មុននឹងខ្ញុំធ្វើដំណើរទៅស្ថានងងឹត ដែលស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ឥតវិលត្រឡប់វិញឡើយ។
យ៉ូប 3:13 - អាល់គីតាប ប្រសិនបើខ្ញុំស្លាប់តាំងពីកាលណោះ ម៉្លេះសមខ្ញុំបានសម្រាកយ៉ាងសុខស្រួលក្នុងផ្នូរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំតែមានដូច្នោះ នោះខ្ញុំបានដេកទៅដោយសុខស្រួល ខ្ញុំនឹងបានដេកលក់ទៅ ដោយមានសេចក្ដីសុខហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំស្លាប់តាំងពីកាលណោះ ម៉្លេះសមខ្ញុំបានសម្រាកយ៉ាងសុខស្រួលក្នុងផ្នូរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំតែមានដូច្នោះ នោះខ្ញុំបានដេកទៅដោយសុខស្រួល ខ្ញុំនឹងបានដេកលក់ទៅ ដោយមានសេចក្ដីស្រាន្តហើយ |
មុននឹងខ្ញុំធ្វើដំណើរទៅស្ថានងងឹត ដែលស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ឥតវិលត្រឡប់វិញឡើយ។
ស្ថាននោះងងឹតជាងភាពអន្ធការទៅទៀត ជាកន្លែងស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ជាកន្លែងដែលគ្មានរបៀបរៀបរយ ហើយសូម្បីតែពន្លឺនៅទីនោះក៏ងងឹតដែរ»។
ទ្រង់មានប្រៀបលើគេជានិច្ច រួចធ្វើឲ្យគេក៏វិនាសសូន្យទៅ ទ្រង់បំផ្លាស់បំប្រែផ្ទៃមុខរបស់គេ ហើយដេញគេទៅឆ្ងាយពីទ្រង់។
អាយុជីវិតរបស់ខ្ញុំមកដល់ទីបញ្ចប់ហើយ ខ្ញុំនឹងធ្វើដំណើរទៅតាមផ្លូវមួយ ដែលពុំអាចវិលត្រឡប់មកវិញបានទេ។
ក៏ប៉ុន្តែ សេចក្ដីសង្ឃឹមតែមួយរបស់ខ្ញុំ គឺនរ៉កា ខ្ញុំរៀបចំដំណេករបស់ខ្ញុំក្នុងភាពងងឹត។
ប៉ុន្តែ ខ្ញុំដឹងថាអ្នកដែលលោះខ្ញុំ ទ្រង់នៅអស់កល្បជានិច្ច ទ្រង់នឹងក្រោកឈរឡើងក្រោយគេបង្អស់ នៅលើផែនដី។
ខ្ញុំនឹងឃើញទ្រង់ផ្ទាល់នឹងភ្នែក គឺទ្រង់ដែលខ្ញុំធ្លាប់ស្គាល់ ចិត្តខ្ញុំរំជួលរង់ចាំពេលនោះ។
រៀងរាល់ថ្ងៃ ពួកគេរស់នៅ ប្រកបដោយសុភមង្គល រួចចុះទៅក្នុងផ្នូរខ្មោចយ៉ាងស្រួល។
អ្នកខ្លះស្លាប់ ក្រោយពីបានរស់នៅយ៉ាងស្រណុក ហើយស្គាល់តែសេចក្ដីសុខសាន្ត ឥតទុក្ខកង្វល់
ការរាំងស្ងួត និងកំដៅ ធ្វើឲ្យទឹកកករលាយយ៉ាងណា ក្នុងផ្នូរខ្មោចក៏នឹងធ្វើឲ្យមនុស្សបាប រលាយសូន្យយ៉ាងនោះដែរ។
ម្ដាយបង្កើតរបស់គេនឹងភ្លេចគេ ដង្កូវនឹងស៊ីសពគេ ទុកជាអាហារយ៉ាងឆ្ងាញ់ គ្មាននរណានឹកដល់គេទៀតទេ។ អំពើអាក្រក់នឹងត្រូវគេកាប់រំលំដូចដើមឈើ!”។
អស់អ្នកដែលស្លាប់ទៅហើយ នាំគ្នាញ័ររន្ធត់នៅពីក្រោមសមុទ្រ និងក្រោមអ្វីៗដែលរស់នៅក្នុងសមុទ្រ។
គ្មានភាពងងឹត ឬភាពអន្ធការណា បាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត មិនឲ្យទ្រង់ឃើញឡើយ។
តើទ្រង់លើកលែងទោសឲ្យខ្ញុំ និងលុបលាងកំហុសរបស់ខ្ញុំបានឬទេ? ដ្បិតបន្តិចទៀត ខ្ញុំនឹងទៅនៅក្នុងផ្នូរ ទ្រង់នឹងរកខ្ញុំ តែខ្ញុំវិនាសសូន្យបាត់ទៅហើយ»។
ការអ្វីដែលអ្នកអាចធ្វើ ចូរធ្វើឲ្យអស់ពីកម្លាំងកាយទៅ ដ្បិតនៅក្នុងផ្នូរខ្មោចដែលអ្នកនឹងទៅនៅ គ្មានសកម្មភាពការវិនិច្ឆ័យ ការចេះដឹង និងប្រាជ្ញាទៀតឡើយ។
ពួកគេមិនស្ថិតនៅជាមួយពួកវីរបុរសពីជំនាន់ដើមទេ ដ្បិតពួកគេជាមនុស្សទមិឡ។ ពួកគេចុះទៅផ្នូរ ដោយមានទាំងគ្រឿងសស្រ្ដាវុធទៅជាមួយផង ដាវរបស់គេស្ថិតនៅពីក្រោមក្បាលដំណេក បាបរបស់ពួកគេស្ថិតនៅជាប់ជាមួយឆ្អឹងរបស់ខ្លួន ដ្បិតពួកគេបានធ្វើឲ្យពិភពលោកភ័យញ័រ។