Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 30:15 - អាល់គីតាប

15 ការ​ភ័យ​តក់‌ស្លុត​ក៏​កើត​មាន​ដល់​ខ្ញុំ កិត្តិយស​ដ៏​រុង‌រឿង​របស់​ខ្ញុំ​ប៉ើង​ទៅ​តាម​ខ្យល់ ភាព​ចំរុង​ចំរើន​របស់​ខ្ញុំ​រសាត់​បាត់ ដូច​ពពក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 មាន​សេចក្ដី​ស្ញែង​ខ្លាច​សង្ខុញ​ចូល​មក​លើ​ខ្ញុំ ក៏​ដេញ​តាម​កិត្តិ‌នាម​របស់​ខ្ញុំ ដូច​ជា​ខ្យល់ ហើយ​សេចក្ដី​សុខ​របស់​ខ្ញុំ បាន​រលាយ​បាត់​ទៅ​ដូច​ជា​ពពក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ការ​ភ័យ​តក់‌ស្លុត​ក៏​កើត​មាន​ដល់​ខ្ញុំ កិត្តិយស​ដ៏​រុងរឿង​របស់​ខ្ញុំ​ប៉ើង​ទៅ​តាម​ខ្យល់ ភាព​ចម្រុង‌ចម្រើន​របស់​ខ្ញុំ​រសាត់​បាត់ ដូច​ពពក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 មាន​សេចក្ដី​ស្ញែង​ខ្លាច​សង្ខុញ​ចូល​មក​លើ​ខ្ញុំ ក៏​ដេញ​តាម​កិត្តិ‌នាម​របស់​ខ្ញុំ ដូច​ជា​ខ្យល់ ហើយ​សេចក្ដី​សុខ​របស់​ខ្ញុំ បាន​រលាយ​បាត់​ទៅ​ដូច​ជា​ពពក។

សូមមើលជំពូក ចម្លង




យ៉ូប 30:15
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ខ្ញុំ​ហ៊ាន​ងើប​មុខ ទ្រង់​នឹង​ដេញ​តាម​ខ្ញុំ​ដូច​សត្វ​សិង្ហ ទ្រង់​នឹង​សំដែង​ការ​អស្ចារ្យ​ផ្សេងៗ ប្រហារ​ខ្ញុំ​ថែម​ទៀត។


ខ្ញុំ​ភ័យ​ខ្លាច​ការ​អ្វី ការ​នោះ​កើត​មាន​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ជួប​ប្រទះ​នឹង​ហេតុ‌ការណ៍​ណា ដែល​ខ្ញុំ​មិន​ចង់​ជួប។


ពួក​គេ​លើក​គ្នា​សំរុក​មក​លើ​ខ្ញុំ ដូច​កង‌ទ័ព​ទម្លុះ​កំពែង សំរុក​ចូល​វាយ​ក្រុង​មួយ។


ដ្បិត​ខ្ញុំ​ភ័យ​ខ្លាច​អុលឡោះ​ដាក់​ទោស​ណាស់ ខ្ញុំ​មិន​អាច​តទល់​នឹង​អំណាច​ដ៏​ថ្កុំ‌ថ្កើង របស់​ទ្រង់​បាន​ឡើយ។


ដ្បិត​ព្រួញ​របស់​អុលឡោះ​ជា​ម្ចាស់​ដ៏​មាន​អំណាច​បាញ់​ទម្លុះ​ខ្ញុំ ពិស‌ពុល​របស់​ព្រួញ​ទាំង​នោះ​ជ្រួត‌ជ្រាប ពេញ​ក្នុង​សព៌ាង្គ‌កាយ​របស់​ខ្ញុំ។ អុលឡោះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ញាប់‌ញ័រ ដូច​មាន​សត្រូវ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព​វាយ​ប្រហារ​ខ្ញុំ។


ប៉ុន្តែ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​តក់‌ស្លុត ដោយ​យល់​សប្ដិ​អាក្រក់ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ញ័រ​រន្ធត់ ដោយ​ឃើញ​សុបិន​និមិត្ត​មិន​ល្អ។


ពពក​តែងតែ​រសាត់​បាត់​ទៅ រីឯ​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ផ្នូរ​ខ្មោច ក៏​ពុំ​អាច​ឡើង​មក​វិញ​បាន​ដែរ។


នៅ​ពេល​ឮ​ពាក្យ​សំដី​របស់​ខ្មាំង​សត្រូវ និង​មនុស្ស​ពាល​នាំ​គ្នា​បៀត‌បៀន​ខ្ញុំ។ ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​វេទនា គេ​នាំ​គ្នា​ប្រឆាំង​នឹង​ខ្ញុំ​ដោយ​កំហឹង។


ខ្ញុំ​លំបាក​វេទនា ជិត​ស្លាប់​តាំង​ពី​ក្មេង​មក​ម៉្លេះ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ តក់‌ស្លុត​អស់​សង្ឃឹម។


កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​ទ្រង់ សង្កត់​មក​លើ​ខ្ញុំ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ ភ័យ​តក់‌ស្លុត​បាត់​ស្មារតី។


យើង​លុប​បំបាត់​ទោស និង​កំហុស​របស់​អ្នក ដូច​ពពក​រសាត់​បាត់​ទៅ ចូរ​វិល​ត្រឡប់​មក​រក​យើង​វិញ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ។


ហេតុ​នេះ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​អ័ព្ទ នៅ​ពេល​ព្រលឹម ដូច​ទឹក​សន្សើម​នៅ​ពេល​ព្រឹក ដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗ ដូច​កំទេច​ចំបើង​ប៉ើង​ចេញ​ពី​លាន​បោក​ស្រូវ និង​ដូច​ផ្សែង​ហុយ​ចេញ​ពី​រោង​បាយ។


«អេប្រាអ៊ីម​អើយ! តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន? យូដា​អើយ! តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន បើ​ចិត្ត​ភក្តី​របស់​អ្នក​រាល់​គ្នា​មក​លើ​យើង ប្រៀប​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម និង​ទឹក​សន្សើម​នៅ​ពេល​ព្រឹក ដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗ​ដូច្នេះ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម