ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 24:33 - អាល់គីតាប

លោក​អេឡា‌សារ​ជា​កូន​ហារូន ក៏​បាន​ស្លាប់​ដែរ។ គេ​បាន​បញ្ចុះ​សព​គាត់ នៅ​លើ​ភ្នំ​របស់​លោក​ភីនេ‌ហាស​ជា​កូន គឺ​ទឹក​ដី​ដែល​គាត់​បាន​ទទួល​នៅ​តំបន់​ភ្នំ​អេប្រា‌អ៊ីម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អេលា‌សារ​ជា​កូន​របស់​លោក​អើរ៉ុន ក៏​បាន​ស្លាប់​ទៅ​ដែរ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​គី‌បៀរ ជា​ក្រុង​របស់​ភីនេ‌ហាសជា​កូន ជា​ទឹក​ដី​ដែល​ដែល​លោកបាន​ទទួល នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រាអិម។:៚

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អេ‌ឡា‌សារ ជា​កូន​លោក​អើរ៉ុន ក៏​បាន​ទទួល​មរណ‌ភាព​ដែរ។ គេ​បាន​បញ្ចុះ​សព​លោក​នៅ​លើ​ភ្នំ​របស់​លោក​ភីនេ‌ហាស ជា​កូន គឺ​ទឹក​ដី​ដែល​លោក​បាន​ទទួល​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អេលាសារ​ជា​កូន​អើរ៉ុន ក៏​សុគត​ទៅ​ដែរ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ឯ​ភ្នំ​របស់​ភីនេ‌ហាស​ជា​កូន​លោក ជា​ទី​ដែល​បាន​ចែក​ឲ្យ​ដល់​លោក នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម។:៚

សូមមើលជំពូក



យ៉ូស្វេ 24:33
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​យើង​គ្មាន​បំណង​ដូច្នេះ​ទេ! ប៉ុន្តែ មាន​បុរស​ម្នាក់​នៅ​តំបន់​ភ្នំ​អេ‌ប្រា‌អ៊ីម ឈ្មោះ​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ស្តេច​ទត។ ចូរ​ប្រគល់​អ្នក​នោះ​មក​ឲ្យ​ខ្ញុំ ខ្ញុំ​នឹង​ដក​ទ័ព​ចេញ​ពី​ក្រុង​នោះ​ភ្លាម»។ ស្ត្រី​នោះ​ពោល​ថា៖ «ដូច្នេះ យើង​ខ្ញុំ​នឹង​បោះ​ក្បាល​អ្នក​នោះ ពី​លើ​កំពែង​ទៅ​ជូន​លោក»។


រាជ‌ប្រតិ‌ភូ​ទាំង​នោះ​មាន​រាយ​នាម​ដូច​ត​ទៅ: កូន​របស់​លោក​បេន-ហ៊ើរ​គ្រប់‌គ្រង​លើ​តំបន់​ភ្នំ​អេ‌ប្រា‌អ៊ីម។


កេហា‌ស៊ី​ឆ្លើយ​ថា៖ «គ្មាន​ហេតុ‌ការណ៍​អ្វី​ទេ! ប៉ុន្តែ ម្ចាស់​របស់​ខ្ញុំ ចាត់​ខ្ញុំ​ឲ្យ​មក​ជម្រាប​លោក​ថា “មាន​សមាជិក​នៃ​ក្រុម​ណាពី​ពីរ​នាក់ មក​ពី​តំបន់​ភ្នំ​អេ‌ប្រា‌អ៊ីម ទើប​នឹង​មក​ដល់​ផ្ទះ​ខ្ញុំ សូម​លោក​មេត្តា​ជួយ​ផ្តល់​ប្រាក់​មួយ​ហាប និង​សម្លៀក‌បំពាក់​ពីរ​បន្លាស់​សម្រាប់​គេ​ទាំង​ពីរ​ផង”»។


ជា​កូន​របស់​លោក​អប៊ី‌សួរ ជា​កូន​របស់​លោក​ភីនេ‌ហាស ជា​កូន​របស់​អេ‌ឡា‌សារ ជា​កូន​របស់​មូស្ទី​ហារូន។


ខ្ញុំ​ដឹង​ហើយ​ថា​ទ្រង់​នាំ​ខ្ញុំ ទៅ​រក​សេចក្ដី​ស្លាប់ គឺ​នៅ​កន្លែង​ដែល​មនុស្ស​លោក​ទៅ​ជួប‌ជុំ​គ្នា។


យើង​នឹង​ឃើញ​ច្បាស់​ថា អ្នក​ប្រាជ្ញ ក៏​ដូច​ជា​មនុស្ស​ឆោត​ល្ងង់​អាប់​ឥត​ប្រាជ្ញា​ដែរ គេ​ត្រូវ​តែ​ស្លាប់​ទាំង​អស់​គ្នា ហើយ​ទុក​ទ្រព្យ‌សម្បត្តិ​ខ្លួន​ឲ្យ​អ្នក​ដទៃ។


ហារូន​រៀប​ការ​ជា​មួយ​នាង​អេលី‌សេបា ជា​កូន​របស់​លោក​អមីណា‌ដាប់ និង​ជា​ប្អូន​របស់​លោក​ណាសូន។ នាង​បង្កើត​បាន​កូន​ប្រុស​បួន​នាក់​ជូន​លោក​គឺ ណាដាប អប៊ីហ៊ូវ អេឡាសារ និង​អ៊ីថាម៉ារ។


លោក​អេឡាសារ កូន​ប្រុស​របស់​ហារូន បាន​រៀប​ការ​ជា​មួយ​កូន​ស្រី​លោក​ពូធាល នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក​គឺ ភីនេ‌ហាស។ អ្នក​ទាំង​នេះ​ជា​មេ​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​អំបូរ​របស់​ពួក​គេ។


ដូនតា​របស់​អ្នក​រាល់​គ្នា​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ រីឯ​ពួក​ណាពី​ក៏​មិន​នៅ​រស់​រហូត​ដែរ។


មេ​ដឹក​នាំ​កំពូល​របស់​កូន​ចៅ​លេវី គឺ​លោក​អេឡា‌សារ ជា​កូន​របស់​អ៊ីមុាំ​ហារូន។ លោក​មើល​ខុស​ត្រូវ​លើ​អស់​អ្នក​ដែល​បំពេញ​មុខ​ងារ​ក្នុងទី​សក្ការៈ។


ទត​បាន​បម្រើ​អុលឡោះ តាម​គម្រោង​ការ​ទ្រង់​នៅ​ជំនាន់​នោះ រួច​ស្លាប់​ទៅ។ គេ​បាន​បញ្ចុះ​សព​ទត​ក្នុង​ផ្នូរ ជា​មួយ​ជីតា ហើយ​សព​របស់​គាត់​ក៏​បាន​រលួយ​អស់​ដែរ។


រីឯ​អ៊ីសា​វិញ គាត់​មាន​មុខ‌ងារ​ជា​អ៊ីមុាំ ដែល​ពុំ​អាច​ផ្ទេរ​ទៅ​ឲ្យ​នរណា​បាន​ទេ ព្រោះ​គាត់​នៅ​អស់‌កល្ប​ជា‌និច្ច។


ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ទទួល​ទឹក​ដី​ស្រុក​កាណាន ដែល​អ៊ីមុាំ​អេឡា‌សារ និង​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​អស់​លោក​ដែល​ជា​មេ​ក្រុម​គ្រួសារ​របស់​កុល‌សម្ព័ន្ធ​នានា​បែង​ចែក​ឲ្យ​ជា​មត៌ក​ដូច​ត​ទៅ​នេះ


ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ចាត់​លោក​ភីនេ‌ហាស ជា​កូន​អ៊ីមុាំ​អេឡា‌សារ


គាត់​ចាក​ចេញ​ពី​ភូមិ​បេថ្លេ‌ហិម​ទៅ​រក​កន្លែង​ស្នាក់​នៅ​ផ្សេង​ទៀត។ ពេល​ធ្វើ​ដំណើរ​នោះ គាត់​បាន​ទៅ​ដល់​ផ្ទះ​លោក​មីកា ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម។


ពី​ទី​នោះ ពួក​គេ​ឡើង​ទៅ​តំបន់​ភ្នំ​អេប្រា‌អ៊ីម រហូត​ដល់​ផ្ទះ​លោក​មីកា។


ហើយ​មាន​លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេឡា‌សារ និង​ជា​ចៅ​របស់​ហារូន ជា​អ្នក​បម្រើ​ទ្រង់​នៅ​ទី​នោះ។ ជន‌ជាតិ​អ៊ីស្រ‌អែល​ទូរអា​សួរអុលឡោះ‌តាអាឡា​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ទៅ​ប្រយុទ្ធ​ទល់​នឹង​ពួក​ពុន‌យ៉ាមីន ជា​បង‌ប្អូន​របស់​យើង​ខ្ញុំ​ទៀត ឬ​យើង​ខ្ញុំ​ត្រូវ​នៅ​ស្ងៀម?»។ អុលឡោះ‌តាអាឡា​ឆ្លើយ​តប​មក​វិញ​ថា៖ «ចូរ​ចេញ​ទៅ​ចុះ ស្អែក​យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។


មាន​បុរស​ម្នាក់​ឈ្មោះ​អែល‌កាណា រស់​នៅ​ភូមិ​រ៉ាម៉ា‌ថែម-សូភីម ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម គាត់​ត្រូវ​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ជា​ចៅ​របស់​លោក​អេលី‌ហ៊ូវ ជា​ចៅ​ទួត​របស់​លោក​ថូ‌ហ៊ូវ ហើយ​ត្រូវ​ជា​ចៅ​លួត​របស់​លោក​ស៊ូភ ក្នុង​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម។


លោក​សូល​ដើរ​កាត់​តំបន់​ភ្នំ​អេប្រា‌អ៊ីម និង​ស្រុក​សាលី‌សា តែ​រក​លា​ពុំ​ឃើញ​ទេ។ គាត់​ក៏​ទៅ​រក​នៅ​ស្រុក​សាលីម នៅ​តែ​រក​ពុំ​ឃើញ ហើយ​ទៅ​ស្រុក​ពុន‌យ៉ាមីន​ក៏​នៅ​តែ​រក​ពុំ​ឃើញ​ដដែល។