តើមានប្រយោជន៍អ្វី បានជាទ្រង់សង្កត់សង្កិនខ្ញុំ ហើយបោះបង់ចោលស្នាដៃរបស់ទ្រង់ រួចបែរជាជួយជ្រោមជ្រែងផែនការ របស់មនុស្សអាក្រក់ទៅវិញ?
យ៉ូប 19:6 - អាល់គីតាប នោះតោងដឹងថាអុលឡោះទេតើ ដែលដាក់កំហុសនេះមកលើខ្ញុំ ទ្រង់បោះសំណាញ់របស់ទ្រង់មកលើខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវដឹងថា គឺព្រះដែលបានផ្តួលខ្ញុំ ហើយបានព័ទ្ធខ្ញុំជុំវិញដោយមងរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នោះតោងដឹងថាព្រះជាម្ចាស់ទេតើ ដែលដាក់កំហុសនេះមកលើខ្ញុំ ព្រះអង្គបោះសំណាញ់របស់ព្រះអង្គមកលើខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវដឹងថា គឺព្រះដែលបានផ្តួលខ្ញុំ ហើយបានព័ទ្ធខ្ញុំជុំវិញដោយមងរបស់ទ្រង់។ |
តើមានប្រយោជន៍អ្វី បានជាទ្រង់សង្កត់សង្កិនខ្ញុំ ហើយបោះបង់ចោលស្នាដៃរបស់ទ្រង់ រួចបែរជាជួយជ្រោមជ្រែងផែនការ របស់មនុស្សអាក្រក់ទៅវិញ?
ហេតុអ្វីបានជាអស់លោកដេញតាមខ្ញុំ ដូចអុលឡោះយ៉ាងនេះ អស់លោកធ្វើទុក្ខខ្ញុំប៉ុណ្ណឹងហើយមិនល្មមទេឬ?
«ខ្ញុំសូមស្បថក្នុងនាមអុលឡោះ ដែលនៅអស់កល្បជានិច្ច! ទ្រង់មិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។ ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុតបានធ្វើ ឲ្យចិត្តខ្ញុំពោរពេញដោយភាពជូរចត់។
ប៉ុន្តែ ខ្ញុំជាមនុស្សម្នាក់ដែលរកច្រកចេញពុំរួច ដ្បិតអុលឡោះបានដាក់របងព័ទ្ធជុំវិញខ្ញុំ។
ទ្រង់ប្រព្រឹត្តចំពោះខ្ញុំយ៉ាងឃោរឃៅ ទ្រង់ប្រហារខ្ញុំដោយអំណាច ដ៏ខ្លាំងពូកែរបស់ទ្រង់។
តើអ្នកពិតជាចង់ចោទថា យើងមិនយុត្តិធម៌ ហើយអ្នកចង់ថ្កោលទោសយើង ដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬ?
ខ្ញុំសូមអង្វរទៅចុះ កុំចោទខ្ញុំជ្រុលពេក ហើយក៏កុំអយុត្តិធម៌បែបនេះដែរ កុំចោទខ្ញុំជ្រុលពេក ខ្ញុំគ្មានកំហុសអ្វីសោះ។
ទ្រង់ដែលជាឆ្មាំយាមមនុស្សលោកអើយ ប្រសិនបើខ្ញុំបានប្រព្រឹត្តអំពើបាបមែន តើខ្ញុំបានធ្វើអ្វីទាស់នឹងទ្រង់? ហេតុអ្វីបានជាទ្រង់ចាត់ទុកខ្ញុំ ដូចជាផ្ទាំងស៊ីប? តើខ្ញុំបានធ្វើអ្វីរំខានដល់ទ្រង់?
តើអុលឡោះបង្ខូចយុត្តិធម៌ឬ តើអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត បង្ខូចសេចក្ដីសុចរិតឬ?
យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងជាប់អន្ទាក់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន គឺស្រុករបស់ជនជាតិខាល់ដេ គេនឹងស្លាប់នៅស្រុកនោះ តែឥតបានឃើញស្រុកនោះឡើយ។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: ជាតិសាសន៍ជាច្រើនប្រមូលផ្ដុំគ្នា ពេលនោះ យើងនឹងបោះសំណាញ់របស់យើងទៅលើអ្នក ពួកគេនឹងអូសអ្នក ដែលជាប់ក្នុងសំណាញ់ ឡើងមកលើគោក។
ពេលដែលពួកគេរត់ចេញទៅនោះ យើងបោះសំណាញ់របស់យើងលើពួកគេ យើងធ្វើឲ្យពួកគេធ្លាក់ដូចសត្វស្លាប យើងចាប់ពួកគេ នៅពេលយើងឮថា ពួកគេជួបជុំគ្នា។
«កាលណាអ្នករាល់គ្នាឃើញមានកងទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម ចូរដឹងថា ក្រុងនេះជិតវិនាសហើយ។