Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 34:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 តើ​ព្រះ‌អង្គ​ត្រូវ​ប្រទាន​រង្វាន់ ឲ្យ​ត្រូវ​តាម​ចិត្ត​លោក ដោយ​ព្រោះ​លោក​មិន​ព្រម​ទទួល​ដូច្នេះឬ? ឯ​ការ​ដែល​ទទួល ឬ​មិន​ទទួល នោះ​ស្រេច​នឹង​លោក មិន​មែន​ស្រេច​នឹង​ខ្ញុំ​ទេ ដូច្នេះ សេចក្ដី​ដែល​លោក​ដឹង សូម​និយាយ​មក​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 តាម​យោបល់​របស់​លោក តើ​ព្រះអង្គ​ត្រូវ ដាក់​ទោស​អ្នក​ពោល​ដូច្នេះ​ឬ​ទេ? ខ្ញុំ​សួរ​បែប​នេះ ព្រោះ​លោក​ជា​អ្នក​តិទៀន គឺ​លោក​ទេ​តើ​ដែល​បាន​សម្រេច​ដូច្នេះ មិន​មែន​ខ្ញុំ​ទេ ហេតុ​នេះ​បើ​លោក​ដឹង សូម​និយាយ​មក​ចុះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 តើ​ទ្រង់​ត្រូវ​ប្រទាន​រង្វាន់​មក ឲ្យ​ត្រូវ​តាម​បំណង​ចិត្ត​លោក​ឬ បាន​ជា​លោក​មិន​ព្រម​ទទួល​ដូច្នេះ ឯ​ការ​ដែល​ទទួលឬ​មិន​ទទួល នោះ​ស្រេច​នៅ​លោក មិន​មែន​ស្រេច​នឹង​ខ្ញុំ​ទេ ដូច្នេះ សេចក្ដី​ដែល​លោក​ជ្រាប សូម​ពោល​មក​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 តាម​យោបល់​របស់​អ្នក តើ​ទ្រង់​ត្រូវ ដាក់​ទោស​អ្នក​ពោល​ដូច្នេះ​ឬ​ទេ? ខ្ញុំ​សួរ​បែប​នេះ ព្រោះ​អ្នក​ជា​មនុស្ស​តិទៀន គឺ​អ្នក​ទេ​តើ​ដែល​បាន​សម្រេច​ដូច្នេះ មិន​មែន​ខ្ញុំ​ទេ ហេតុ​នេះ​បើ​អ្នក​ដឹង សូម​និយាយ​មក​ចុះ!

សូមមើលជំពូក ចម្លង




យ៉ូប 34:33
20 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ឲ្យ​គេ​បញ្ឆោត​ខ្លួន ដោយ​ទុក​ចិត្ត​នឹង​សេចក្ដី​អសារ​ឥត​ការ​ឡើយ ដ្បិត​យ៉ាង​នោះ សេចក្ដី​អសារ​ឥត​ការ នឹង​បាន​ជា​រង្វាន់​ដល់​គេ។


ឱ​អ្នក​ដែល​ហែក‌ហួរ​ខ្លួន​ដោយ​សេចក្ដី​កំហឹង តើ​ផែនដី​ត្រូវ​ចោល​ស្ងាត់​ដោយ​ព្រោះ​អ្នក ឬ​ថ្ម​ត្រូវ​រើ​ចេញ​ពី​កន្លែង​របស់​វា​ឬ?


បើ​លោក​មាន​អ្វី​នឹង​ពោល សូម​ឆ្លើយ​តប​មក​ចុះ សូម​ពោល​ចេញ​មក ដ្បិត​ខ្ញុំ​ចង់​កែ​ឲ្យ​លោក​បាន​សុចរិត​វិញ។


បើ​លោក​អាច​នឹង​ឆ្លើយ​បាន នោះ​សូម​ឆ្លើយ​មក​ចុះ សូម​រៀប​លំដាប់​សេចក្ដី​នៅ​មុខ​ខ្ញុំ រួច​ឈរ​ឡើង។


ដ្បិត​ព្រះ‌អង្គ​នឹង​សង​ដល់​មនុស្ស តាម​ការ​ដែល​គេ​ធ្វើ ហើយ​នឹង​ឲ្យ​គ្រប់​គ្នា​បាន​ទទួល តាម​ផ្លូវ​របស់​ខ្លួន។


ឯ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​និយាយ​មក​ខ្ញុំ អើ គ្រប់​ទាំង​មនុស្ស​មាន​ប្រាជ្ញា​ដែល​ស្តាប់​ខ្ញុំ គេ​នឹងនិយាយមកខ្ញុំ​ថា


តើ​អ្នក​ណា​ដែល​ឲ្យ​អ្វី​មកយើង​ជា​មុន ដើម្បី​ឲ្យ​យើង​ត្រូវ​សង​គេ​វិញ? អ្វីៗ​សព្វ​សារពើ​នៅ​ក្រោម​មេឃ​ជា​របស់​យើង។


បើ​ព្រះ‌អង្គ​ចាប់​យក​ទៅ តើ​អ្នក​ណា​នឹង​ឃាត់​ព្រះ‌អង្គ​បាន តើ​អ្នក​ណា​នឹង​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ថា "តើ​ព្រះ‌អង្គ​ធ្វើ​អ្វី​នោះ"។


ព្រះ‌យេហូវ៉ា​ធ្វើ​ការ​អ្វី ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ នៅ​លើ​មេឃ និង​នៅ​ផែនដី នៅ​ក្នុង​សមុទ្រ និង​អស់ទាំង​ទី​ជម្រៅ។


អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ តែ​យើង​បាន​នៅ​ស្ញៀម អ្នក​ស្មាន​ថា យើង​ក៏​ដូច​តែ​អ្នក​ដែរ តែ​ឥឡូវ​នេះ យើង​បន្ទោស​អ្នក ហើយយក​រឿង​នេះ​មក​ដាក់​នៅ​ចំពោះ​មុខអ្នក។


ប្រសិន​បើ​មនុស្ស​សុចរិត បាន​ទទួល​រង្វាន់​នៅ​ផែនដី ចំណង់បើ​មនុស្ស​អាក្រក់ និង​មនុស្ស​មាន​បាប តើ​នឹង​ទទួល​សំណង លើស​ជាង​អម្បាល‌ម៉ាន​ទៅ!


វេទនា​ដល់​អ្នក​ណា​ដែល​ត​តាំង​នឹង​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក គេ​ជា​ភាជនៈ​មួយ​ក្នុង​ចំណោម​ភាជនៈ​ដែល​ធ្វើ​ពី​ដី។ តើ​ដី​ឥដ្ឋ​ពោល​ទៅ​កាន់​ជាង​ស្មូន​ថា តើ​អ្នក​កំពុង​ធ្វើ​អ្វី​ហ្នឹង? ឬ​ថា ថ្វី​ដៃ​របស់​អ្នកគ្មាន​បាន​ការ​អ្វី​ទេ ដែរ​ឬ?


បើ​កាល​ណា​គេ​មិន​ព្រម​ផឹក​ពី​ពែង​នៅ​ដៃ​អ្នក​ទេ នោះ​អ្នក​ត្រូវ​ប្រាប់​គេ​ថា៖ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ផឹក!


តើ​អ្នក​ណា​បាន​ថ្វាយ​អ្វី​មួយ​ដល់​ព្រះ‌អង្គ​ជា​មុន ដើម្បី​ឲ្យ​ព្រះ‌អង្គ​តប​ស្នង​វិញ?


ប៉ុន្តែ ឱ​មនុស្ស​អើយ! តើ​អ្នក​ជា​អ្វី ដែល​ហ៊ាន​ឆ្លើយ​ទាស់​នឹង​ព្រះ​ដូច្នេះ? តើ​របស់​ដែល​ជាង​ស្មូន​បាន​សូន និយាយ​ទៅ​ជាង​ស្មូន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​ដូច្នេះ» ដែរ​ឬ?


លោក​បាន​រាប់​ពាក្យ​ត្មះ​តិះ​ដៀល​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ថា​ជា​សម្បត្តិ​ដែល​ប្រសើរ​ជាង​ទ្រព្យ‌សម្បិត្ត​ដ៏​វិសេស​នៅ​ស្រុក​អេស៊ីព្ទ​ទៅ​ទៀត ដ្បិត​លោក​សម្លឹង​ទៅ​ឯ​រង្វាន់​ដែល​នៅ​ខាង​មុខ។


ប្រសិន‌បើ​ព្រះ‌បន្ទូល​ដែល​ពួក​ទេវតា​បាន​ថ្លែង​ប្រាប់​នោះ ជា​ការ​ពិត ដូច្នេះ អ្នក​ដែល​ប្រព្រឹត្ត​រំលង ហើយ​រឹង​ចចេស ត្រូវ​ទទួល​ទោសទៅ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម