Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 12:1 - អាល់គីតាប

1 «អេប្រា‌អ៊ីម​ចេះ​តែ​នាំ​គ្នា​បោក បញ្ឆោត​យើង កូន​ចៅ​អ៊ីស្រ‌អែល​ចេះ​តែ​បោក‌ប្រាស់​យើង» ហើយ​យូដា​មិន​ស្ថិត​នៅ​ជាប់​នឹង​អុលឡោះ​ទេ គេ​មិន​ស្មោះ​ត្រង់​នឹង​ម្ចាស់​ដ៏‌វិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 អេប្រាអិម​ចិញ្ចឹម​ខ្លួន​ដោយ​ខ្យល់ ហើយ​ចេះ​តែ​ដេញ​តាម​ខ្យល់​ពី​ទិស​ខាង​កើត​រាល់​ថ្ងៃ គេ​ចម្រើន​សេចក្ដី​ភូត‌ភរ និង​អំពើ​ឃោរ​ឃៅ គេ​តាំង​សញ្ញា​ជាមួយ​ស្រុក​អាស‌ស៊ើរ ហើយ​បញ្ជូន​ប្រេង​ទៅ​ស្រុក​អេស៊ីព្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 «អេប្រាអ៊ីម​ចេះ​តែ​នាំ​គ្នា​បោក បញ្ឆោត​យើង កូន​ចៅ​អ៊ីស្រា‌អែល​ចេះ​តែ​បោក‌ប្រាស់​យើង» តែ​យូដា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជាម្ចាស់​នៅ​ឡើយ គេ​ស្មោះ​ត្រង់​នឹង​ព្រះ​ដ៏វិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 អេប្រា‌អិម​តែង​ឡោម‌ព័ទ្ធ​អញ ដោយ​សេចក្ដី​ភូត‌ភរ ហើយ​ពួក​វង្ស​អ៊ីស្រាអែល ដោយ​សេចក្ដី​ឆរ‌បោក​ដែរ ឯ​យូដា គេ​នៅ​តែ​មាន​អំណាច​ចំពោះ​ព្រះ​នៅ​ឡើយ ក៏​ស្មោះ‌ត្រង់​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​ដែរ

សូមមើលជំពូក ចម្លង




ហូសេ 12:1
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​មាន​ស្រូវ​ប្រាំ​ពីរ​កួរ​ទៀត ដែល​ស្កក និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្តៅ លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។


គ្រា​នោះ​ស្តេច​ពូល ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី បាន​វាយ​លុក​ចូល​ស្រុក​អ៊ីស្រ‌អែល តែ​ស្តេច​មណា‌ហិម យក​ប្រាក់​មួយ​ពាន់​ហាប​ជូន​ស្តេច​ពូល សូម​ឲ្យ​ស្តេច​នោះ​ជួយ​ពង្រឹង​អំណាច​របស់​ខ្លួន។


ស្តេច​យ៉ូរ៉ាម​បាន​សង់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ លើ​ភ្នំ​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា។ ស្តេច​ជំរុញ​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​ឲ្យ​គោរព​ព្រះ​ក្លែង‌ក្លាយ។


«តើ​អ្នក​ប្រាជ្ញ ដែល​យក​ចំណេះ​ដឹង​ឥត​ខ្លឹម‌សារ មក​ឆ្លើយ​ដែរ​ឬ? តើ​គេ​យក​សេចក្ដី​ឥត​បាន​ការ ដូច​ខ្យល់​ក្ដៅ​បក់​ពី​ទិស​បូព៌ា មក​ដាក់​ពេញ​ខ្លួន​កើត​ឬ?


ក៏​ប៉ុន្តែ តាម​ពិត ពួក​គេ​ចង់​បោក​ប្រាស់​ទ្រង់ គឺ​អ្វីៗ​ដែល​គេ​និយាយ​ចេញ​មក សុទ្ធ​តែ​ជា​ពាក្យ​កុហក​ទាំង​អស់។


ហេតុ​អ្វី​បាន​ជា​អ្នក​ឆាប់​ដូរ​គំនិត​ដូច្នេះ ស្រុក​អេស៊ីប​នឹង​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត ដូច ស្រុក​អាស្ស៊ីរី​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត​ដែរ។


ខ្យល់​នឹង​ផាត់​យក​ពួក​មេ​ដឹក​នាំ​របស់​អ្នក ទៅ​បាត់​អស់ គូ​ស្នេហ៍​របស់​អ្នក នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក។ ពេល​នោះ អ្នក​នឹង​ត្រូវ​អាម៉ាស់ បាក់​មុខ ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​អ្នក។


