នេះគ្រាន់តែជាស្នាដៃដ៏តូចរបស់ទ្រង់ ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯអំណាចដ៏ខ្លាំងក្លារបស់ទ្រង់វិញ តើនរណាអាចស្វែងយល់បាន?»។
យ៉ូប 37:4 - អាល់គីតាប បន្ទាប់មក សំឡេងដ៏រំពងរបស់ទ្រង់ លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើងរុងរឿង ហើយពេលទ្រង់បន្លឺសំឡេងនោះ ទ្រង់បណ្ដោយឲ្យផ្លេកបន្ទោរ ជះពន្លឺដ៏ព្រោងព្រាត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចមកមានឮសូរគំរាមគ្រាំគ្រេង ព្រះអង្គបញ្ចេញផ្គរដោយសំឡេងនៃឫទ្ធានុភាពព្រះអង្គ ព្រះអង្គមិនឃាត់ផ្លេកបន្ទោរ ក្នុងកាលដែលសំឡេងព្រះអង្គបានឮនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះសូរសៀងដ៏រំពងរបស់ព្រះអង្គ លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើងរុងរឿង ហើយពេលព្រះអង្គបន្លឺព្រះសូរសៀងនោះ ព្រះអង្គបណ្ដោយឲ្យផ្លេកបន្ទោរ ជះពន្លឺដ៏ព្រោងព្រាត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកមានឮសូរគំរាមគ្រាំគ្រេង ទ្រង់បញ្ចេញផ្គរដោយសំឡេងនៃឫទ្ធានុភាពទ្រង់ រួចទ្រង់មិនឃាត់ផ្លេកបន្ទោរ ក្នុងកាលដែលសំឡេងទ្រង់បានឮនោះទេ |
នេះគ្រាន់តែជាស្នាដៃដ៏តូចរបស់ទ្រង់ ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯអំណាចដ៏ខ្លាំងក្លារបស់ទ្រង់វិញ តើនរណាអាចស្វែងយល់បាន?»។
ពេលណាទ្រង់កំណត់ច្បាប់មួយ សម្រាប់ទឹកភ្លៀង ព្រមទាំងកំណត់ផ្លូវសម្រាប់ផ្លេកបន្ទោរ និងផ្គររួចស្រេចហើយ
ចូរនាំគ្នាស្ដាប់ចុះ ចូរនាំគ្នាស្ដាប់សំឡេង ដែលលាន់ឮគគ្រឹកគគ្រេង គឺសំឡេងចេញមកពីទ្រង់
ទ្រង់ធ្វើឲ្យលាន់ឮពាសពេញផ្ទៃមេឃ ផ្លេកបន្ទោររបស់ទ្រង់ភ្លឺរហូតទៅដល់ ទីដាច់ស្រយាលនៃផែនដី។
អុលឡោះបន្លឺសំឡេងដ៏គួរស្ញប់ស្ញែង ទ្រង់ធ្វើកិច្ចការដ៏អស្ចារ្យបំផុត ដែលយើងពុំអាចស្វែងយល់បាន។
ទ្រង់បាញ់ព្រួញរបស់ទ្រង់ទៅលើខ្មាំងសត្រូវ ដើម្បីកំចាត់កំចាយពួកគេ។ ទ្រង់បាញ់ផ្លេកបន្ទោរ ធ្វើឲ្យពួកគេបាក់ទ័ព។
ទ្រង់នៅលើរទេះឡើងខ្ពស់ជាងផ្ទៃមេឃ ដ៏ស្ថិតស្ថេរអស់កល្បជានិច្ចទៅទៀត ទ្រង់បន្លឺសំឡេងយ៉ាងរន្ទឺខ្ទរខ្ទារ។
អ៊ីស្រអែលអើយ គ្មានព្រះណាអាចផ្ទឹមស្មើ នឹងអុលឡោះជាម្ចាស់របស់អ្នកបានឡើយ ទ្រង់ឆ្លងកាត់ផ្ទៃមេឃ មកសង្គ្រោះអ្នក ដោយនៅយ៉ាងរុងរឿងលើពពក។