Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 37:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 រួច​មក​មាន​ឮ​សូរ​គំរាម​គ្រាំ‌គ្រេង ទ្រង់​បញ្ចេញ​ផ្គរ​ដោយ​សំឡេង​នៃ​ឫទ្ធា‌នុភាព​ទ្រង់ រួច​ទ្រង់​មិន​ឃាត់​ផ្លេក‌បន្ទោរ ក្នុង​កាល​ដែល​សំឡេង​ទ្រង់​បាន​ឮ​នោះ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 រួច​មក​មាន​ឮ​សូរ​គំរាម​គ្រាំ‌គ្រេង ព្រះ‌អង្គ​បញ្ចេញ​ផ្គរ​ដោយ​សំឡេង​នៃ​ឫទ្ធា‌នុភាព​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​ឃាត់​ផ្លេក‌បន្ទោរ ក្នុង​កាល​ដែល​សំឡេង​ព្រះ‌អង្គ​បាន​ឮ​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 បន្ទាប់​មក ព្រះ‌សូរសៀង​ដ៏​រំពង​របស់​ព្រះអង្គ លាន់​ឮ​ឡើង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុងរឿង ហើយ​ពេល​ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​នោះ ព្រះអង្គ​បណ្ដោយ​ឲ្យ​ផ្លេក​បន្ទោរ ជះ​ពន្លឺ​ដ៏​ព្រោង‌ព្រាត។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 បន្ទាប់​មក សំឡេង​ដ៏​រំពង​របស់​ទ្រង់ លាន់​ឮ​ឡើង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង ហើយ​ពេល​ទ្រង់​បន្លឺ​សំឡេង​នោះ ទ្រង់​បណ្ដោយ​ឲ្យ​ផ្លេក​បន្ទោរ ជះ​ពន្លឺ​ដ៏​ព្រោង‌ព្រាត។

សូមមើលជំពូក ចម្លង




យ៉ូប 37:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល ការ​ទាំង​នេះ​គ្រាន់​តែ​ជា​កិច្ច​ខាង​ក្រៅ​របស់​ទ្រង់​ទេ ហើយ​យើង​ឮ​និយាយ​ពី​ទ្រង់ ជា​សំឡេង​ខ្សាវៗ​យ៉ាង​ណា​ទៅ ឯ​សំឡេង​លាន់​ឮ​ពី​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ នោះ​តើ​អ្នក​ណា​នឹង​យល់​បាន។


ក្នុង​កាល​ដែល​ទ្រង់​បាន​ដាក់​កំរិត​ដល់​ទឹក​ភ្លៀង ហើយ​ឲ្យ​មាន​ផ្លូវ​សំរាប់​ផ្លេក‌បន្ទោរ​នៃ​ផ្គរ‌លាន់


ចូរ​ស្តាប់ ឱ​សូម​ស្តាប់​សូរ​គឹក‌កង​នៃ​សំឡេង​ទ្រង់​ផង គឺ​ជា​សូរ​រំពង​ពី​ព្រះ‌ឱស្ឋ​ទ្រង់


ទ្រង់​តែង​កំចាយ​ឲ្យ​ឮ​ពេញ​ក្រោម​ផ្ទៃ​មេឃ ទ្រង់​ឲ្យ​ឃើញ​ផ្លេក‌បន្ទោរ​របស់​ទ្រង់​ទៅ​ដល់​ចុង​ផែនដី​បំផុត


ព្រះ‌ទ្រង់​បញ្ចេញ​សំឡេង​ជា​ផ្គរ‌លាន់​យ៉ាង​អស្ចារ្យ ក៏​ធ្វើ​ការ​យ៉ាង​ធំ​ដែល​យើង​រាល់​គ្នា​រក​យល់​មិន​បាន


តើ​ឯង​មាន​ដៃ​ដូច​ព្រះ​ដែរ​ឬ តើ​ឯង​ចេះ​បញ្ចេញ​សំឡេង​ជា​ផ្គរ​ដូច​ជា​ទ្រង់​បាន​ឬ​ទេ។


ក៏​បាញ់​ព្រួញ​នៃ​ទ្រង់​ទៅ​កំចាត់‌កំចាយ​គេ នឹង​រន្ទះ​ជា​ច្រើន ទៅ​បំបាក់​ពួក​គេ


គឺ​ដល់​ព្រះ​ដែល​ទ្រង់​យាង​លើ​ផ្ទៃ​មេឃ​នៃ​អស់​ទាំង​ជាន់ ផ្ទៃ​មេឃ ដ៏​នៅ​តាំង​ពី​បូរាណ​មក ន៏ ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀង គឺ​ជា​សំនៀង​ដ៏​ខ្លាំង​ក្រៃ‌លែង


ឱ​យេស៊ូរុន​អើយ គ្មាន​អ្នក​ណា​ដូច​ព្រះ ដែល​ទ្រង់​ជិះ​ផ្ទៃ​មេឃ​មក​ជួយ​ឯង ហើយ​លើ​ពពក ដោយ​ភាព​ដ៏​ឧត្តម​របស់​ទ្រង់​នោះ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម