Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 3:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 កុំ​តែ​មាន​ដូច្នោះ នោះ​ខ្ញុំ​បាន​ដេក​ទៅ​ដោយ​សុខ​ស្រួល ខ្ញុំ​នឹង​បាន​ដេក​លក់​ទៅ ដោយ​មាន​សេចក្ដី​ស្រាន្ត​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 កុំ​តែ​មាន​ដូច្នោះ នោះ​ខ្ញុំ​បាន​ដេក​ទៅ​ដោយ​សុខ​ស្រួល ខ្ញុំ​នឹង​បាន​ដេក​លក់​ទៅ ដោយ​មាន​សេចក្ដី​សុខ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ប្រសិន​បើ​ខ្ញុំ​ស្លាប់​តាំង​ពី​កាល​ណោះ ម៉្លេះ​សម​ខ្ញុំ​បាន​សម្រាក​យ៉ាង​សុខ​ស្រួល​ក្នុង​ផ្នូរ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ប្រសិន​បើ​ខ្ញុំ​ស្លាប់​តាំង​ពី​កាល​ណោះ ម៉្លេះ​សម​ខ្ញុំ​បាន​សម្រាក​យ៉ាង​សុខ​ស្រួល​ក្នុង​ផ្នូរ

សូមមើលជំពូក ចម្លង




យ៉ូប 3:13
22 ការដាក់ឲ្យឆ្លើយតបគ្នា  

មុន​ដែល​ទូលបង្គំ​ទៅ​ឯ​ទី​ដែល​មិន​ត្រឡប់​មក​វិញ​ឡើយ គឺ​ដល់​ស្ថាន​នៃ​សេចក្ដី​ងងឹត នឹង​ម្លប់​នៃ​សេចក្ដី​ស្លាប់


ជា​ស្ថាន​ដែល​ងងឹត​ឈឹង ដូច​ជា​យប់​ជ្រៅ ជា​ទី​ម្លប់​នៃ​សេចក្ដី​ស្លាប់ ដែល​ឥត​មាន​របៀប​អ្វី ជា​កន្លែង​ដែល​ទាំង​ពន្លឺ ក៏​ដូច​ជា​កណ្តាល​អធ្រាត្រ​ដែរ។


ទ្រង់​កំរាប​គេ​ជា​ដរាប រួច​គេ​បាត់​ទៅ ទ្រង់​បំផ្លាស់​បំប្រែ​ភាព​របស់​គេ ហើយ​កំចាត់​គេ​ទៅ


ដ្បិត​កាល​ណា​កំណត់​ឆ្នាំ​តែ​បន្តិច​នេះ បាន​មក​ដល់​ហើយ នោះ​ខ្ញុំ​នឹង​ទៅ​តាម​ផ្លូវ​ដែល​មិន​ត្រឡប់​មក​វិញ​ឡើយ។


បើ​កាល​ណា​ខ្ញុំ​សង្ឃឹម​នឹង​ឲ្យ​បាន​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទុក​ជា​ទី​លំនៅ​ខ្ញុំ បើ​ខ្ញុំ​ក្រាល​កន្ទេល​ដេក​របស់​ខ្ញុំ​នៅ​ស្ថាន​ងងឹត


ប៉ុន្តែឯ​ខ្ញុំៗ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដល់​ជាន់​ក្រោយ ទ្រង់​នឹង​មក​ឈរ​នៅ​លើ​ផែនដី


ដែល​ខ្ញុំ គឺ​ខ្លួន​ខ្ញុំ​នេះ នឹង​ឃើញ​ដោយ​ខ្លួន​ខ្ញុំ មិន​មែន​អ្នក​ណា​ទៀត គឺ​ភ្នែក​ខ្លួន​ខ្ញុំ​នឹង​បាន​ឃើញ​ទ្រង់ ចិត្ត​ខ្ញុំ​ក៏​ហេវ​ទៅ​នៅ​ក្នុង​ខ្លួន ដោយ​រង់‌ចាំ​ពេល​នោះ


រាល់​តែ​ថ្ងៃគេ​តែង​បង្អស់​ពេល​ទៅ ដោយ​អ្វីៗ​ដែល​គេ​ពេញ​ចិត្ត ហើយ​ក្នុង​១​រំពេច គេ​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់


