Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 44:20 - អាល់គីតាប

20 គេ​ចាប់​ចិត្ត​នឹង​អ្វី​ដែល​ជា​ផេះ ចិត្ត​គំនិត​លេលា​របស់​គេ​នាំ​ខ្លួន​គេ​ឲ្យ វង្វេង​វង្វាន់​លែង​ដឹង​អ្វី​សោះ។ រូប​ព្រះ​របស់​គេ​ពុំ​អាច​រំដោះ​គេ​បាន​ទេ ប៉ុន្តែ គេ​មិន​ថា រូប​ដែល​គេ​កាន់​នេះ ជា​ព្រះ​ក្លែង‌ក្លាយ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 អ្នកនោះ​ស៊ី​ផេះ​ជាអាហារ​; ចិត្ត​ដែល​ត្រូវបាន​បោកបញ្ឆោត​បាន​បង្វែរ​អ្នកនោះ​; អ្នកនោះ​មិន​អាច​ដោះ​ខ្លួន ក៏​មិន​អាច​និយាយថា​៖ “អ្វីដែល​នៅក្នុង​ដៃស្ដាំ​ខ្ញុំ តើ​មិនមែន​ជា​សេចក្ដីកុហក​ទេ​ឬ​?” បាន​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 អ្នក​នោះ​ស៊ី​តែ​ផេះ​ទទេ ចិត្ត​ដែល​ត្រូវ​បញ្ឆោត​បាន​នាំ​គេ​ឲ្យ​វង្វេង អ្នក​នោះ​នឹង​ដោះ​ព្រលឹង​ខ្លួន​ឲ្យ​រួច​មិន​បាន ក៏​មិន​ចេះ​ថា ខ្ញុំ​កាន់​របស់​ភូត‌ភរ​នៅ​ដៃ​ស្តាំ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 គេ​ចាប់​ចិត្ត​នឹង​អ្វី​ដែល​ជា​ផេះ ចិត្ត​គំនិត​លេលា​របស់​គេ​នាំ​ខ្លួន​គេ​ឲ្យ វង្វេង​វង្វាន់​លែង​ដឹង​អ្វី​សោះ។ រូប​ព្រះ​របស់​គេ​ពុំ​អាច​រំដោះ​គេ​បាន​ទេ ប៉ុន្តែ គេ​មិន​ថា រូប​ដែល​គេ​កាន់​នេះ ជា​ព្រះ​ក្លែង‌ក្លាយ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 អ្នក​នោះ​ស៊ី​តែ​ផេះ​ទទេ ចិត្ត​ដែល​ត្រូវ​បញ្ឆោត​បាន​នាំ​គេ​ឲ្យ​វង្វេង អ្នក​នោះ​នឹង​ដោះ​ព្រលឹង​ខ្លួន​ឲ្យ​រួច​មិន​បាន ក៏​មិន​ចេះ​ថា ខ្ញុំ​កាន់​របស់​ភូត‌ភរ​នៅ​ដៃ​ស្តាំ​ទេ​តើ នោះ​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 44:20
29 ការដាក់ឲ្យឆ្លើយតបគ្នា  

«តើ​អ្នក​ប្រាជ្ញ ដែល​យក​ចំណេះ​ដឹង​ឥត​ខ្លឹម‌សារ មក​ឆ្លើយ​ដែរ​ឬ? តើ​គេ​យក​សេចក្ដី​ឥត​បាន​ការ ដូច​ខ្យល់​ក្ដៅ​បក់​ពី​ទិស​បូព៌ា មក​ដាក់​ពេញ​ខ្លួន​កើត​ឬ?


កុំ​ឲ្យ​គេ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ឥត​ប្រយោជន៍ បណ្ដាល​ឲ្យ​ខក​ចិត្ត​នោះ​ឡើយ ដ្បិត​គេ​នឹង​ទទួល​ការ​ឥត​ប្រយោជន៍ ទុក​ជា​រង្វាន់។


ខ្ញុំ​បរិភោគ​ទាំង​ទុក្ខ​សោក​ ខ្ញុំ​បរិភោគ​លាយ​ជា​មួយ​ទឹក​ភ្នែក


រីឯ​ព្រះ​របស់​អ្នក​ទាំង​នោះ​វិញ សុទ្ធ​តែ​ជា​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស​ពី​ប្រាក់ ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស។


សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​អំណាច របស់​ជន​បរទេស​ទាំង​នេះ​ផង ពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេ ហើយ​ក៏​មិន​ដែល​គោរព​ពាក្យ សម្បថ​របស់​ខ្លួន​ដែរ។


ពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេ ហើយ​ក៏​មិន​ដែល​គោរព​ពាក្យ សម្បថ​របស់​ខ្លួន​ដែរ។


អ្នក​ចេះ​ពិចារណា​តែងតែ​ស្វែង​រក​ចំណេះ រីឯ​មនុស្ស​ខ្លៅ​ចូល​ចិត្ត​ភាព​ល្ងី‌ល្ងើ។


អ្នក​ពឹង​ផ្អែក​លើ​ពុត‌ត្បុត​អាក្រក់​របស់​ខ្លួន ហើយ​អ្នក​តែងតែ​ពោល​ថា “គ្មាន​នរណា​មើល​អញ​ឃើញ​ទេ!” ក៏​ប៉ុន្តែ តម្រិះ​ប្រាជ្ញា​របស់​អ្នក​បាន​ធ្វើ​ឲ្យ អ្នក​បែរ​ទៅ​ជា​វង្វេង អ្នក​គិត​ថា “គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​អញ​ទេ!”។


តើ​នរណា​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាច រហូត​ដល់​អ្នក​ក្បត់​ចិត្ត​យើង ហើយ​លែង​រវី‌រវល់​នឹក​នា​ដល់​យើង​បែប​នេះ? អ្នក​ឈប់​ស្រឡាញ់​យើង​ដូច្នេះ មក​ពី​យើង​នៅ​ស្ងៀម​យូរ​ពេក​ឬ?


យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​ក្បត់អុលឡោះ‌តាអាឡា ហើយ​ងាក​ចេញ​ឆ្ងាយ​ពី​ម្ចាស់​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​និយាយ​អំពី​ការ​ជិះ‌ជាន់​អ្នក​ដទៃ ព្រម​ទាំង​ការ​បះ‌បោរ​ប្រឆាំង​នឹង​ទ្រង់ ជា​ពាក្យ​សំដី​ហូរ​ចេញ​ពី​ជម្រៅ​ចិត្ត​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​និយាយ​ពាក្យ​ភូត‌ភរ​ច្រំ‌ដែលៗ។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​កម្លាំង និង​ជា​កំពែង​ដ៏​រឹង‌មាំ​របស់​ខ្ញុំ នៅ​ពេល​មាន​អាសន្ន ទ្រង់​ជា​ជំរក របស់​ខ្ញុំ។ ប្រជា‌ជាតិ​នានា​ដែល​នៅ​ទី​ដាច់​ស្រយាល នឹង​នាំ​គ្នា​មក​រក​ទ្រង់ ទាំង​ពោល​ថា “ដូនតា​របស់​យើង​បាន​ទទួល​ព្រះ​ក្លែង‌ក្លាយ ទុក​ជា​កេរ​ដំណែល ជា​ព្រះ​ឥត​បាន​ការ គ្មាន​ប្រយោជន៍​អ្វី​សោះ!


«អេប្រា‌អ៊ីម​ចេះ​តែ​នាំ​គ្នា​បោក បញ្ឆោត​យើង កូន​ចៅ​អ៊ីស្រ‌អែល​ចេះ​តែ​បោក‌ប្រាស់​យើង» ហើយ​យូដា​មិន​ស្ថិត​នៅ​ជាប់​នឹង​អុលឡោះ​ទេ គេ​មិន​ស្មោះ​ត្រង់​នឹង​ម្ចាស់​ដ៏‌វិសុទ្ធ។


ប្រជា‌រាស្ត្រ​របស់​យើង​ទៅ​រក​ព្រះ​ធ្វើ​ពី​ឈើ ឲ្យ​ទស្សន៍‌ទាយ ដំបង​របស់​គេ​ប្រាប់​សេចក្ដី​ដែល​គេ​ចង់​ដឹង! គំនិត​ពេស្យា‌ចារ​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​ងាក​ចេញ​ពី​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន។


តើ​ជាង​ឆ្លាក់​រូប​បដិមា​បាន​ប្រយោជន៍​អ្វី? គេ​ប្រើ​រូប​ដែល​ធ្វើ​ពី​លង្ហិន ដើម្បី​ប្រៀន‌ប្រដៅ​បោក​ប្រាស់។ ហេតុ​អ្វី​បាន​ជា​ជាង​ចម្លាក់​ផ្ញើ​ជីវិត​លើ ព្រះ​ក្លែង‌ក្លាយ មិន​ចេះ​និយាយ​ស្ដី ជា​រូប​ដែល​គេ​សូន​ដោយ​ដៃ​ខ្លួន​ឯង​ដូច្នេះ?


គាត់​ចង់​ចំអែត​ក្រពះ​នឹង​ចំណី​ដែល​គេ​ដាក់​ឲ្យ​ជ្រូក​ស៊ី​នោះ​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​បរិភោគ​ឡើយ។


ពួក​គេ​និយម​ព្រះ‌ក្លែង‌ក្លាយ ជា​ជាង​អុលឡោះ​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ ហើយ​នាំ​គ្នា​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​អ្វីៗ​ដែល​អុលឡោះ​បង្កើត មក​ជំនួស​គោរព​បម្រើ​អុលឡោះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​នោះ​វិញ។ សូម​លើក​តម្កើង​អុលឡោះ​អស់‌កល្ប​ជា‌និច្ច! អាម៉ីន!។


ដោយ​ពួក​គេ​យល់​ថា មិន​បាច់​ស្គាល់​អុលឡោះ​យ៉ាង​ច្បាស់ ទ្រង់​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ឥត​ពិចារណា​របស់​ខ្លួន គឺ​ឲ្យ​គេ​ប្រព្រឹត្ដ​អំពើ​ដែល​មិន​ត្រូវ​ប្រព្រឹត្ដ។


គេ​ចាញ់​បោក​ពុត‌ត្បុត​របស់​មេ​បោក​ប្រាស់។ មន‌សិការ​របស់​អ្នក​ទាំង​នោះ​ជាប់​ជា​ខ្ញុំ​បម្រើ​របស់​អ៊ីព្លេស។


ប្រសិន​បើ​យើង​មិន​ស្មោះ​ត្រង់ អ៊ីសា​នៅ​តែ​ស្មោះ​ត្រង់​ដដែល ដ្បិត​គាត់​ពុំ​អាច​បដិសេធ​គាត់​ផ្ទាល់ បាន​ឡើយ។


រីឯ​មនុស្ស​អាក្រក់ និង​អ្នក​បោក​ប្រាស់​វិញ គេ​ចេះ​តែ​ប្រព្រឹត្ដ​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ ទាំង​នាំ​អ្នក​ផ្សេង​ឲ្យ​វង្វេង ហើយ​ខ្លួន​គេ​ផ្ទាល់​ក៏​វង្វេង​ដែរ។


នាគ​ធំ​នោះ ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក គឺ​នាគ​ធំ​ហ្នឹង​ឯង ជា​ពស់​ពី​បុរាណ​ឈ្មោះ​អ៊ីព្លេស ឬ​ហ្សៃតន​ដែល​បាន​នាំ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​ឲ្យ​វង្វេង។ វា​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​វា​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ជា​មួយ​ដែរ។


វា​បាន​នាំ​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​នេះ​ឲ្យ​វង្វេង ដោយ​ធ្វើ​ទី​សំគាល់​ផ្សេងៗ​នៅ​មុខ​សត្វ​ទី​មួយ តាម​អំណាច​ដែល​វា​បាន​ទទួល។ វា​ប្រាប់​មនុស្ស​រស់​នៅ​លើ​ផែនដី​ឲ្យ​ឆ្លាក់​រូប​សត្វ ដែល​ត្រូវ​របួស​នឹង​មុខ​ដាវ ហើយ​បាន​រួច​ជីវិត​នោះ។


ក្នុង​ឯង​លែង​មាន​ពន្លឺ​ចង្កៀង​ទៀត សំឡេង​គូ​ស្វាមី‌ភរិយា​ថ្មោង​ថ្មី​ក៏​លែង​ឮ​ទៀត​ដែរ ដ្បិត​ពួក​ឈ្មួញ​ដែល​រក​ស៊ី​ក្នុង​ឯង សុទ្ធ​តែ​ជា​អ្នក​ធំ​ជាង​គេ​នៅ​លើ​ផែនដី​នេះ វិជ្ជា​ធ្មប់​របស់​ឯង​បាន​នាំ​ជាតិ​សាសន៍​ទាំង​អស់​ឲ្យ​វង្វេង


ម៉ាឡា‌អ៊ីកាត់​បាន​បោះ​វា​ទៅ​នរ៉កា ហើយ​ចាក់​សោ បិទ​ត្រា​លើ​ទ្វារ រហូត​ដល់​គំរប់​មួយ​ពាន់​ឆ្នាំ ដើម្បី​កុំ​ឲ្យ​វា​ល្បួង​ជាតិ​សាសន៍​នានា​ឲ្យ​វង្វេង​ទៀត។ លុះ​ផុត​កំណត់​នេះ​ទៅ ត្រូវ​តែ​ដោះ​លែង​វា​មួយ​រយៈ​ពេល​ខ្លី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម