ​បរិសុទ្ធ​ចុះ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម