ប៉ុន្តែ យើងនឹងទុកជីវិតមនុស្សប្រាំពីរពាន់នាក់នៅស្រុកអ៊ីស្រអែល គឺអស់អ្នកដែលពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាល ហើយមិនបានថើបព្រះនេះទេ»។
យ៉ូប 31:27 - អាល់គីតាប ខ្ញុំមិនដែលមានគំនិតលួចលាក់ ចង់គោរព ថ្វាយបង្គំព្រះអាទិត្យ និងព្រះច័ន្ទឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចចិត្តខ្ញុំមានសេចក្ដីល្បួងដោយសម្ងាត់ ហើយមាត់ក៏បានថើបដៃរបស់ខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមិនដែលមានគំនិតលួចលាក់ ចង់គោរព ថ្វាយបង្គំព្រះអាទិត្យ និងព្រះច័ន្ទឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចចិត្តខ្ញុំមានសេចក្ដីល្បួងដោយសំងាត់ ហើយមាត់ក៏បានថើបដៃរបស់ខ្ញុំ |
ប៉ុន្តែ យើងនឹងទុកជីវិតមនុស្សប្រាំពីរពាន់នាក់នៅស្រុកអ៊ីស្រអែល គឺអស់អ្នកដែលពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាល ហើយមិនបានថើបព្រះនេះទេ»។
ពេលសម្លឹងមើលទៅព្រះអាទិត្យ ដែលបញ្ចេញរស្មីចិញ្ចែងចិញ្ចាច ហើយមើលទៅព្រះច័ន្ទជះពន្លឺរស្មីយ៉ាងស្រទន់
ធ្វើដូច្នេះជាកំហុសដែលត្រូវតែទទួលទោស ព្រោះខ្ញុំដូចជាបានបោះបង់ចោលអុលឡោះ ដែលនៅស្ថានដ៏ខ្ពស់។
ចូរគោរពបុត្រា ក្រែងអុលឡោះតាអាឡាខឹង ហើយអ្នករាល់គ្នាត្រូវវិនាសអន្តរាយ ក្នុងមាគ៌ារបស់អ្នករាល់គ្នា ដ្បិតកំហឹងរបស់ទ្រង់ នឹងឆេះឆួលឡើងយ៉ាងឆាប់ៗ។ អ្នកណាជ្រកកោនក្រោមម្លប់បារមីទ្រង់ អ្នកនោះមានសុភមង្គលហើយ!
គេចាប់ចិត្តនឹងអ្វីដែលជាផេះ ចិត្តគំនិតលេលារបស់គេនាំខ្លួនគេឲ្យ វង្វេងវង្វាន់លែងដឹងអ្វីសោះ។ រូបព្រះរបស់គេពុំអាចរំដោះគេបានទេ ប៉ុន្តែ គេមិនថា រូបដែលគេកាន់នេះ ជាព្រះក្លែងក្លាយឡើយ។
បន្ទាប់មក ទ្រង់នាំខ្ញុំទៅទីលានខាងក្នុងដំណាក់របស់អុលឡោះតាអាឡា។ នៅមាត់ទ្វារម៉ាស្ជិទ គឺនៅចន្លោះច្រកចូល និងអាសនៈ មានមនុស្សប្រមាណម្ភៃប្រាំនាក់បែរខ្នងដាក់ទីសក្ការៈរបស់អុលឡោះតាអាឡា ហើយបែរមុខទៅទិសខាងកើត នាំគ្នាក្រាបថ្វាយបង្គំព្រះអាទិត្យ។
ឥឡូវនេះ ពួកគេនៅតែប្រព្រឹត្តអំពើបាប ដោយយកប្រាក់មកសូនធ្វើរូបបដិមា តាមទេពកោសល្យរបស់ខ្លួន សម្រាប់ថ្វាយបង្គំ។ រូបទាំងនោះសុទ្ធតែជាស្នាដៃរបស់ជាង ប៉ុន្តែ ពួកគេនាំគ្នាពោលថា “យើងត្រូវធ្វើយញ្ញបូជាមនុស្សជូនព្រះនេះ!” តើមនុស្សអាចថើបរូបគោដូច្នេះកើតឬ?
ដ្បិតគេបានស្គាល់អុលឡោះ តែពុំបានលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ឲ្យសមនឹងឋានៈរបស់ទ្រង់ទេ ហើយគេក៏ពុំបានអរគុណអុលឡោះទៀតផង។ ផ្ទុយទៅវិញ គេបានវង្វេងទៅតាមការរិះគិតរបស់ខ្លួន ហើយចិត្ដល្ងីល្ងើរបស់គេ ក៏បែរទៅជាងងឹតសូន្យសុងដែរ។
ដោយពួកគេយល់ថា មិនបាច់ស្គាល់អុលឡោះយ៉ាងច្បាស់ ទ្រង់ក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺឲ្យគេប្រព្រឹត្ដអំពើដែលមិនត្រូវប្រព្រឹត្ដ។
ចូរប្រយ័ត្ន កុំបណ្តោយឲ្យចិត្តរបស់អ្នករាល់គ្នាវង្វេងចេញពីអុលឡោះតាអាឡា ទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះដទៃឡើយ។
ប្រសិនបើបងប្អូនបង្កើតរបស់អ្នក ឬកូនប្រុស កូនស្រី ឬភរិយាជាទីស្រឡាញ់របស់អ្នក ឬក៏មិត្តភក្តិដ៏ជិតស្និទ្ធរបស់អ្នក មកបបួលអ្នកដោយស្ងាត់ៗឲ្យទៅថ្វាយបង្គំព្រះដទៃទៀត ជាព្រះដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់
ពេលណាអ្នកងើយសម្លឹងទៅលើមេឃឃើញថ្ងៃ លោកខែ និងផ្កាយទាំងឡាយ ព្រមទាំងកញ្ចុំផ្កាយទាំងប៉ុន្មាននៅលើមេឃ មិនត្រូវបណ្តោយខ្លួនឲ្យក្រាបថ្វាយបង្គំរបស់ទាំងនោះទុកជាព្រះឡើយ។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា បានបណ្តោយឲ្យជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ក្រាបថ្វាយបង្គំផ្កាយទាំងនោះ។