Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 24:32 - អាល់គីតាប

32 រីឯ​ឆ្អឹង​របស់​យូសុះ ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​យក​ពី​ស្រុក​អេស៊ីប​មក​នោះ គេ​បញ្ចុះ​នៅ​ស៊ីគែម​ក្នុង​ចម្ការ​ដែល​យ៉ាកកូប​បាន​ទិញ​ពី​កូន​ចៅ​លោក​ហាម៉ោរ ជា​ឪពុក​របស់​លោក​ស៊ីគែម តម្លៃ​ជា​ប្រាក់​សុទ្ធ​មួយ​រយ​ស្លឹង ហើយ​ដី​នោះ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​យូសុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 រីឯ​ឆ្អឹង​សព​របស់​លោក​យ៉ូសែប ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​នាំ​យក​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បញ្ចុះ​នៅ​ស៊ីគែម ក្នុង​ដី​ដែល​លោក​យ៉ាកុប​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហាម៉ោរ ជា​ឪពុករបស់​ស៊ីគែម មាន​តម្លៃ​ជា​ប្រាក់​មួយរយ​ដួង ហើយ​ដី​នោះក្លាយ​ជា​មត៌ក​របស់​ពួក​កូន​ចៅ​លោក​យ៉ូសែប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 រីឯ​ធាតុ​របស់​លោក​យ៉ូសែប ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​យក​ពី​ស្រុក​អេស៊ីប​មក​នោះ គេ​បញ្ចុះ​នៅ​ស៊ីគែម ក្នុង​ចម្ការ​ដែល​លោក​យ៉ាកុប​បាន​ទិញ​ពី​កូន​ចៅ​លោក​ហា‌ម៉ោរ ជា​ឪពុក​របស់​លោក​ស៊ីគែម តម្លៃ​ជា​ប្រាក់​សុទ្ធ​មួយ​រយ​ស្លឹង ហើយ​ដី​នោះ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​លោក​យ៉ូសែប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ឯ​ឆ្អឹង​សព​របស់​យ៉ូសែប ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​នាំ​យក​ពី​ស្រុក​អេស៊ីព្ទ​មក គេ​ក៏​កប់​នៅ​ត្រង់​ស៊ីគែម ក្នុង​ដី​ដែល​យ៉ាកុប​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហាម៉ោរ ជា​ឪពុក​ស៊ីគែម ថ្លៃ​ជា​ប្រាក់​១០០​ដួង ហើយ​ដី​នោះ​ក៏​នៅ​ជា​មរដក​របស់​ពួក​កូន​ចៅ​យ៉ូសែប

សូមមើលជំពូក ចម្លង




យ៉ូស្វេ 24:32
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​បាន​ទិញ​ដី​មួយ​កន្លែង ពី​កូន​ចៅ​របស់​ហាម៉ោរ ដែល​ត្រូវ​ជា​ឪពុក​របស់​ស៊ីគែម តម្លៃ​ប្រាក់​សុទ្ធ​មួយ​រយ​ស្លឹង សម្រាប់​បោះ​ជំរំ​នោះ។


ពុក​ឲ្យ​តំបន់​ស៊ីគែម​ដល់​កូន គឺ​មួយ​ចំណែក​លើស​បង‌ប្អូន​របស់​កូន ជា​ដី​ដែល​ពុក​បាន​រឹប​យក​ពី​ជន‌ជាតិ​អាម៉ូ‌រី​ដោយ​ដាវ និង​ធ្នូ​របស់​ពុក​ផ្ទាល់»។


យូសុះ​ប្រាប់​ទៅ​បងៗ​របស់​គាត់​ថា៖ «ខ្ញុំ​ជិត​ស្លាប់​ហើយ ក៏​ប៉ុន្តែ អុលឡោះ​នឹង​មក​ជួយ​អ្នក​រាល់​គ្នា​ពុំ​ខាន ហើយ​ទ្រង់​នឹង​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​នេះ ត្រឡប់​ទៅ​កាន់​ទឹក​ដី​ដែល​ទ្រង់​សន្យា ថា​នឹង​ប្រទាន​ឲ្យ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប»។


បន្ទាប់​មក យូសុះ​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​ស្បថ​ថា៖ «នៅ​ពេល​អុលឡោះ​មក​ជួយ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា ត្រូវ​យក​ឆ្អឹង​របស់​ខ្ញុំ​ពី​ទី​នេះ ទៅ​ជា​មួយ​ផង»។


ម៉ូសា​បាន​យក​ឆ្អឹង​របស់​យូសុះ​ទៅ​ជា​មួយ​គាត់​ដែរ ដ្បិត​យូសុះ​បាន​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល​ថា «អុលឡោះ​ប្រាកដ​ជា​មក​ជួយ​អ្នក​រាល់​គ្នា​មិន​ខាន ដូច្នេះ សុំ​ស្បថ​នឹង​ខ្ញុំ​ថា ពេល​ណា​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ទី​នេះ​ទៅ សុំ​យក​ឆ្អឹង​របស់​ខ្ញុំ​ចេញ​ទៅ​ជា​មួយ​ផង»។


អ៊ីសា​បាន​មក​ដល់​ភូមិ​មួយ​របស់​ជន‌ជាតិ​សាម៉ារី ឈ្មោះ​ភូមិ​ស៊ូខារ នៅ​ជិត​ចម្ការ​ដែល​ណាពី​យ៉ាកកូប​បាន​ចែក​ឲ្យ​ណាពី​យូសុះ​ជា​កូន។


យ៉ាកកូប​ក៏​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​គាត់​បាន​ស្លាប់​ទៅ ពួក​បុព្វ‌បុរស​ក៏​បាន​ស្លាប់​នៅ​ស្រុក​នោះ​ដែរ។


គេ​បាន​ដឹក​សព​យ៉ាកកូប និង​សព​ពួក​បុព្វ‌បុរស​មក​បញ្ចុះ​នៅ​ភូមិ​ស៊ី‌គែម ក្នុង​ផ្នូរ​ដែល​អ៊ី‌ព្រហ៊ីម​បាន​ទិញ​ពី​កូន​របស់​លោក​ហេម័រ នៅ​ភូមិ​ស៊ី‌គែម​នោះ។


ដោយ‌សារ​ជំនឿ ពេល​ណាពី​យូសុះ​ជិត​ស្លាប់​ទៅ គាត់​បាន​ថ្លែង​ទុក​ថា កូន​ចៅ​អ៊ីស្រ‌អែល​នឹង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​គាត់​ផ្ដាំ​គេ​ឲ្យ​ធ្វើ​យ៉ាង​ណាៗ​ចំពោះ​ឆ្អឹង​របស់​គាត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម