Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 23:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នៅ​ថ្ងៃ​នេះសេចក្ដី​ដំអូញ​របស់​ខ្ញុំ​ទុក​ជា​សេចក្ដី​បះ‌បោរ​ទៀត តែ​ព្រះ‌ហស្ត​ដែល​សង្កត់​លើ​ខ្ញុំ នោះ​ធ្ងន់​ជាង​អស់​ទាំង​ដំងូរ​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «នៅ​ថ្ងៃ​នេះ ពាក្យ​តម្អូញ​របស់​ខ្ញុំ ជា​សេចក្ដី​ជូរ​ល្វីង ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សង្កត់​លើ​ខ្ញុំ ដោយ​ព្រោះ​សំឡេង​ថ្ងូរ​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «នៅ​ថ្ងៃ​នេះ​ទៀត ទោះ​បី​ខ្ញុំ​យក​ដៃ​ខ្ទប់​ពាក្យ​ត្អូញ‌ត្អែរ​របស់​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​រអ៊ូ‌រទាំ​កាន់​តែ​ខ្លាំង​ថែម​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 «នៅ​ថ្ងៃ​នេះ​ទៀត ទោះ​បី​ខ្ញុំ​យក​ដៃ​ខ្ទប់​ពាក្យ​ត្អូញ‌ត្អែរ​របស់​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​រអ៊ូ‌រទាំ​កាន់​តែ​ខ្លាំង​ថែម​ទៀត។

សូមមើលជំពូក ចម្លង




យ៉ូប 23:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ចិត្ត​ខ្ញុំ​ជិន‌ណាយ​នឹង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​សេចក្ដី​ដំអូញ​របស់​ខ្ញុំ​ចេញ​ហូរ‌ហែ ខ្ញុំ​នឹង​និយាយ ដោយ​សេចក្ដី​ជូរ​ល្វីង​ក្នុង​ចិត្ត


ដើម្បី​នឹង​បង្ហាញ​ឲ្យ​អ្នក​ស្គាល់​សេចក្ដី​អាថ៌‌កំបាំង​នៃ​ប្រាជ្ញា​ទៅ​អេះ នោះ​អ្នក​នឹង​ឃើញ​ថា ខ្លឹម​នៃ​សេចក្ដី​នឹង​យល់​បាន​ច្រើន​យ៉ាង ដូច្នេះ ចូរ​ដឹង​ថា ព្រះ‌ទ្រង់​យក​ទោស​ស្រាល​ជាង​សេចក្ដី​ដែល​សំណំ​នឹង​អំពើ​ទុច្ចរិត​របស់​អ្នក​វិញ។


នោះ​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា


ឱ​បើ​ខ្ញុំ​បាន​ដឹង​ជា​ប្រទះ​ឃើញ​ទ្រង់​នៅ​ទី​ណា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទៅ​ដល់​បល្ល័ង្ក​ទ្រង់​ទៅ​អេះ


ដ្បិត​លោក​បន្ថែម​សេចក្ដី​បះ‌បោរ ទៅ​លើ​អំពើ​បាប​របស់​លោក​ទៀត លោក​ទះ​ដៃ​បង្អាប់ នៅ​កណ្តាល​ពួក​យើង ហើយ​ក៏​ចំរើន​ពាក្យ​ពោល​ទាស់​នឹង​ព្រះ​ផង។


ហេតុ​នោះទូលបង្គំ​នឹង​មិន​ទប់​មាត់ គឺ​ទូលបង្គំ​នឹង​និយាយ​ដោយ​សេចក្ដី​វេទនា ក្នុង​វិញ្ញាណ​ទូលបង្គំ ហើយ​នឹង​ត្អូញ‌ត្អែរ​ដោយ​សេចក្ដី​ជូរ​ចត់ នៅ​ក្នុង​ចិត្ត​ទូលបង្គំ​ដែរ


ដ្បិត​ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​សង្កត់​លើ​ទូលបង្គំ​ជា​ធ្ងន់ ទាំង​យប់​ទាំង​ថ្ងៃ ធាតុ​ទឹក​របស់​ទូលបង្គំ​បាន​ត្រឡប់​ទៅ​ជា​រីង​ហួត ដូច​ជា​រដូវ​ក្តៅ។ –បង្អង់


អ្នក​នោះ​នឹង​អង្គុយ​តែ​ឯង ហើយ​នៅ​មាត់​ស្ងៀម ពី​ព្រោះ​គឺ​ទ្រង់​ដែល​ដាក់​នឹម​លើ​ខ្លួន


កូន​មនុស្ស​អើយ មើល អញ​នឹង​ដក​យក​របស់​ដែល​ត្រូវ​ចំណុច​ភ្នែក​ពី​ឯង​ចេញ ដោយ​អាសន្ន‌រោគ តែ​មិន​ត្រូវ​ឲ្យ​ឯង​សោយ‌សោក ឬ​យំ‌យែក​ឡើយ ក៏​មិន​ត្រូវ​ស្រក់​ទឹក​ភ្នែក​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម