ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 7:9 - អាល់គីតាប

ពពក​តែងតែ​រសាត់​បាត់​ទៅ រីឯ​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ផ្នូរ​ខ្មោច ក៏​ពុំ​អាច​ឡើង​មក​វិញ​បាន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ណា​ដែល​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​នឹង​មិន​ដែល​ឡើង​មក​វិញ​ឡើយ ឧបមា​ដូច​ជា​ពពក​ដែល​រលាយ​ទៅ ហើយ​មើល​មិន​ឃើញ​ទៀត​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពពក​តែងតែ​រសាត់​បាត់​ទៅ រីឯ​អ្នក​ដែល​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់ ក៏​ពុំ​អាច​ឡើង​មក​វិញ​បាន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ណា​ដែល​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​នឹង​មិន​ដែល​ឡើង​មក​វិញ​ឡើយ ឧបមា​ដូច​ជា​ពពក​ដែល​រលាយ​ទៅ ហើយ​មើល​មិន​ឃើញ​ទៀត

សូមមើលជំពូក



យ៉ូប 7:9
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ កូន​យើង​ស្លាប់​ផុត​ទៅ​ហើយ តើ​យើង​តម​អាហារ​ធ្វើ​អ្វី​ទៀត? យើង​មិន​អាច​ធ្វើ​ឲ្យ​វា​រស់​ឡើង​វិញ​បាន​ឡើយ! យើង​ទេ​តើ​ដែល​នឹង​ទៅ​ជួប​វា គឺ​មិន​មែន​វា​ទេ ដែល​នឹង​មក​ជួប​យើង»។


មនុស្ស​យើង​តែងតែ​ស្លាប់ ក្នុង​ថ្ងៃ​ណា​មួយ​មិន​ខាន គឺ​យើង​ប្រៀប​ដូច​ជា​ទឹក​ដែល​គេ​ចាក់​លើ​ដី​ហើយ ពុំ​អាច​ប្រមូល​វិញ​បាន​ឡើយ។ ប៉ុន្តែ អុលឡោះ​មិន​នាំ​អ្នក​ដែល​ស្លាប់​ទៅ​ហើយ ឲ្យ​វិល​មក​វិញ​ទេ តែ​ទ្រង់​គាប់​ចិត្ត​រៀប‌ចំ​គម្រោង‌ការ ដើម្បី​ឲ្យ​សម្តេច​អាប់‌សាឡុម​ដែល​ត្រូវ​និរ‌ទេស​ឆ្ងាយ​ពី​ស្តេច​នោះ វិល​ត្រឡប់​មក​វិញ។


មុន​នឹង​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ស្ថាន​ងងឹត ដែល​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ឥត​វិល​ត្រឡប់​វិញ​ឡើយ។


លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះ​នេះ ខ្ពស់​លើស​ផ្ទៃ​មេឃ ហើយ​ជ្រៅ​ជាង​ស្ថាន​មនុស្ស​ស្លាប់​ទៅ​ទៀត ដែល​អ្នក​មិន​អាច​ធ្វើ ឬ​យល់​បាន​ឡើយ។


អាយុ​ជីវិត​របស់​ខ្ញុំ​មក​ដល់​ទី​បញ្ចប់​ហើយ ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​មួយ ដែល​ពុំ​អាច​វិល​ត្រឡប់​មក​វិញ​បាន​ទេ។


ក៏​ប៉ុន្តែ សេចក្ដី​សង្ឃឹម​តែ​មួយ​របស់​ខ្ញុំ គឺ​នរ៉កា ខ្ញុំ​រៀបចំ​ដំណេក​របស់​ខ្ញុំ​ក្នុង​ភាព​ងងឹត។


សេចក្ដី​សង្ឃឹម​នឹង​ចុះ​ទៅ​កាន់​ផ្នូរ​ខ្មោច ហើយ​ស្ថិត​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​ខ្ញុំ»។


ប្រសិន​បើ​ខ្ញុំ​ស្លាប់​តាំង​ពី​កាល​ណោះ ម៉្លេះ​សម​ខ្ញុំ​បាន​សម្រាក​យ៉ាង​សុខ​ស្រួល​ក្នុង​ផ្នូរ


ការ​ភ័យ​តក់‌ស្លុត​ក៏​កើត​មាន​ដល់​ខ្ញុំ កិត្តិយស​ដ៏​រុង‌រឿង​របស់​ខ្ញុំ​ប៉ើង​ទៅ​តាម​ខ្យល់ ភាព​ចំរុង​ចំរើន​របស់​ខ្ញុំ​រសាត់​បាត់ ដូច​ពពក។


ទ្រង់​ធ្វើ​ឲ្យ​មាន​ចំហាយ​នៅ​ក្នុង​ពពក ព្រម​ទាំង​ឲ្យ​ពពក​នោះ​ជះ​ពន្លឺ​ដ៏​ភ្លឺ​ផ្លេក។


សូម​បែរ​ចេញ​ពី​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្រឡះ​មុខ​បន្តិច មុន​នឹង​ខ្ញុំ​លា​ចាក​លោក​នេះ រលាយ​សូន្យ​បាត់​ទៅ។


អស់​អ្នក​ដែល​ស្លាប់​ផុត​ទៅ​ហើយ មិន​រស់​ឡើង​វិញ​ទេ អ្នក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ស្រមោល គេ​មិន​វិល​ត្រឡប់​មក​វិញ​ឡើយ។ ទ្រង់​បាន​ធ្វើ​ទោស​ពួក​គេ​ឲ្យ​វិនាស​សូន្យ ឥត​មាន​នរណា​នឹក​នា​ដល់​ពួក​គេ​ទៀត។


ខ្ញុំ​នឹក​ថា ខ្ញុំ​នឹង​លែង​ឃើញ អុលឡោះ‌តាអាឡា​ក្នុង​ពិភព​របស់​មនុស្ស​ទៀត​ហើយ ហើយ​នៅ​ក្នុង​ពិភព​នេះ ខ្ញុំ​ក៏​នឹង​លែង​ឃើញ​មុខ​មនុស្ស​ណា​ម្នាក់​ដែរ។