«ខ្ញុំឆ្អែតចិត្តនឹងជីវិតណាស់! ខ្ញុំមិនអាចទប់ការត្អូញត្អែរ របស់ខ្ញុំបានទៀតទេ ខ្ញុំនឹងស្រដីចេញមក ដោយឈឺចាប់ក្នុងចិត្ត។
យ៉ូប 6:26 - អាល់គីតាប ពាក្យដែលខ្ញុំនិយាយនេះ តើអស់លោកចង់បន្ទោសកន្លែងណា តើអស់លោកយល់ថាពាក្យសំដីរបស់ មនុស្សអស់សង្ឃឹម ឥតបានការឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដែលឃើញថា ពាក្យរបស់មនុស្ស ឥតសង្ឃឹមជាខ្យល់ទទេ តើអ្នកគិតបន្ទោសដល់ពាក្យសម្ដីឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពាក្យដែលខ្ញុំនិយាយនេះ តើអស់លោកចង់បន្ទោសកន្លែងណា តើអស់លោកយល់ថាពាក្យសម្ដីរបស់ មនុស្សអស់សង្ឃឹម ឥតបានការឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលឃើញថា ពាក្យរបស់មនុស្សឥតសង្ឃឹមជាខ្យល់ទទេ នោះតើអ្នកគិតបន្ទោសដល់ពាក្យសំដីឬអី |
«ខ្ញុំឆ្អែតចិត្តនឹងជីវិតណាស់! ខ្ញុំមិនអាចទប់ការត្អូញត្អែរ របស់ខ្ញុំបានទៀតទេ ខ្ញុំនឹងស្រដីចេញមក ដោយឈឺចាប់ក្នុងចិត្ត។
«តើអ្នកប្រាជ្ញ ដែលយកចំណេះដឹងឥតខ្លឹមសារ មកឆ្លើយដែរឬ? តើគេយកសេចក្ដីឥតបានការ ដូចខ្យល់ក្ដៅបក់ពីទិសបូព៌ា មកដាក់ពេញខ្លួនកើតឬ?
តើអស់លោកនិយាយឥតបានការដូច្នេះ ដល់អង្កាល់ទើបចប់? តើមានអ្វីធ្វើឲ្យអស់លោកពុះកញ្ជ្រោល បានជាអស់លោកឆ្លើយដូច្នេះ?
អៃយ៉ូបតបថា៖ «អូននិយាយដូចជាស្រីមិនដឹងខុសត្រូវ! យើងទទួលសុភមង្គលពីអុលឡោះយ៉ាងណា យើងក៏ត្រូវតែទទួលទុក្ខវេទនាពីទ្រង់យ៉ាងនោះដែរ!»។ ក្នុងស្ថានភាពទាំងនេះ អៃយ៉ូបពុំបានប្រព្រឹត្តអំពើបាប ដោយពាក្យសំដីឡើយ។
ខ្ញុំបាននិយាយម្ដងរួចមកហើយ ខ្ញុំមិននិយាយទៀតទេ ហើយខ្ញុំក៏បាននិយាយជាលើកទីពីរដែរ ខ្ញុំគ្មានអ្វីបន្ថែមទៀតឡើយ»។
តើអ្នកពិតជាចង់ចោទថា យើងមិនយុត្តិធម៌ ហើយអ្នកចង់ថ្កោលទោសយើង ដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬ?
ទ្រង់មានបន្ទូលមកខ្ញុំថា “ម្ដេចក៏អ្នកសង្ស័យលើគម្រោងការរបស់យើង ដោយពោលពាក្យឥតខ្លឹមសារដូច្នេះ?” ពិតមែនហើយ ខ្ញុំបានថ្លែងនូវសេចក្ដី ដ៏អស្ចារ្យដោយពុំដឹងខ្លួន គឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញា ដែលខ្ញុំអាចយល់ និងអាចស្គាល់។
ក្រោយពេលអុលឡោះតាអាឡាមានបន្ទូលទាំងនេះមកកាន់អៃយ៉ូបហើយ ទ្រង់មានបន្ទូលទៅកាន់លោកអេលីផាសជាអ្នកស្រុកថេម៉ានថា៖ «យើងខឹងនឹងអ្នក ព្រមទាំងមិត្តភក្ដិទាំងពីររបស់អ្នកខ្លាំងណាស់ ដ្បិតអ្នកពុំបានថ្លែងអំពីយើង ដោយត្រឹមត្រូវដូចអៃយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ។
បើអស់លោកត្រឹមត្រូវមែន ខ្ញុំសុខចិត្តទទួល តែពាក្យដែលអស់លោកស្ដីបន្ទោសនោះ មិនសមហេតុសមផលទេ។
ដ្បិតព្រួញរបស់អុលឡោះជាម្ចាស់ដ៏មានអំណាចបាញ់ទម្លុះខ្ញុំ ពិសពុលរបស់ព្រួញទាំងនោះជ្រួតជ្រាប ពេញក្នុងសព៌ាង្គកាយរបស់ខ្ញុំ។ អុលឡោះធ្វើឲ្យខ្ញុំភ័យញាប់ញ័រ ដូចមានសត្រូវតំរៀបគ្នាជាក្បួនទ័ពវាយប្រហារខ្ញុំ។
គឺសូមអុលឡោះមេត្តាកិនកំទេចខ្ញុំ សូមទ្រង់ប្រើអំណាច បង្ហើយអាយុជីវិតរបស់ខ្ញុំទៅចុះ!
«តើអ្នកនៅតែមានប្រសាសន៍បែបនេះ ដល់កាលណា? តើអ្នកបញ្ចេញពាក្យសំដី ដូចខ្យល់កំបុតត្បូងដល់កាលណាទៀត?
«អេប្រាអ៊ីមចេះតែនាំគ្នាបោក បញ្ឆោតយើង កូនចៅអ៊ីស្រអែលចេះតែបោកប្រាស់យើង» ហើយយូដាមិនស្ថិតនៅជាប់នឹងអុលឡោះទេ គេមិនស្មោះត្រង់នឹងម្ចាស់ដ៏វិសុទ្ធ។
ដ្បិតអ្នកនឹងបានសុចរិតដោយសារពាក្យសំដីអ្នក ឬមួយអ្នកត្រូវទទួលទោសក៏ដោយសារតែពាក្យសំដីរបស់អ្នកដែរ»។
ដូច្នេះ យើងមិនមែនជាកូនក្មេងដែលរេរា ត្រូវខ្យល់នៃគោលលទ្ធិនានា ផាត់ចុះផាត់ឡើងនោះទៀតឡើយ ហើយក៏លែងចាញ់បោក ឬចាញ់កលល្បិចមនុស្សដែលពូកែនាំឲ្យវង្វេងនោះទៀតដែរ។