អ្នក​១​ដែល​មាន​សេចក្ដី​ស្រណុក ហើយ​សុខ‌សាន្ត ក៏​ស្លាប់​បាត់​ទៅ ក្នុង​កាល​ដែល​នៅ​មាន​កំឡាំង​ពេញ​ប្រាណ


ទាំង​២​ពួក​ដេក​ទៅ​ក្នុង​ធូលី​ដី​ដូច​គ្នា ហើយ​ដង្កូវ​ក៏​ចុះ​ពេញ​ខ្មោច​គេ​ដែរ។


បែប​ដូច​ជា​ទឹក​ពី​ហិមៈ​រីង​ហួត​ទៅ ដោយ​រាំង‌រឹះ ហើយ​ក្តៅ​យ៉ាង​ណា នោះ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ស្រូប​មនុស្ស​មាន​បាប​ទៅ​យ៉ាង​នោះ​ដែរ


ផ្ទៃ​ម្តាយ​នឹង​ភ្លេច​អ្នក​នោះ​ទៅ ហើយ​ដង្កូវ​នឹង​ចុះ​គេ​ដោយ​ឆ្ងាញ់ នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​គេ​ត​ទៅ យ៉ាង​នោះ​សេចក្ដី​ទុច្ចរិត​នឹង​ត្រូវ​កាច់​ផ្តាច់​ចេញ ដូច​ជា​ដើម​ឈើ។


ទោះ​ទាំង​មនុស្ស​ស្លាប់ ក៏​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ គឺ​នៅ​ក្នុង​ស្ថាន​ក្រោម​ទឹក ព្រម​ទាំង​ពួក​នៅ​ទី​នោះ​ផង


ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​អាក្រាត​ទទេ​នៅ​ចំពោះ​ព្រះ ហើយ​ទី​ជង្ហុក​ជ្រៅ​គ្មាន​អ្វី​គ្រប​បាំង​ឡើយ


ម្តេច​ក៏​មាន​ភ្លៅ​ទទួល​ទ្រ​ខ្ញុំ ហើយ​នឹង​ដោះ​ឲ្យ​ខ្ញុំ​បៅ


គ្មាន​ទី​ងងឹត ឬ​ម្លប់​យ៉ាង​ក្រាស់​ឯ​ណា ដែល​ពួក​អ្នក​ប្រព្រឹត្ត​ការ​ទុច្ចរិត​នឹង​ពួន​ខ្លួន​បាន​ទេ


ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​អត់​ទោស​ចំពោះ​សេចក្ដី​រំលង​របស់​ទូលបង្គំ ហើយ​ដោះ​សេចក្ដី​ទុច្ចរិត​របស់​ទូលបង្គំ​ចេញ ដ្បិត​ទូលបង្គំ​នឹង​ដេក​ទៅ​ក្នុង​ធូលី​ដី​ឥឡូវ នោះ​ទ្រង់​នឹង​ស្វែង​រក​ទូលបង្គំ តែ​ទូលបង្គំ​មិន​មាន​ទៀត​ទេ។


ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន នោះ​ចូរ​ធ្វើ​ដោយ​អស់​ពី​កំឡាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​ដំរិះ ឬ​ប្រាជ្ញា​ឡើយ។


គេ​មិន​បាន​ដេក​ជា​មួយ​នឹង​មនុស្ស​ខ្លាំង​ពូកែ ដែល​មិន​ទទួល​កាត់​ស្បែក ក្នុង​ពួក​អ្នក​ដែល​ត្រូវ​សំឡាប់ ជា​មនុស្ស​ដែល​បាន​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​កាន់​គ្រឿង​ចំបាំង​របស់​គេ ព្រម​ទាំង​ដាក់​ដាវ​គេ​កើយ​ក្បាល ហើយ​មាន​អំពើ​ទុច្ចរិត​របស់​គេ​ជាប់​នៅ​ឆ្អឹង​ផង​នោះ​ទេ ដ្បិត​គេ​ជា​ទី​ស្ញែង‌ខ្លាច​ដល់​ពួក​ខ្លាំង​ពូកែ នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម