កុំឲ្យគេទុកចិត្តលើអ្វីៗដែលឥតប្រយោជន៍ បណ្ដាលឲ្យខកចិត្តនោះឡើយ ដ្បិតគេនឹងទទួលការឥតប្រយោជន៍ ទុកជារង្វាន់។
យ៉ូប 34:33 - អាល់គីតាប តាមយោបល់របស់អ្នក តើទ្រង់ត្រូវ ដាក់ទោសអ្នកពោលដូច្នេះឬទេ? ខ្ញុំសួរបែបនេះ ព្រោះអ្នកជាមនុស្សតិទៀន គឺអ្នកទេតើដែលបានសម្រេចដូច្នេះ មិនមែនខ្ញុំទេ ហេតុនេះបើអ្នកដឹង សូមនិយាយមកចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះអង្គត្រូវប្រទានរង្វាន់ ឲ្យត្រូវតាមចិត្តលោក ដោយព្រោះលោកមិនព្រមទទួលដូច្នេះឬ? ឯការដែលទទួល ឬមិនទទួល នោះស្រេចនឹងលោក មិនមែនស្រេចនឹងខ្ញុំទេ ដូច្នេះ សេចក្ដីដែលលោកដឹង សូមនិយាយមកចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាមយោបល់របស់លោក តើព្រះអង្គត្រូវ ដាក់ទោសអ្នកពោលដូច្នេះឬទេ? ខ្ញុំសួរបែបនេះ ព្រោះលោកជាអ្នកតិទៀន គឺលោកទេតើដែលបានសម្រេចដូច្នេះ មិនមែនខ្ញុំទេ ហេតុនេះបើលោកដឹង សូមនិយាយមកចុះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើទ្រង់ត្រូវប្រទានរង្វាន់មក ឲ្យត្រូវតាមបំណងចិត្តលោកឬ បានជាលោកមិនព្រមទទួលដូច្នេះ ឯការដែលទទួលឬមិនទទួល នោះស្រេចនៅលោក មិនមែនស្រេចនឹងខ្ញុំទេ ដូច្នេះ សេចក្ដីដែលលោកជ្រាប សូមពោលមកចុះ |
កុំឲ្យគេទុកចិត្តលើអ្វីៗដែលឥតប្រយោជន៍ បណ្ដាលឲ្យខកចិត្តនោះឡើយ ដ្បិតគេនឹងទទួលការឥតប្រយោជន៍ ទុកជារង្វាន់។
ឱអ្នកដែលអារសាច់ខ្លួនឯង ព្រោះតែកំហឹងអើយ តើគួរឲ្យផែនដីក្លាយទៅជាទីស្មសាន និងឲ្យផ្ទាំងថ្មរមៀល ព្រោះតែអ្នកឬ?
ប្រសិនបើអ្នកចង់ឆ្លើយ សូមឆ្លើយមកចុះ! សូមមានប្រសាសន៍មក ដ្បិតខ្ញុំចង់រកយុត្តិធម៌ជូនអ្នក។
ទ្រង់តបស្នងចំពោះមនុស្សលោក តាមអំពើដែលខ្លួនប្រព្រឹត្ត ទ្រង់ឲ្យម្នាក់ៗទទួលផល តាមរបៀបដែលខ្លួនរស់នៅ។
មនុស្សមានសុភនិច្ឆ័យនឹងយល់ស្របជាមួយខ្ញុំ មនុស្សមានប្រាជ្ញានឹងចុះសំរុងជាមួយខ្ញុំថា
គ្មាននរណាឲ្យរបស់មកយើងខ្ចី ហើយយើងត្រូវសងទៅគេវិញនោះឡើយ ដ្បិតអ្វីៗទាំងអស់នៅលើផែនដីនេះ សុទ្ធតែជាកម្មសិទ្ធិរបស់យើង។
ពេលទ្រង់ដកយកអ្វីទៅហើយ គ្មាននរណាអាចឃាត់ទ្រង់បានទេ ហើយក៏គ្មាននរណាអាចពោលទៅទ្រង់ថា “ហេតុអ្វីបានជាទ្រង់ធ្វើដូច្នេះ” ដែរ។
បើអុលឡោះតាអាឡាពេញចិត្តធ្វើការអ្វី ទ្រង់នឹងសម្រេចការនោះ នៅលើផ្ទៃមេឃ និងផែនដី នៅក្នុងសមុទ្រ និងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។
អ្នកបានប្រព្រឹត្តអំពើទាំងនេះ តើឲ្យយើងនៅស្ងៀមម្ដេចកើត? អ្នកស្មានថាយើងដូចអ្នកដែរឬ? ប៉ុន្តែ យើងថ្កោលទោស ហើយបង្ហាញ ឲ្យអ្នកឃើញកំហុសទាំងនេះផ្ទាល់នឹងភ្នែក។
មនុស្សសុចរិតតែងតែទទួលរង្វាន់ នៅលើផែនដីនេះ រីឯមនុស្សអាក្រក់ និងមនុស្សបាប តែងតែទទួលផល តាមអំពើដែលគេប្រព្រឹត្ត។
អ្នកណាប្រឆាំងនឹងម្ចាស់ដែលបានបង្កើតខ្លួន អ្នកនោះមុខជាវេទនាពុំខាន! អ្នកនោះកើតពីដី មិនខុសពីអ្នកឯទៀតៗទេ។ មិនដែលមានដីឥដ្ឋណាពោលទៅកាន់ជាងស្មូន ដែលកំពុងតែសូនខ្លួនថា តើអ្នកធ្វើអ្វីហ្នឹង! ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ!
ប្រសិនបើពួកគេពុំព្រមទទួលពែងពីដៃអ្នកយកទៅផឹកទេ ចូរប្រាប់ពួកគេដូចតទៅ: “អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា ត្រូវតែផឹក! ត្រូវតែផឹក!
ឱមនុស្សអើយ តើអ្នកមានឋានៈអ្វីបានជាហ៊ានជជែកតវ៉ានឹងអុលឡោះបែបនេះ? តើដីឥដ្ឋមានដែលនិយាយទៅកាន់ជាងស្មូនថា «ហេតុអ្វីបានជាលោកធ្វើឲ្យខ្ញុំមានរូបរាងយ៉ាងនេះ»ដែរឬទេ?។
គាត់យល់ឃើញថា គាត់រងការប្រមាថមើលងាយដូចអាល់ម៉ាហ្សៀស ប្រសើរជាងបានទ្រព្យសម្បត្តិនានានៅស្រុកអេស៊ីប ដ្បិតគាត់ជាប់ចិត្ដនឹងរង្វាន់ដែលនៅខាងមុខ។
ប្រសិនបើបន្ទូលនៃអុលឡោះដែលពួកម៉ាឡាអ៊ីកាត់ថ្លែងប្រាប់យកជាការបាន ហើយបើអ្នកដែលប្រព្រឹត្ដល្មើស និងមិនស្ដាប់តាម បានទទួលទោសយ៉ាងហ្នឹងទៅហើយ