«ខ្ញុំឆ្អែតចិត្តនឹងជីវិតណាស់! ខ្ញុំមិនអាចទប់ការត្អូញត្អែរ របស់ខ្ញុំបានទៀតទេ ខ្ញុំនឹងស្រដីចេញមក ដោយឈឺចាប់ក្នុងចិត្ត។
យ៉ូប 23:2 - អាល់គីតាប «នៅថ្ងៃនេះទៀត ទោះបីខ្ញុំយកដៃខ្ទប់ពាក្យត្អូញត្អែររបស់ខ្ញុំក្ដី ក៏ខ្ញុំរអ៊ូរទាំកាន់តែខ្លាំងថែមទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «នៅថ្ងៃនេះ ពាក្យតម្អូញរបស់ខ្ញុំ ជាសេចក្ដីជូរល្វីង ព្រះហស្តរបស់ព្រះអង្គសង្កត់លើខ្ញុំ ដោយព្រោះសំឡេងថ្ងូររបស់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «នៅថ្ងៃនេះទៀត ទោះបីខ្ញុំយកដៃខ្ទប់ពាក្យត្អូញត្អែររបស់ខ្ញុំក្ដី ក៏ខ្ញុំរអ៊ូរទាំកាន់តែខ្លាំងថែមទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនេះសេចក្ដីដំអូញរបស់ខ្ញុំទុកជាសេចក្ដីបះបោរទៀត តែព្រះហស្តដែលសង្កត់លើខ្ញុំ នោះធ្ងន់ជាងអស់ទាំងដំងូរខ្ញុំផង |
«ខ្ញុំឆ្អែតចិត្តនឹងជីវិតណាស់! ខ្ញុំមិនអាចទប់ការត្អូញត្អែរ របស់ខ្ញុំបានទៀតទេ ខ្ញុំនឹងស្រដីចេញមក ដោយឈឺចាប់ក្នុងចិត្ត។
សូមទ្រង់ថ្លែងប្រាប់អ្នកពីអាថ៌កំបាំង នៃប្រាជ្ញាញាណរបស់ទ្រង់ ដែលខ្ពស់លើសការយល់ដឹងរបស់មនុស្ស ពេលនោះ អ្នកនឹងដឹងថា អុលឡោះបំភ្លេចចោលនូវកំហុសមួយផ្នែក របស់អ្នក។
ដ្បិតគាត់បន្ថែមកំហុសមួយដ៏ធ្ងន់ ពីលើអំពើបាបរបស់ខ្លួន គឺគាត់ពោលពាក្យប្រឆាំងនឹងអុលឡោះ ហើយបង្កឲ្យមានការសង្ស័យ ក្នុងចំណោមពួកយើង»។
ហេតុនេះ ខ្ញុំមិនអាចនៅស្ងៀមបានឡើយ ខ្ញុំត្រូវតែនិយាយនៅពេលពិបាកចិត្ត ខ្ញុំនឹងត្អូញត្អែរនៅពេលតានតឹងក្នុងឱរា។
ដ្បិតទ្រង់ធ្វើទោសខ្ញុំទាំងថ្ងៃទាំងយប់ កម្លាំងខ្ញុំខ្សោះល្វើយ ដូចទឹករីងស្ងួតនៅរដូវប្រាំង។ - សម្រាក
«កូនមនុស្សអើយ! យើងនឹងដកជីវិតប្រពន្ធដ៏ជាទីគាប់ចិត្តរបស់អ្នក ក្នុងមួយប៉ប្រិចភ្នែក។ អ្នកមិនត្រូវកាន់ទុក្ខ មិនត្រូវសោកសង្រេង មិនត្រូវបង្ហូរទឹកភ្នែកឡើយ។