យេរេមា 25:28 - អាល់គីតាប28 ប្រសិនបើពួកគេពុំព្រមទទួលពែងពីដៃអ្នកយកទៅផឹកទេ ចូរប្រាប់ពួកគេដូចតទៅ: “អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា ត្រូវតែផឹក! ត្រូវតែផឹក! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 បើកាលណាគេមិនព្រមផឹកពីពែងនៅដៃអ្នកទេ នោះអ្នកត្រូវប្រាប់គេថា៖ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះ អ្នករាល់គ្នាត្រូវតែផឹក! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 ប្រសិនបើពួកគេពុំព្រមទទួលពែងពីដៃអ្នកយកទៅផឹកទេ ចូរប្រាប់ពួកគេដូចតទៅ: “ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា ត្រូវតែផឹក! ត្រូវតែផឹក! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 បើកាលណាគេមិនព្រមផឹកពីពែងនៅដៃឯងទេ នោះត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះត្រូវឲ្យឯងរាល់គ្នាផឹកជាពិត សូមមើលជំពូក |
ប្រសិនបើមានប្រជាជាតិណាមួយមិនព្រមបម្រើនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន គឺប្រសិនបើគេមិនព្រមស្ថិតនៅក្រោមនឹមស្ដេចស្រុកបាប៊ីឡូនទេនោះ យើងនឹងដាក់ទោសប្រជាជាតិនោះ ឲ្យស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ រហូតទាល់តែយើងប្រហារពួកគេឲ្យវិនាសសូន្យ ក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។