យើង​នឹង​បំបរ‌បង់​អ្នក​រាល់​គ្នា​ឲ្យ​ឆ្ងាយ​ពី​យើង ដូច​យើង​បាន​បំបរ‌បង់​ពួក​អេប្រាអ៊ីម​ទាំង​មូល​ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ដែរ»។


យើង​ខ្ញុំ​លើក​ដៃ​អង្វរ​សុំ​ស្បៀង​ពី​ស្រុក​អេស៊ីប និង​ស្រុក​អាស្ស៊ីរី ដើម្បី​ចំអែត​ក្រពះ។


ទោះ​បី​ទំពាំង‌បាយ‌ជូរ​នេះ​ដុះ​យ៉ាង​មាំ​ក្ដី ក៏​វា​ពុំ​អាច​លូត​លាស់​បាន​ដែរ។ ពេល​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត វា​មុខ​ជា​ក្រៀម​ស្ងួត​មិន​ខាន គឺ​វា​នឹង​ក្រៀម​នៅ​លើ​ដី​ដែល​វា​ដុះ​នោះ»។


យើង​មិន​អាច​ប្រព្រឹត្ត តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង យើង​មិន​មែន​មក ដើម្បី​បំផ្លាញ​អេប្រាអ៊ីម ព្រោះ​យើង​ជា​អុលឡោះ មិន​មែន​ជា​មនុស្ស​ទេ! យើង​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​ដែល​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​មិន​មែន​មក ដោយ​កំហឹង​ឡើយ។


អ៊ីស្រ‌អែល​អើយ ប្រសិន​បើ​អ្នក​ប្រព្រឹត្ត អំពើ​ពេស្យា‌ចារ​ដូច្នេះ មិន​គប្បី​ឲ្យ​យូដា​ធ្វើ​ខុស​ដូច​អ្នក​ទេ កុំ​ទៅ​គីល‌កាល់ កុំ​ឡើង​ទៅ​បេតអា‌វេន ឬ​ក៏​ស្បថ​ក្នុង​នាម អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប​ដែរ។


ខ្យល់​កំបុត​ត្បូង​នឹង​កួច​ពួក​គេ​យក​ទៅ ហើយ​ពួក​គេ​នឹង​ត្រូវ​ខ្មាស ព្រោះ​តែ​គូរបាន​របស់​ខ្លួន។


អេប្រាអ៊ីម​ឃើញ​រោគ​របស់​ខ្លួន យូដា​ក៏​ឃើញ​ដំបៅ​របស់​ខ្លួន​ដែរ ដូច្នេះ អេប្រាអ៊ីម​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ ជួប​ស្តេច ប៉ុន្តែ ស្តេច​នោះ​ពុំ​អាច​កែ​រោគ​អ្នក​រាល់​គ្នា ឬ​ព្យាបាល​ដំបៅ​អ្នក​រាល់​គ្នា ឲ្យ​ជា​សះ​បាន​ឡើយ។


គឺ​នៅ​ពេល​យើង​ចង់​ប្រោស អ៊ីស្រ‌អែល​ឲ្យ​បាន​ជា នោះ​កំហុស​របស់​អេប្រាអ៊ីម និង​អំពើ​ទុច្ចរិត របស់​សាម៉ារី មុខ​ជា​លេច​ចេញ​មក ដ្បិត​ពួក​គេ​បោក​ប្រាស់​គ្នា​ទៅ​វិញ​ទៅ​មក ខាង​ក្នុង​មាន​ចោរ​លួច ខាង​ក្រៅ​មាន​ចោរ​ប្លន់។


អេប្រាអ៊ីម​ប្រៀប​បាន​នឹង​សត្វ​ព្រាប​ដ៏​ល្ងី‌ល្ងើ គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ ពួក​គេ​ហៅ​ស្រុក​អេស៊ីប​ឲ្យ​មក​ជួយ ពួក​គេ​រត់​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី។


ពួក​គេ​សាប​ព្រោះ​ខ្យល់ ពួក​គេ​នឹង​ទទួល​ផល​ជា​ព្យុះ។ ស្រូវ​ស្កក គ្មាន​បាយ​ហូប ហើយ​ប្រសិន​បើ​មាន ក៏​គង់​តែ​ជន​បរទេស មក​លេប​យក​ទៅ​បាត់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម