មានគេជម្រាបស្តេចទតថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្តេចអាប់សាឡុមដែរ។ ស្តេចទតមានប្រសាសន៍ថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
យ៉ូប 18:7 - អាល់គីតាប ជំហានដ៏មាំមួនរបស់គេបែរជាឃ្លីងឃ្លោង គម្រោងការរបស់គេនឹងធ្វើឲ្យគេជំពប់ដួល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងជំហាននៃកម្លាំងគេនឹងកាន់តែអន់ថយ ហើយគំនិតរបស់ខ្លួននឹងផ្តួលគេផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជំហានដ៏មាំមួនរបស់គេបែរជាឃ្លីងឃ្លោង គម្រោងការរបស់គេនឹងធ្វើឲ្យគេជំពប់ដួល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងជំហាននៃកំឡាំងគេនឹងកាន់តែអន់ថយ ហើយគំនិតរបស់ខ្លួននឹងផ្តួលគេផង |
មានគេជម្រាបស្តេចទតថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្តេចអាប់សាឡុមដែរ។ ស្តេចទតមានប្រសាសន៍ថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
ស្តេចអាប់សាឡុម និងជនជាតិអ៊ីស្រអែលទាំងមូលពោលថា៖ «យោបល់របស់លោកហ៊ូសាយ ជាជនជាតិអើគី ល្អជាងយោបល់របស់លោកអហ៊ីថូផែល!»។ អុលឡោះតាអាឡាបានធ្វើឲ្យគេបដិសេធយោបល់ដ៏ឆ្លាតវៃរបស់លោកអហ៊ីថូផែល ដើម្បីធ្វើឲ្យស្តេចអាប់សាឡុមវិនាស។
ស្តេចស្រុកស៊ីរីមានចិត្តខ្វល់ខ្វាយជាខ្លាំងចំពោះហេតុការណ៍នេះ ស្តេចកោះហៅពួកមេទ័ពមក ហើយសួរថា៖ «ហេតុអ្វីបានជាអស់លោកមិនប្រាប់ឲ្យខ្ញុំដឹងថា ក្នុងចំណោមពួកយើង មានម្នាក់ចូលដៃជាមួយស្តេចស្រុកអ៊ីស្រអែល?»។
មិនមែនខ្ញុំទេ ដែលថ្កោលទោសអ្នក គឺមាត់របស់អ្នកផ្ទាល់ថ្កោលទោសអ្នក ហើយពាក្យសំដីរបស់អ្នកចោទប្រកាន់ខ្លួនឯង។
ក្នុងពេលកំពុងតែសម្បូណ៌សប្បាយ នោះគេបែរជាខ្វះខាតវិញ ទុក្ខវេទនាទាំងអស់នឹងគ្របសង្កត់លើគេ។
ទ្រង់នឹងនាំអ្នកឲ្យចៀសផុតពី ភាពអាសន្ននេះ ព្រមទាំងប្រទានឲ្យអ្នកបានចំរុងចំរើន ហើយតុរបស់អ្នកនឹងពោរពេញដោយ ចំណីអាហារដ៏ឆ្ងាញ់ពិសា។
អុលឡោះតាអាឡារំលំផែនការរបស់ប្រជាជាតិនានា! ទ្រង់រំលាយគម្រោងការរបស់ ប្រជាជនទាំងឡាយ។
សេចក្ដីសុចរិតរបស់មនុស្សគ្មានកំហុស រមែងតម្រង់ផ្លូវរបស់ខ្លួន រីឯមនុស្សពាលវិញ តែងតែស្លាប់ដោយសារអំពើពាលរបស់ខ្លួន។
មនុស្សអាក្រក់រមែងធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន រីឯមនុស្សសុចរិតតែងតែមានអំណរសប្បាយយ៉ាងខ្លាំង។
គេនឹងយករូបកូនគោនេះទៅស្រុកអាស្ស៊ីរី ជូនស្តេចអធិរាជ។ អេប្រាអ៊ីមនឹងត្រូវអាម៉ាស់ អ៊ីស្រអែលនឹងត្រូវបាក់មុខព្រោះតែព្រះក្លែងក្លាយរបស់ខ្លួន។
អុលឡោះចាត់ទុកប្រាជ្ញារបស់លោកីយ៍នេះថា លេលា ដូចមានចែងទុកមកថា «ទ្រង់យកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់»។